សោនាដកម្មនៅលើផ្លូវជាតិលេខ០៥ស្លាប់៥របួសធ្ងន់៨ស្រាល១ដោយសារថយន្តធំទៅបុកច្រាស់ទិសទាំងកម្រោល

0

ខេត្តពោធិ៍សាត់៖ សោដនាកម្មយា៉ងរន្ធត់នៃឧប្បហេតុចរាចរណ៍មួយបានកើតឡើងដែលបង្ករគ្រោះផ្ដើមពីរថយន្តសឺទែនធុនធំងោកចង្កូតទៅបុកនិងរថយន្តសាំងយ៉ុង១២កៅអី ដែលកំពុងចរាចរណ៍មកច្រាស់ទិសបណ្ដាលឲ្យស្លាប់០៥នាក់នៅកន្លែងនិងមនុស្ស៩នាក់ទៀតរបួសធ្ងន់ធ្ងរក្នុងនោះស្រាលតែunnamed (3)ម្នាក់ប៉ុណ្ណោះ។ ឧប្បហេតុ ក្លាយជាសោដនាដកម្មស្លាប់និងរបួសច្រើននាក់នេះបានកើតឡើងក្នុងអំឡុងវេលាមោ៉ង៥និង៥នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចន្លោះគីឡូមែ៉ត្រលេខ១៣៥និង១៣៦ស្ថិតក្នុងភួមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។បុរសវ័យប្រហែលជាង៣០ឆ្នាំជាពលរដ្ឋម្នាក់នៅក្បែរកន្លែងកើតហេតុដែលជាសាក្សីបានឃើញហេតុារណ៍ផ្ទាល់ភ្នែកមុនពេលគ្រោះថ្នាក់ដ៍រន្ធត់នេះបាននិយាយឲ្យអ្នកយកព័ត៍មានយើងដឹងមុនពេលមានគ្រោះថ្នាក់នេះថា ដំបូងមានរថយន្តបង្ក មួយគ្រឿងព័ណ៍សលាយឆ្នូតខៀវ ភេត្រូលៀម របស់ក្រុមហ៊ុន (BVM )ប៊ីវីអឹមដែលពាក់ស្លាកលេខភ្នំពេញ 4A.05-02 បានចរាចរណ៍លើផ្លូវជាតិលេខ០៥ដោយល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតលើផ្លូវអទិភាពខ្លួន។ ស្រាប់តែមកដល់ត្រង់ចំនុចគីឡូមែ៉ត្រលេខ១៣៥និង១៣៦កើតហេតុខាងលើ ក៍មានរថយន្តសាំយ៉ុង១២កៅអីមួយគ្រឿង ព័ណ៍ខៀវពាក់ស្លាក់លេខកំពង់ស្ពឺ2A.18-19 ដែលបានដឹកមនុស្សពេញក្នុងរថយន្តកំពង់ចរាចរណ៍ពីកើតទៅលិចច្រាស់ទិសគ្នាក្នុងល្បឿនលឿនគួសមលើទ្រូងផ្លូវខាងស្ដាំដៃអទិភាពរបស់ខ្លួន ។សាក្សីនោះបន្តថា សង្ស័យតៃតៃកុងរថយន្តធុនធំនោះងោកក៍មិនដឹងឫក៍ភ្លឹកគិតអ្វីមួយក៍មិនដឹងបាវេចង្កូតងោកឆ្លូងចេញពីទ្រូងផ្លូវអទិភាពខ្លួនចូលទៅខាងឆ្វេងដៃ ទៅបុកនិងរថយន្តសាំយ៉ុងចរាចរណ៍ច្រាស់ទិសនោះចំពេញពីមុខលាន់ដូចរន្ទះ រុញរថយន្តសាំយ៉ុងនោះបើងធ្លាក់ចេញទៅខាងជើងផ្លូវជាតិបណ្ដាល បណ្ដាលឲ្យក្លាយជាសោដនាកម្មយា៉ងរន្ធត់ដោយមនុស្សមួយរថយន្តសាំយ៉ុងនោះទាំងអស់១៤នាក់ស្លាប់និងកន្លែង៥នាក់របួសធ្ងន់៨នាក់និងស្រាលម្នាក់ ហើយអ្នកបើករថយន្តបង្ករនោះបានហក់ចេញពីរថយន្តគេចខ្លួនបាត់។លោក អែម រុន អធិការនគរបាលស្រុកក្រគរដែលបានចុះផ្ទាល់ជាមួយនគរបាលចរាចរណ៍ស្រុកនិងខេត្តដល់កន្លែងហេតុនិយាយថា អ្នកនៅរស់រានមានជីវិតរបួសធ្ងន់៨នាក់និងស្រាលម្នាក់នោះកំលាំងនគរបាលយើងបានកំពុងតែយកចេញពីក្នុងរថយន្តដឹកយកទៅសង្រ្គោះបន្តបន្ទាប់នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងហើយ ។ ចំណែកអ្នកស្លាប់ទាំង៥នាក់ក្នុងនោះស្រី០១នាក់នោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យហើយពីព្រោះជនរងគ្រោះទាំងអស់១៤នាក់ស្រីប្រុសជិះមួយរថយន្តសាំយុ៉ងនោះជាជនជាតិខ្មែរអិស្លាម អ្នករស់នៅសាលាលេខ០៥ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានធ្វើដំណើរទៅលេងខេត្តសៀមរាប មិនទាន់បានទៅដល់ផងទើបតែទៅដល់ឆ្លងផុតទឹកដីព្រំប្រទល់ខេត្តកំពង់ឆ្នាំងក៍ជួបគ្រោះថ្នាក់សោដនាដកម្មស្លាប់និងរបួសនោះតែម្ដង ។ ដោយឡែករថយន្តបង្ករនិងរថយន្តរងគ្រោះក្រោយពេលវាស់វែងរូចរាល់ ត្រុវបាននគរបាលចរាចរណ៍ស្នងកាខេត្តពោធិ៍សាត់យកទៅរក្សាទុកដើម្បីស្រាវជ្រៀវរកដំណាងក្រុមហ៊ុនអ្នកបើករថយន្តបង្ករចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ក្នុងករណីគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់៥នាក់និងរបួសធ្ងន់ធ្ងរ៨នាក់រួមទាំងស្រាលម្នាក់បែបនេះដោយសាតែតៃកុងបើកបរថយន្តធុនធំនេះទំនងងោកមួយភាំង ពេលដែលរថយន្តកំពុងចរាចរណ៍លើទ្រូងផ្លូវទើបវេចង្កូតទៅបុករថយន្តមកច្រាស់ទិសទាំងកម្រោលបែបនេះ៕unnamed (1) unnamed (3) unnamed (2)