ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី​មេម៉ាយ កុមារកំព្រា និង​ជនពិការ​៣១​គ្រួសារ​ ​នៅក្នុង​ស្រុក​២​បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

0

​ខេត្តកំពង់ឆ្នាំង​៖ « បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅតាម​មូលដ្ឋាន បើ​មាន​ទុក្ខលំបាក ខ្វះខាត​អ្វីមួយ​ត្រូវ​ទាក់ ទង​រដ្ឋអំណាច​មូលដ្ឋាន ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អនុសាខា​កាកបាទក្រហម​ស្រុក និង​សាខា​កាក បាទ​ក្រហម​ខេត្ត នឹង​ចុះ​មកជួយ​ដោះស្រាយ​បន្ទាន់​ភ្លាមៗ ដោយ​កុំ​ខ្លាច កុំ​1ទុក​យូរ ព្រោះ​បើ​បងប្អូន​មិន​ជួយផ្តល់​ព័ត៌មាន​នោះទេ កាកបាទក្រហម ស្រុក​ខេត្ត លោក​មិន​បានដឹង​ឡើយ​។​កន្លងមក​ក៏មាន​បណ្តាញ​សង្គម បាន​ជួយ​ផុស​រូប​និង​ផ្តល់ព័ត៌មាន ទើបបាន​ដឹង​ដល់​សាខា​កាកបាទ​ក្រហ ម នឹង​បាន​មកដល់​ភ្លាមៗ​ជួយ​ដោះស្រាយ​ជូន​បងប្អូន »​។
​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​ទី​១ កាកបាទក្រហមកម្ពុជា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​បែបនេះ នៅ​ព្រឹក ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ក្នុងពេល​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​ជូន ដល់​ប្រជាពលរដ្ឋ​ទីទាល់ ក្រ ស្ត្រី​មេម៉ាយ កុមារកំព្រា និង​ជនពិការ ចំនួន​៣១​គ្រួសារ នៅក្នុង​ស្រុក​រល ប្អៀ​រ និង​ស្រុក​ទឹកផុស ដោយមាន​ការចូលរួម​ពី លោក អ៊ុន សំអុល ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​កាកបាទក្រហម​ជាច្រើនរូប​ទៀត ។
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​សាខា​កាកបាទ ក្រហម​ខេត្ត​បានអោយដឹងថា​៖ ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ ដែលជា​ជនទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេ​ម៉ាង ជនពិការ និង​កុមារកំព្រា ស្ថិតនៅក្នុង​​ស្រុក​ទឹកផុស​មាន​១៩​គ្រួសារ និង​ស្រុក​រលាប្អៀរ​មាន​១២​គ្រួសារ ដោយបាន​កំណត់​ទីតាំង​៦​កន្លែង​សំរាប់ធ្វើ​ការចែក​អំណោយ នៅ​ជិត​លំនៅដ្ឋាន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។
​អំណោយ​ដែល​បាន​ចែកជូន ក្នុង​មួយ​គ្រួសារៗ ទទួលបាន​៖ អង្ករ​៥០​គីឡូក្រាម , មី​១​កេះ , ត្រីខ ២​យួ​មាន​២០​កំប៉ុង , ឃី​ត​១​កញ្ចប់​មាន​សារុង​១ មុង​១ ភួយ​១ និង​ក្រមា ១ , ប្រេងកូឡា​២​ដប ទឹក​សុ​ទ្ឋ នំ ទឹក​ផ្លែឈើ និង​ថវិការ ចំនួន ១០​ម៉ឺន​រៀល ។ ដោយឡែក គ្រួសារ​របស់​ក្មួយ​ស្រី ឈ្មោះ សេន ជះ អាយុ​១៨​ឆ្នាំ ជា​ក្មេង​កំព្រា​រស់នៅ​ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស រៀន​ថ្នាក់​ទី​១១ វិទ្យាល័យ​ព្រះបាទ​សុ​រាម​ម្រឹត ក្នុង​ក្រុង​កំពង់ឆ្នាំង ជា​សិស្ស​ពូកែ​ដែល​កំពុង​ជួប​ការលំបាក លោកជំទាវ អគ្គលេខាធិការ​ទី​១ កាកបាទក្រហមកម្ពុជា បានផ្តល់​ជូន​ថវិការ ចំនួន​៧០​ម៉ឺន​រៀល បន្ថែមទៀត​។​
​ ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បាន​មាន​ប្រសា​ស​ន៏​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ សាកសួរ​សុខទុក្ខ ពីស​ម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ជានិច្ច​ជា​កាល តែង​គិតគូរ និង​ផ្ដល់​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែល​កំពុង​ជួប​ការ​លំ​​បាក​ជា​បន្តបន្ទាប់​។​ចំពោះ​អំណោយ​ដែល​បាន​នាំមក​ក្នុង​ថ្ងៃ នេះ គឺជា​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា សម្រាប់​ចែកជូន​បងប្អូន​ទាំង​៣១​គ្រួសារ មាន​ចាស់ជរា កុមា​កំព្រា ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង និង​ជន​ពី​ការ​ជាដើម ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ទីណា​មានទុក្ខ​លំបាក់ គឺមាន​កាក បាទ​ក្រហម​កម្ពុជា មាន​សាខា​កាកបាទក្រហម​ខេត្ត តែង​ជួយ​ដោះស្រាយ​ជូន​បងប្អូន​ជានិច្ច ។​
​ ជា​ចុងក្រោយ​លោកជំទាវ បាន​សំណូមពរ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​រស់នៅ​ហូបចុក ត្រូវមាន​អនាម័យ​ល្អ ជៀសវាង​ការកើតមាន​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ យាយី​នៅក្នុង​គ្រួសារ ដែល​ធ្វើអោយ​ខាតបង់​ថវិការ​នៅ​គ្រួសារ ដែល​កំពុងតែ​ជួប​ការខ្វះខាត ៕4 IMG_1399 5