រថយន្ដក្រុង​ពាក់​ផ្លាក់លេខ​ភ្នំពេញ​3B 2856​ដឹក​អ្នកដំណើរ​ពេលយប់​របស់​ក្រុមហ៊ុន អ៊ូ​ឡាំ​ពិ​ច អ៊ិ​ច​ប្រេ​ស​លី​ម៉ុង​ស៊ីន​ក្រឡាប់​ផ្ងារជើង​

0

​កំពង់ធំ =​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ពេលយប់​របស់​ក្រុមហ៊ុន អូ​ឡាំ​ពិ​ច អ៊ិ​ច​ប្រេ​ស លី​ម៉ុង​ស៊ីន ក្រឡាប់​ផ្ងារជើង​កាលពី​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០១៦ ធ្វើ​របួសធ្ងន់​ស្រាល ភ្ញៀវ​ទេសចរណ៍​៤​នាក់​និង​ភ្ញៀវ​ខ្មែរ​ចំនួន ៧​នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ចំនុច​គល់ស្ពាន​Image31ត្រពាំងវែង ក្នុងភូមិ​ត្រពាំងវែង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
តាម​ការអោយ​ដឹង​ពីស​ម​ត្ថ​កិច្ច កងរាជអាវុធហត្ថ​ក្រុង​បានអោយដឹងថា ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ជាង​២០​នាក់​ក្រោយពី​ក្រឡាប់ ដោយសារ​អ្នកបើកបរ ឈ្មោះ ឡុង បាន​ងងុយដេក​១​ភាំង ក៏​ជ្រុល​ចង្កូត​រ៉េ​បំរុង​ធ្លាក់​ថ្នល់ លុះ​ដឹងខ្លួន​ក៏​បួង​ចង្កូត​មកវិញ​ធ្វើអោយ​រថយន្ដ​ក្រឡាប់​តែម្ដង ក្នុងនោះ​ភ្ញៀវ ទេសចរណ៍​បរទេស ម្នាក់​រងរបួស​ធ្ងន់ បាក់ដង​កំបិត​ខាងស្ដាំ ភេទ​ស្រី បាន​ដឹក​ទៅ​ខេត្តសៀមរាប​បន្ទាប់ពី​កើតហេតុ និង​៣​នាក់​ទៀត របួសស្រាល​រលាត​ដៃជើង មានឈ្មោះ​GASPARANI DANIEL , PILATI GIANLUCA , ZIVELONGHI MATTEO ទាំង​៣​នាក់​របួសស្រាល សំរាប់​នៅ​មន្ទីរពេទ្យ ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​លុះ​ព្រឹក​ឡើង បាន​បន្ដដំណើរ​ត្រឡប់​ទៅ​ខេត្តសៀមរាប​វិញ ចំណែក​ភ្ញៀវ​ខ្មែរ​របួស​ជើង​ម្នាក់ មានឈ្មោះ ថេ​ង លុច រស់នៅ​ភូមិ​កំពង់សោម ឃុំ​រាម ស្រុក​ព្រៃណុប ខេត្ត​ព្រះសីហនុ អ្នកផ្សេង​ទៀត​បាន​បន្ដ​ដំណើរ​រាងៗ​ខ្លួន​ទៅតាម​រថយន្ដ​ផ្សេង​។​Image29
ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ដ​មក ស្តូ​ច​រថយន្ដក្រុង​ដែល​ខូចខាត​យ៉ាងដំណំ​ទៅ​រក្សាទុក នៅ​ប៉ុស្ដិ​រដ្ន​បាល​សង្កាត់​ស្រ​យ៉ូ​វ​រងចាំ​ម្ចាស់​ក្រុមហ៊ុន ចូលខ្លួន​មក​ដោះស្រាយ ទៅតាម​ច្បាប់ ៕ ប៊ុន រិទ្ធី​IMG-20160109-WA0074IMG-20160109-WA0073IMG-20160109-WA0072Image34Image32