ពលរដ្ឋ​១១៧​នាក់ បាន បំពេញបែបបទ ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​ភូមិ​ឳ​ឡោក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ​អត្តសញ្ញាណប័ណ្ណ និង​បំពេញបែបបទ ធ្វើ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ ព្រមទាំង ចុះ​ផ្សព្វផ្សាយ គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​វេទិការ​សា​ធា​រណះ នៅ​វត្ត​សុវណ្ណមាលា​ឳ​ឡោក ស្ថិតនៅ​ភូមិ​គោក​ឳ​ឡោក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ពិ​ធិ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​សុវណ្ណមាលា​ឳ​ឡោ​កនៅ​ភូមិ​គោក​ឳ​ឡោក ឃុំ​អំពិល ស្រុក​បន្ទាយ អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិបតីភាព​លោក ហម ភិរម្យ អធិការនគរបាល​ស្រុក ដោយមាន​ការចូលរួម​ពី​លោក​លោកស្រី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ទាំ​បី​ប្រភេទ​និង ពលរដ្ឋ​១១៧​នាក់​។​
​ថ្លែង​ក្នុង​វេទិការ​សា​ធារ​ណះ ពលរដ្ឋ​បាន​សំណូមពរ​ដល់ អាជ្ញាធរ សមត្ថកិច្ច ត្រូវ​ជួប​ទប់ស្កាត់ ករណី​ជួញដូរ​គ្រឿងញៀន និង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រោះ​សព្វថ្ងៃ​មាន​ក្មេង​ញៀន​ថ្នាំ​ច្រើន កូនតូច​របស់​ពួកគាត់​អាច​ប្រឈម​ពី​ឥទ្ធិពល​នេះ​ប្រសិនបើ​សមត្ថកិច្ច​មើលរំលង​។​
​ទន្ទឹមគ្នា​នោះ​ក៏មាន​ពលរដ្ឋ​ខ្លះ​បាន​កោ​ក​សរសើរ​ដល់​អាជ្ញា​រធរ ដែល​បាន​បំពេញការងារ​បានល្អ នាពេល​កន្លងមក ដូចជា​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន ក្មេង​ទំនើង និង​ការចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ តាម​ភូមិ​ហើយ​សមត្ថកិច្ច​ថែមទាំង​យកមកចែក​ដល់​តាម​ផ្ទះ​វិញទៀត​។​
​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក ក៏បាន​ចែកលេខ​ទូរស័ព្ទ ចំនួន​១១៧​សន្លឹក ដល់​ពលរដ្ឋ​ប្រុស​ស្រី​ក្នុងភូមិ​ឃុំ​ខាងលើ​ផងដែរ​៕IMG_0465 IMG_0464 IMG_0460