ចំណេះដឹងទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់បុគ្គលឹកសាស្រ្តាចារ្យនិងនិសិ្សតនិងសាធារណះជន ទូទៅ ជាពិសេសសម្រាប់សាស្រ្តាចារ្សនិងនិស្សិតផ្នែកហិរញ្ញវត្ថុនិងធនាគារ

0

ខេត្តសៀមរាប៖ ថ្លែងទៅកាន់សាក្ខាសិលានោះលោករស់ប៊ុនធីសាកលវិទ្យាធិកាប្រតិបត្តបានមានប្រសាសន៏ថាដើម្បីធានាគុណភាពអបរំឆ្លើយតបទៅនិងផែនការយុទ្ឋសាស្រ្តអភិវឌ្ឈន៏ជាតិយុទ្ឋសាស្រ្តចតុកោណ ផែនការយុទ្ឋសាស្រ្តរបស់ក្រសួងអបរំ យុវជននិងកីទ្បា និងត្រៀមខ្លួនIMG_0563ធ្វើសមាហរណកម្មសហគមន៏សេដ្ឋកិច្ច អាស៊ាន សាកលវិទ្យាល័យ សៅស៏អីុសថ៏អេយសៀបានកំណត់នូវចក្ខុវិស័យនិងបេសសកម្មយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ឋសាស្រ្តចំនួន៣ គឺផែនការយុទ្ឋសាស្រ្តឆ្នាំ២០១៦ ២០១០ ផែនការយុទ្ឋសាស្រ្តឆ្នាំ២០១០ ២០១៤និងផែនការយុទ្ឋសាស្រ្តចតុកោណ សាកលវិទ្យាល័យ សៅស៏អុីសថ៏អេយសៀ ឆ្នាំ២០១៥ ២០១៩។
លោករស់ប៊ុនធីបានបញ្ចក់ដែរថា នៅក្នុងផែនការយុទ្ឋសាស្រ្តចតុកោណ សាកលវិទ្យាល័យ សៅស៏អីុសថ៏អេយសៀ ឆ្នាំ២០១៥ ២០១៩ សាកលវិទ្យាល័យបានកំណត់គោលដៅជាយុទ្ឋសាស្រ្ត
ចំនួន៥ចំណុចគឺ ១ ការគ្រប់គ្រងនិងអភិបាលកិច្ចល្អ ២ការលើកកំពស់គុណភាពអបរំស្តង់ដាអាស៊ាន
និងអន្តរជាតិ ៣ លើកកំពស់កាស្រាវជ្រាវ និងការអភិវឌ្ឈ ៤ការទំនាក់ទំនង និងសហប្រតិបត្តការ
អន្តរជាតិ ៥ ការទទួកស្គាល់គុណភាពអបរំថ្នាក់ជាតិ និងអន្តរជាតិ។លោកសុខដារ៉ា អគ្គនាយករងនៃគណះកម្មការមូលបត្រកម្ពុជា បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា ក្នុងនាមលោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណះគណះកម្មការមូលបត្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោករស់ប៊ុនធីសាកលវិទ្យាធិកាប្រតិបត្ត នៃសាកលវិទ្យាល័យ សៅស៏អីុសថ៏អេយសៀ និងគណះគ្រប់គ្រង សាកលវិទ្យាល័យ សៅស៏អីុសថ៏អេយសៀ ដែលបានគាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងការកសាងនិងអភិវឌ្ឈធនធានមនុស្សនៅក្នុងវិស័យមូលបត្រ។ ខ្ញុំសង្ឈឹម និងជឿជាក់ជានិច្ចសហប្រតិបត្តការរបស់យើង និងបន្តរីកដុះដាលបន្ថែមទៀតនាពេលអណាគត។លោកសុខដារ៉ា បានបន្តទៀតថា លោកសាកលវិទ្យាធិកា លោកបណ្ឌិត សាស្រ្តចារ្យ និងនិស្សិតទាំងអស់បា្រកដជាបានជ្រាបហើយថា ការអភិវឌ្ឈទីផ្សារមូលបត្រត្រូវបានដាក់បញ្ជូលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងយុទ្ឋសាស្ត្រ អភិវឌ្ឈវិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ដូចនេះ ការអភិវឌ្ឈទីផ្សារមូលបត្រ ត្រូវបានលេចចេញទ្បើង ស្របតាមចក្ខុវិស័យចង្អុលទិសដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។IMG_0603 IMG_0582 IMG_0563