ក្មេងប្រុស​ម្នាក់​រត់​ឆ្លងថ្នល់ ត្រូវ​ម៉ូតូ​បុក​បាក់ជើង​ខាងឆ្វេង​របួសធ្ងន់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១៤៧ ស្ថិតនៅ​ក្នុងភូមិ​ជ័យ​និ​វ​ត្តិ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម សេរី​២០១៥IMG_0491​ពណ៍​ខ្មៅ ផ្លាកលេខ សៀមរាប​១Q៤៣-៣៥ បុក​កូនក្មេង​រត់​ឆ្លងថ្នល់ បណ្តាល​ឲ្យ​បាក់ជើង​ខាងឆ្វេង​រងរបួស​ធ្ងន់​។​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​គីម ហេង ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​ស្ទឹង ស្រុក​សូ​និគម​ន៍ ខេត្តសៀមរាប បច្ចុប្បន្ន​រស់នៅ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនរងគ្រោះ​មាន​បាក់ជើង​ខាងឆ្វេង​នោះ មានឈ្មោះ​បឿន កក្កដា ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹង​ទៀតថា រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គួរណា​ឳ​ពុក​ម្តាយ​ដែល​រស់នៅ​ជិត​ថ្នល់ជាតិ កំ​ប​ន្តែ​ក​បន្តោយអោយ​កូន​រត់​កាត់​ថ្នល់​ខ្លាំងពេក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ពោះ​នៅជាប់​នឹង​ថ្នល់ជាតិ​។​សមត្ថកិច្ច​ប៉ូលិស បាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន ម៉ូតូ​ត្រូវបាន​កំលាំង​ជំនាញ​យើង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​រងចាំ ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕IMG_0498 IMG_0490 IMG_0492