ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ អ៊ុ សំអាត មេបញ្ជាការរង កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ក្រឡាប់​រថយន្ត​ស្លាប់​ប្រពន្ធ និង​រងរបួស​៥​នាក់ នៅ​ខេត្តព្រះវិហារ​

0

(​ព្រះវិហារ​)៖ លោក ស៊ី គី​រី ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់​អង្គភាព Fresh News មុននេះ​បន្តិច​ថា នៅវេលា​ត្រង់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ អ៊ុ សំអាត មេបញ្ជាការរង កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រចាំ​នៅ​ស្រអែម ក្រឡាប់​រថយន្ត​ស្លាប់​ប្រពន្ធ និង​រងរបួស​៥​នាក់​(​ក្រុមគ្រួសារ​) ស្ថិតនៅ​ឃុំ​រំដោះ​ស្រែ ស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា ករណី​បាន​កើតឡើង ខណៈ​ជនរងគ្រោះ​បើករថយន្ត Vigo មួយគ្រឿង ពី​ភ្នំពេញ ទៅ​ខេត្តព្រះវិហារ ហើយ​ងងុយដេក បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​តែម្តង​៕​