​មហាជន​សំណូមពរ​អភិបាលខេត្ត​សៀមរាប​ជួយ​លុបបំបាត់​ស្រី​បក់ដៃ​វ៉ៃ​ស៊ី​ច​ក្រោម​ផ្លាក​ម៉ាស្សា​

0

​ខេត្តសៀមរាបៈ ខេត្តសៀមរាប គឺជា​ទីក្រុង​ទេសចរណ៍ និង​សំបូរ​ទៅដោយ​ទំនាម​ទំលាប់ ប្រពៃណី​វប្បធម៌​ខ្មែរ ដែល ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ គោរព​ប្រតិបត្តិ​រហូតមក មិនតែប៉ុណ្ណោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មាន ឆ្លងកាត់​ទន្លេ​សមុទ្រ ដើម្បី​មក​ទស្សនា​ទីក្រុង​ទេសចរណ៍ នៃ​ខេត្តសៀមរាប ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តៃ​អ្វីដែល​ប្រជាពលរដ្ឋ​មានការ អៀនខ្មាស់​នោះ គឺ​បញ្ហា​បន​ស្រី​ត្រៀបត្រា អង្គុយ​បក់ដៃ ប្រទាញប្រទង់​ភ្ញៀវ​ឲ្យ​ចូល​បំរើ​សេវាកម្ម​ផ្លូវភេទ ដែលជា​ការ ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។​
​ជាក់ស្តែង​បន​ស្រីខូច​ជាច្រើន​កន្លែង ដែល​បាន​ជ្រោក​ក្រោម​ផ្លាក​យីហោ​ម៉ាស្សា វ៉ៃ​ស៊ិ​ច បាន​កើតឡើង​ព្រោង ព្រាត នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប និង​ផ្លូវលោក តា​នឺ​យ បាន​អង្គុយ​ត្រៀបត្រា រងចាំ​ភ្ញៀវ​មក​បំរើ​សេវាកម្ម ជា​រៀងរាល់​យប់ ក្នុង​នោះគេ​ពុំដែល​ឃើញ​មាន​ចំណាត់ការ អ្វីមួយ​ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់ចោល​ពី​សំណាក់​សមត្ថកិច្ច​នោះ​ឡើង ដែលជា​ការផ្ទុយ​និង គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច ដែលមាន​បញ្ជាក់ថា លុបបំបាត់ចោល​ការជួញដូ​រ​ផ្លូវភេទ និង​ស្រី​ប៉េ​ស្យា​ចារ ។​
​ជាក់ស្តែង​ស្ត្រី​រកស៊ី​ផ្លូវភេទ បាន​និយាយ​កាលពី​យប់​ថ្ងៃ​១២ ខែមករា ឆ្នាំ ២០១៦ ខណៈពេលដែល​អ្នកសារព័ត៌មាន​យើង​ចុះ​យក​ព័ត៌មាន ថា ពួកគាត់​បើក​នេះ​គឺ​ពុំមាន​ថៅកែ​ទេ គឺ​នាំគ្នា​បើក​ដោយ​ខ្លួនឯង ហើយ​តំលៃ​វ៉ៃ​ស៊ិ​ច​ក្នុង​សេវាកម្ម​ផ្លូវភេទ​ម្តង ៣​ម៉ឺន​រៀល ចំណែក​ការបើក​ប្រកប​អជីវ​កម្ម​ជួញដូរ​ផ្លូវភេទ​នេះ គឺ​បាន​សុំច្បាប់ លោក​មេ​ប៉ិ​ស្តិ៍​គោកចក និង​លោក​អភិបាលក្រុង​រួចហើយ ទើបបាន​ហ៊ាន​បើក​ទីតាំង​នេះ​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា លោក​មេ​ប៉ុស្តិ៍​គោកចក​អនុញ្ញាតិ​នោះ លោក ឈុំ សំបាន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​គោកចក លោក​បាន​និយាយថា លោក​មិនដឹង​ទេ សូម​ឲ្យ​សួរ​ទៅខាង​ការិយាល័យ​ជួញដូរ​ផ្លូវភេទ ទៅ​ព្រោះ​លោក​ជាប់រវល់​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ទិដ្ឋភាព​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ ទប់ស្កាត់ និង​លុបបំបាត់ចោល កុំ​ឲ្យ​មាននៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ដោយសារតែ​នេះ​ជា​កិត្តិយស់​របស់ ទីក្រុង​ទេសចរណ៍ និង​ធ្វើ​ឲ្យ​អាប់អោន​កេរ្តិ៍ឈ្មោះ​យ៉ាងខ្លាំង​។​
​ដោយ ប៊ុន រដ្ឋា

photo_2016-01-13_10-42-12 photo_2016-01-13_10-42-08