សមាគមន៍ភូមិ៨០នាក់ចាប់ឈើប្រណិតប្រគល់ឲ្យសមត្ថកិច្ច

0

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​នេះ សហគមន៍​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​ប្រមាណ​ជា​ង៨០​នាក់​បាន​ចាប់​ឈើ​ប្រភេទ​សុ​ក្រំ នៅមុខ​ប៉ុស្តិ៍ ៧០៩ ឬថា​ប៉ុស្តិ៍​ណង​ដា ការពារ​ព្រំដែន​។ សហគមន៍​បន្តថា ពេល​ពួកគាត់​ទៅដល់​ប៉ុ​ស្ត៍​ណង​ដា​សួររក​អ្នក​ដែល​កាប់​ឈើ​ពី​ព្រៃ​អារក្ស​របស់​សហគមន៍ ដំបូង​ឡើយ​ខាង​ប៉ូលិស​ការពារ​ព្រំដែន​នេះ បាន​បដិសេធថា ក្រុម​ម​របស់ខ្លួន​មិនបាន​កាប់​ឈើ​ពី​ព្រៃ​អារក្ស​សហគមន៍​ទេ មានតែ​ក្រុមហ៊ុន​៧​មករា​ផា​រី​ទេ​ជា​អ្នក​កាប់​ព្រោះ​ព្រៃ​នោះ​វា​ស្ថិតនៅក្នុង​ផែនទី​របស់​ក្រុមហ៊ុន ស្រាប់តែ​សហគមន៍​ចុះទៅ​មាត់ទន្លេ ក៏​ឃើញ​ឈើ​ជាច្រើន​ដុំ​រាប់មិនអស់ ព្រោះ​នៅក្នុង​បាតទន្លេ​ហើយ​សហគមន​នាំគ្នា​លើកយក​មកលើ​គោក​តែ​២០​ដុំ​ទេ មុខ​២០ មុខ​៣០ ប្រវែង​២​ម៉ែត្រ ទៅ​៣​ម៉ែត្រ ហើយ​ពួកគាត់​លើក​ឈើ​ទាំងនេះ​មកលើ​គោក​ដើម្បី​ថត​ទុកជា​ភស្តុតាង តែ​ពួក​មិនមាន​លទ្ធភាព​ដឹកជញ្ជូន​ទៅ​រក្សាទុក​ក្នុងភូមិ​ទេវា​ឆ្ងាយ​។​ពេល​ឃើញ​ឈើ​ដូច្នេះ ពួក​ប៉ូលិស​ខាងលើ​និយាយ​ទៅ​សហគមន៍​ថា អ្នកឯង​មាន​សិទ្ធិ​ស្អី​បានជា​មក​ចាប់​ឈើ​សមត្ថកិច្ច​?
ក្រោយមក​សហគមន៍​ត្រឡប់មក​ភូមិ​ហើយ​រាយការណ៍​ទៅ​លោក​មេភូមិ ថា​ប៉ូលិស​ណង​ដា បដិសេធ​ការចោទប្រកាន់​លើ ហើយ​មេភូមិ​លឺដូច្នេះ មិន​អស់ចិត្ត​ក៏​ទូរស័ព្ទ​ទៅ​សួរ​ខាង​ក្រុមហ៊ុន តែ​ខាង​ក្រុមហ៊ុន​បដិសេធថា​មិន​កាប់​ឈើ​ក្នុងព្រៃ​អារក្ស​របស់​សហគមន៍​ទេ ម្យ៉ាង​វិញ​សហគមន៍ និង​ក្រុមហ៊ុន​បានធ្វើ​កិច្ចសន្យា​ជាមួយគ្នា​រួចហើយ​ថា​មិន​រំលោភបំពាន​លើ​គ្នា​ទៅវិញទៅមក​ឡើយ​។ ក្នុង​ថ្ងៃ​ដដែល​នេះ​មក​សហគមន៍​បាន​ប្តឹងទៅ​ប៉ូលិស​ប៉ុស្តិ៍ ឃុំ​សេ​សាន តែ​ប៉ុស្តិ៍​សេ​សាន​មិនទាន់​អន្តរា​គម​នៅឡើយ​ទេ​រហូតមកដល់​ម៉ោង​នេះ​។​
សហគមន៍​បន្តថា នៅ​ស្អែក​សហគមន៍​នឹង​ឡើងមក​ខេត្ត ដើម្បី​ស្វែងរក​ការ​អន្តរា​គម​ពី អង្គការ ការពារ​សិទ្ធិមនុស្ស លីកាដូ​​ពីព្រោះ​ករណី​ខាន​លើ​នេះ​កើតឡើង​ជាច្រើនលើក​មក​ហើយ តែ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរា​គម និង​ទប់​ស្កា​ប់​រាល់​បទល្មើស​ព្រៃឈើ​នេះ​ទាល់តែសោះ​។​
រូប​ឈើ​សុ​ក្រំ និង​ម៉ាស៊ីន​ឆក​ត្រី​ទាំងនេះ​សហគមន៍​ថត​ពី​ប៉ុស្តិ៍ ណង​ដា ហើយ​ផ្ញើរ​មក​អង្គការ​លីកាដូ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦។

photo_2016-01-13_23-58-49 photo_2016-01-13_23-58-44 photo_2016-01-13_23-58-35