បុរសម្នាក់បានស្លាប់ចោលប្រពន្ធនិងកូន៤នាក់ ក្រោយពីជ្រូកខាំដៃបានមួយថ្ងៃ

0

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវសត្វជ្រូកខាំដៃពេលដែលកំពុងពិឃាតនៅទីសត្វឃាតមួយកន្លែង​ ស្ថិត​ក្នុងភូមិ​គល់​ស្ពាន​១​ សង្កាត់​ កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ខេត្ដ​បន្ទាយ​មាន​ជ័យ កាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លុះដល់ម៉ោង៧យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦photo_2016-01-14_10-25-57 បុរសនោះក៏បានស្លាប់ចោលប្រពន្ធនិងកូន៤នាក់ ក្រោយពីបញ្ចូនទៅដល់មន្ទីរពេទ្យ​ ។​
​ ការស្លាប់របស់បុរសដែលគេស្គាល់ឈ្មោះថាគឹ​ម​ ធួន​ អាយុ​៤១​ឆ្នាំ​ រស់នៅភូមិអូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​ សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​ជាកម្មករសុីឈ្នួលពិឃាតខាលើ ត្រូវគេដាក់ការសង្ស័យថាបណ្តាលមកពីពឹសធ្មេញជ្រូកជ្រួតជ្រាបដល់បេះដូងជនរងគ្រោះ​ ហើយសាកសពត្រូវអ្នកជិតខាងនិយាយថាមានសភាពខ្មៅរោលពាស់ពេញដងខ្លួនតែម្តង។ ក៏ប៉ុន្តែបើតាម លោកនាយប៉ុស្ថិ៍នគរបាលសង្កាត់អូររអំបិល ចុះទៅស្រាវជ្រាវ​ និង​ តាមការអះអាងរបស់ក្រុមគ្រូពេទ្យថាបុរសនោះស្លាប់ដោយសារបញ្ហាកាំងបេះដូង មិនមែនស្លាប់ដោយជ្រូកបាខាំដៃនោះទេ។ ក៏ប៉ុន្តែភរិយាសពអះអាងប្រាប់អ្នកសារព័ត៌មានថាប្តីគាត់នោះស្លាប់ដោយសារជ្រូកខាំដៃ ស្របពេលដែលប្តីគាត់ក៏មានជម្ងឺខ្លាញ់រុំបេះដូងផងដែរ។បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារសពឱ្យដឹងថា មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​កាប់​ជ្រូក​ក្នុង​ទី​សត្ដឃាត​នៅចំណុខាងលើហើយនៅពេលចាក់កជ្រូករួចហើយជ្រូកនោះកំពុងប្រកាច់ជិតងាប់ ជនរងគ្រោះ ក៏លូកដៃចូលមាត់ជ្រូក ក៏ត្រូវជ្រូកខាំដៃខាងស្តាំហូរឈាមកក្លាក់ ។ក្រោយពីចប់ការងារនៅពេលនោះជនរងគ្រោះក៏បានត្រឡប់មកផ្ទះជាធម្មតា មិនបានទៅមន្ទីរពេទ្យនោះឡើយ។លុះ​បន្ទាប់មក​ស្រាប់តែ​បុរស​នោះក្តៅរងារធ្លាក់ខ្លួនឈឺ ហើយក្រុមគ្រួសារដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅពេលដល់មន្ទីរពេទ្យបានប៉ុន្មានម៉ោងក្រោយក៏ស្លាប់តែម្តង។
ជុំវិញបញ្ហានេះ បើតាមមន្រ្តីជំនាញពេទ្យសត្វប្រាប់ឱ្យដឹងថាលោកមិនហ៊ានអះអាងថាធ្មេញជ្រូកមានពឹសរឺគ្មានពឹសនោះទេ ។ពីព្រោះថាកន្លងមកមានអ្នករកសុីដឹកជ្រូក និងអ្នកពិឃាតជ្រូកក៏ត្រូវបានជ្រូកខាំដូចគ្នា ប៉ុន្តែដូចជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ចំពោះការស្លាប់របស់បុរសខាងលើលោកមិនហ៊ានអះអាងថាបណ្តាលមកពីជ្រូកបាខាំនោះឡើយម្យ៉ាងបុរសរូបនោះក៏អាចស្លាប់ដោយសារជំជម្ងឺប្រចាំកាយនឹងតែងតែផឹកស្រាស្រវឹងជាប្រចាំនៅពេលធ្វើការងារផងដែរ៕photo_2016-01-14_10-25-39 photo_2016-01-14_10-25-27 photo_2016-01-14_10-25-20 photo_2016-01-14_10-25-09