​រថយន្ត​២​គ្រឿង​បុក​គ្នា លើផ្លូវ​ជាតិ​លេខ​៥៧ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​-​ស្រាល​

0

​ខេត្ត​ប៉ៃលិន​៖ រថយន្ត​ហ៊ី​ណូ​ដឹកទំនិញ​របស់​ថៃ បើក​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​រ៉េ​ច​ង្កូ​ច​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ពោត​របស់​ខ្មែរ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​៣​នាក់ ត្រួវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។ ដែល​ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​៥៧ ស្ថិត​ក្នុងភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ជនរងគ្រោះ​មានឈ្មោះ សេង ពេជ្រ​គី​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ របួស​បែកក្បាល​ធ្ងន់ធ្ងរ ជា​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9139 (​រង​ការ​ខូច​ផ្នែក​ខាងមុខ​ធ្ងន់​) រួមជាមួយ​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សេង ពេញ​ពង្ស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​ស្រាល ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​ទន្ទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក់​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​THAILAND 80-9024 បើកបរ​ដោយ​ជនជាតិ​ថៃ មិន​ស្គាល់​អត្ត​ស​ញ្ញណ បាន​រងរបួស​ស្រាល ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹកទំនិញ​ថៃ​បើកបរ​យ៉ាង​លឿន ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត ហើយ​គេ​ឃើញ​រថយន្ត​ដឹក​ពោត​របស់​ខ្មែរ​បើកបរ​ពី​កើតមក​លិច​វិញ​បញ្ច្រាស​ទឹ​ស​គ្នា លុះ​មកដល​កន្លែងកើតហេតុ​ជា​ផ្លួ​វ​កោង​ទប់​ច​ង្កូ​ច​មិន​ជាប់​ក៏​រ៉េ​ទៅបុក​រថយន្ត​ដឹក​ពោត​របស់​ខ្មែរ​ពេញទំហឹង​លាន់ឮ​ដូចរ​ន្ទុះ បណ្តាល​អ្នកបើក​បររថ​យន្ត​ដឹក​ពោត​កៀប​ជាប់​ក្នុង​កាប៊ីន​ឡាន​រងរបួស​ធ្ងន់ធ្ងរ ចំណែក​២​នាក់​ទៀត​រងរបួស​ស្រាល ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្រោយពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​នគរ​បាលច​រាចរ​ណ៏​ខេត្ត ចុះមក​វាស់វែង ចំណែក​ជនរងគ្រោះ​ត្រួវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ ។
​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​១១​និង​២០​នាទី ជនរងគ្រោះ​ឈ្មោះ សេង ពេជ្រ​គី​រី ត្រួវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្ត ដឹក​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ។​
​បច្ចុប្បន្ន រថយន្ត​ទាំង​២​គ្រឿង​ត្រួវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ណ៏ យកមក​រក្សាទុក​នូវ​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត រង​ចំការ​ដោះស្រាយ​គ្នា​តាម​ផ្លួ​វ​ច្បាប់​៕រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (2) រូបភាព សុវណ្ណារិទ្ធ (1)