​រថយន្ត​២​គ្រឿង​ប្រ​លះ​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ទាំង​២ ហើយ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​នឹង​ស្រាល​

0

ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១៣​នឹង​៥០​នាទី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៧១ ចំណុច​មុខ​វត្ត​មុន្នី​សែន​ជ័យ ស្ថិ​ន​នៅ​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​រថយន្ត​រី​ហ្គូ បុក​រថយន្ត​កូរ៉េ ៥​តោន បណ្តាល​ឲ្យ​មនុស្ស រងរបួស​ធ្ងន់​ម្នាក់​នឹង​៥​នាក់​ទៀត​រងរបួស​ស្រាល ហើយ​នៅ​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ជួយ​អន្តរាគមន៍ អ្នករងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។​សមត្ថកិច្ច​ប៉ូលិស​ស្រុក បាន​ឲ្យ​ដឹងថា ១.​ឈ្មោះ​កឹម សារ៉េត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​រថយន្ត ម៉ា​កវី​ហ្គូ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​.២AF-៥៦.១៧.​របួសស្រាល​.​អ្នករួមដំណើរ​.១​ឈ្មោះ​ផាន់ ផល្លី​ន ភេទ​ស្រី​អាយុ​១២​ឆ្នាំ​រស់នៅ ភូមិ ឃុំ ដូចគ្នា​របួសស្រាល​.១​ឈ្មោះ​ពៅ សីហា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​.​បើកបរ​រថយន្ត ម៉ាក​កូរ៉េ ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​.៣C.៨៣.៨៤.​រងរបួស​ធ្ងន់​. អ្នករួមដំណើរ​.១​ឈ្មោះ​លី សុង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ដូចគ្នា​ខាងលើ របួសស្រាល​.២​ឈ្មោះ​ឃុន ចាន់ រិទ្ធី ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​របួសស្រាល រស់នៅ​ដូចគ្នា​ខាងលើ​.៣​ឈ្មោះ កាន់ សុ វណ្ណ ពោធិ៍ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ដូចគ្នា របួសស្រាល​។​សមត្ថកិច្ច បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​ហាវ​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_0557 IMG_0556 IMG_0555