Javier Mascherano នឹង​ចាក​ចេញពី Barcelona ពេល​ចប់​រដូវ​កាល​ ( រូបភាពវីដេអូ )

0

​ខ្សែការពារ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Javier Mascherano បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​អាច​នឹង​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​នេះ ។​ Barcelona លេង​បាន​ត្រឹម ០-០ ប៉ុណ្ណោះ​ជាមួយ Elche កាលពី​យប់​ថ្ងៃអាទិត្យ​ប៉ុន្តែ​ជ័យជម្នះ លើ Atletico Madrid នៅ​សប្តាហ៍​ក្រោយ​អាច​នឹងធ្វើ​ឲ្យ​ពួកគេ​លើក​ពាន La Liga បន្ទាប់ពី​កូនក្រុម របស់លោក Diego Simeone លេង​ក្នុងផ្ទះ​ខ្លួនឯងបាន​ត្រឹម​ស្មើ​ជាមួយ Malaga ដូចគ្នា ។​

​ទោះបីជា Mascherano មិនទាន់​ប្រកាស​ជា​ផ្លូវ​ការណ៍​ពី​ការចាកចេញ​ពី​ក្លិប​នៅពេល​ចប់ រដូវ​កាល​នេះ​ក៏ដោយ​ប៉ុន្តែ​ក្រុម​អ្នកសារព័ត៌មាន​បាន​អះអាងថា ជំនួប​ជាមួយ Atletico គឺ​ការប្រកួត​ចុងក្រោយ​របស់គេ​ឲ្យ Barcelona ។​ Mascherano ប្រាប់​អ្នកសារព័ត៌មាន​ថា “​វា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ការប្រកួត​នៅ ចុង​សប្តាហ៍​នេះ វា​អាចជា​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​សម្រាប់ Barcelona ហើយ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​និយាយ​ពាក្យ​ថា​លា​” ។​ ​គួរ​បញ្ជាក់ថា Napoli ជា​ក្លិប​តែមួយគត់​ដែល​កំពុងមាន​ការទាក់ទង​លើ​ការចង់បាន​កីឡាករ រូបនេះ ៕