Ashley Cole ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

0

​( រូបភាពវីដែអូ ) កីឡាករ Ashley Cole បានប្រកាសថា នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បន្ទាប់ពី​រូបគេ​មិនជា​ប់​ឈ្មោះ​ក្នុង​ក្រុម​តោ​កំណាច​សម្រាប់​យុទ្ធនាការ World Cup នៅ​រដូវក្តៅ​នេះ ។​ ​គ្រូបង្វឹក​តោ​កំណាច​អង់គ្លេស​លោក Roy Hodgson បាន​អះអាងថា តំណែង​របស់​ខ្សែការពារ​តោ​ខៀវ Chelsea រូបនេះ​នឹងត្រូវ​ជំនួស​ដោយ​កីឡាករ Luke Shaw របស់​ក្រុម Southampton ។​ Cole និយាយ​ក្នុង​ទំព័រ Twitter របស់ខ្លួន​ថា “​ខ្ញុំ​យល់ព្រម​ចំពោះ​លោក Roy ដែល​ជ្រើសរើស​កីឡាករ​វ័យក្មេង ឲ្យ​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ហើយ​ខ្ញុំ​គិតថា​វា​ជា​ពេលដែល​ខ្ញុំ​ត្រូវ​ចូលនិវត្តន៍​ហើយ​” ។​

​គួរ​បញ្ជាក់ថា Cole បាន​ចូល​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​ចំនួន ១០៧ ប្រកួត​ហើយ ហើយ​រូបគេ​ស្ថិតក្នុង លំដាប់​ទី​៥​ក្នុងចំណោម​កីឡាករ​ដែល​ចូល​លេង​បាន​ច្រើនជាងគេ​បំផុត​របស់​អង់គ្លេស ៕