បុរសស្រវឹងម្នាក់បើកម៉ូតូបុកកង់ពីក្រោយបណ្តាលអោយកុមារីម្នាក់របួសធ្ងន់

0

ខេត្តកំពង់ឆ្នាំង៖ កុមារីម្នាក់របួសក្បាលធ្ងន់ធ្ងរ និងបុរសជាជនបង្ករងរបួសស្រាល នៅក្នុង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំបុកកង់កុមារីរងគ្រោះពីក្រោយពេញទំហឹង។ ករណីនេះបានកើតឡើងនៅម៉ោង៤និង៤៥DSC00544
នាទីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំង២០១៦ នៅលើផ្លូវកៅស៊ូក្រោយវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ជនបង្កគ្រោះថ្នាក់ឈ្មោះ ក្លូអាយុជាង៣០ឆ្នាំ រស់នៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ បើកបរម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក៦៤៧៦.កច១។ចំណែកកុមារីរងគ្រោះមានឈ្មោះ ជៀម សុធារី អាយុ១៤ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
មុនពេលកើតហេតុគេឃើញជនបង្កបើកម៉ូតូយ៉ាងលឿនក្នុងស្ថានភាពស្រវឹងក្នុងទិស
ពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុក៏បានបុកកុមារីរងគ្រោះកំពុងជិះកង់ពីក្រោយពេញទំហឹងក្នុងទិសស្របគ្នា បណ្តាលអោយនាងដួលបោកក្បាលពីក្រោយនិងថ្នល់កៅស៊ូ សន្លប់រងរបួសធ្ងន់ធ្ងរ។ ចំណែកជនបង្ក ក៏បានរងរបួសបែកមុខបែកមាត់គ្រាន់បើដែរ ពេលសមត្ថកិច្ចសួរនាំអត្តសញ្ញាណឆ្លើយមិនដឹងខុសត្រូវ ព្រោះតែស្រវឹងជោកជាំវង្វេងស្មារតី ប៉ុន្តែមានអ្នកស្គាល់ថា បុររសនេះឈ្មោះ ក្លូ រស់នៅក្នុភូមិត្រោកលិច ឃុំស្រែថ្មី។ក្រោយពេលកើតហេតុកុមារីរងគ្រោះត្រូវបានគេដឹកតាមម៉ូតូយកទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំណែកជនបង្កត្រូវបានគេដឹកតាមរថយន្តយកទៅរុំរបួសនៅក្នុងមន្ទីរពេទ្យខេត្តផងដែរ។ រីឯម៉ូតូ និងកង់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមនិតិវិធីច្បាប់។ច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា៧៧ បានចែងថា៖ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹងមានជាតិអាកុលចាប់ពី០,៤០ ក្នុង១លីត្រខ្យល់ និង០,៨០ក្នុង
១លីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យប្រាក់ពី៨០ម៉ឺនរៀល ទៅ៤លានរៀល។ដោយឡែកមាត្រា៨៣បានថែងថា៖ ជនណាបើកបរធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បណ្តាលអោយរបួសដល់អ្នកដ៏ទៃ ហើយបណ្តាលអោយអ្នករងគ្រោះអសមត្ថភាពធ្វើការ ងារលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិ ន័យប្រាក់ពី២លានរៀល ទៅ១០លានរៀល។ ហេតុនេះគួរតែយល់ដឹង អ្នកស្រវឹងបើកបរក៏មានទោស និងបើបង្កគ្រោះថ្នាក់ទៀតនោះគឺមានកាន់តែធ្ងន់ទ្វេដង៕DSC00545 DSC00544 DSC00543