អាវុធហត្ថខេត្តធ្វើការបង្ហាញមុខក្រុមលួចកាច់សោកម៉ូតូដ៏សកម្មនៅក្នុងក្រុងសៀមរាប

0

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦អាវុធហត្ថខេត្តសៀមរាបបានធ្វើការបង្ហា
ញមុខក្រុម លួចកាច់សោក ម៉ូតូដ៏សកម្មនៅក្នុងសៀមរាប ដែលត្រូវបានកំម្លាំងអាវុធហត្ថធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ត្រង់ចំណុចផ្ទះជួល ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំនិង មួយកន្លែងទៀតImage10នៅក្នុងភូមិបឹងដូនសង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាបកាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករាឆ្នាំ២០១៦ដោយក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្តីប៉ោ វណ្ណនិតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាបបានចាត់ឲ្យកម្លាំងអាវុធហត្ថ ក្រោមឱវាទចេញប្រតិបត្តិការបង្ក្រាបករណីចោរកម្មដោយមានការសហការជាមួយកងរាជអាវុធហត្ថក្រុងសៀមរាបហើយឈានដល់ធ្វើការ ឃាតខ្លួនបាន ចំនួន៦នាក់ក្នុងនោះមានស្រី២នាក់ព្រមទាំងដកហូតបានម៉ូតូចំនួន២០គ្រឿងទូរស័ព្ទដៃ៧គ្រឿងកូនសោរលេខ៨ចំនួន០១គ្រឿងទុល្វីសចំនួន០១ និងប្រាក់ដុល្លា២៥៦ដុល្លាប្រាក់រៀលចំនួន៩៩.០០០រៀលប្រតិបត្តិការនេះបានធ្វើឡើង ចាប់ពីថ្ងៃទី១៥និងថ្ងៃទី១៦ខែមករាឆ្នាំ២០១៦ត្រង់ចំណុចពីរភូមិផ្សេងគ្នា ស្ថិតនៅភូមិមណ្ឌុល៣និងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប។លុះព្រឹកថ្ងៃទី១៨មករានេះអាវុធហត្ថខេត្តបានធ្វើកាបង្ហាញមុខក្រុមចោរទាំងនេះនៅមុខទីបញ្ចាការកងរាជអាវុធហត្ថខេត្តជាសារធារណះផងដែរ។លោកវរះសេនីយ ឯកស្រីយូរ៉ាមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រាប់អោយដឹងថាជនសង័្សយដែលត្រូវបានកំម្លាំងអាវុធហត្ថយើងធ្វើការឃាត់ខ្លួនពាក់ព័ន្ឋនិងករណីអំពើលួចកាច់សោរយកម៉ូតូគ្មានរើសមុខនេះមានឈ្មោះ ១ឈ្មោះ ហុងដា ភេទប្រុសអាយុ២៥ឆ្នាំនៅភូមិមណ្ឌុល៣សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប២ឈ្មោះ រឿនសុផលភេទប្រុសអាយុ២៩ឆ្នាំនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប៣ឈ្មោះសេងសុវណ្ណារ៉ាភេទប្រុសអាយុ២៨ឆ្នាំនៅភូមិកំពង់ថ្កូវ ឃុំ មានជ័យ ស្រុកបា្រសាទបាគង ខេត្តសៀមរាប៤ឈ្មោះបឿគីមអូនភេទប្រុសអាយុ៣៦ឆ្នាំនៅភូមិមណ្ឌុល៣សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ៥ឈ្មោះអិនសំសានភេទស្រីអាយុ៣៨ឆ្នាំ នៅភូមិ មណ្ឌុល៣សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ៦ឈ្មោះបា្រក់ពិសី ភេទស្រីអាយុ ២៧ឆ្នាំណៅភូមិសាលាកន្សែង សង្កាតើស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។ លោកវរះសេនីយឯកស្រីយូរ៉ាបានបញ្ចាក់ដែរថាវត្ថុតាងដែរជាម៉ូតូដែលជនសង័្សយបានធ្វើសកម្មភាពលួចកាច់សោហើយត្រូវបានកំម្លាំងអាវុធហត្ថបានដកហូតបានវិញនោះមានចំនួនដល់ទៅ២០គ្រឿងពេលនេះម៉ូតូបានរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីផ្សពផ្សាយព័តិមានអោយជនរងគ្រោះដែលបានបាត់ម៉ូតូកន្លងមក ដើម្បីប្រគល់ទៅឲ្យម្ចាស់ដើមវិញ។ចំណែកឯជនសង័្សយប្រុសស្រីទាំង៦នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះដើម្បីដាក់ទោសទៅតាមច្បាប់។ដោយ ស៊ាន Image3 Image10 Image9សុផាត