អន្តរក្រសួង សន្យារយៈពេលមួយអាទិត្យដោះស្រាយ សំណង ផ្លូវវ៉េងស្រេង

0

ភ្នុំពេញ៖ អន្តរក្រសួង សន្យារយៈពេលមួយអាទិត្យដើម្បីធ្វើការដោះស្រាយ សំណង ត្រឡប់ទៅក្រុមហ៊ុនវិនិយោគផ្លូវវ៉េងស្រេង។ ក្នុងកិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធព្រមទាំង តំណាង ក្រុម ហ៊ុនថូវ៉េ កាលពីព្រឹកថ្ងៃទី១៩ មករានេះ តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានphoto_2016-01-19_13-35-24 លើកឡើង នៅ ក្នុងកិច្ច ប្រជុំថា សុំទុក ពេលមួយ អាទិត្យ ចំពោះការ ដោះស្រាយ សំណង ទៅ លើការអភិវឌ្ឍក្នុងការ សាង សង់ផ្លូវវ៉េងស្រេងរបស់ក្រុមហ៊ុនភ្នំពេញថូវ៉េ ដែលថ្មីៗ នេះ រាជរដ្ឋាភិបាលបាន សំរេច ដកយកមកអោយសាលារាជធានីគ្រប់គ្រងវិញ ក្នុងនោះ អន្តរក្រសួងនិងបង្កើតគណៈកម្មការដែលមានការចូលរួមពីតំណាងក្រុមហ៊ុន ដើម្បីចុះ ធ្វើការវាយតំលៃលើទីតាំងជាក់ស្តែង។ ជាមួយគ្នានោះដែរតំណាងក្រុមហ៊ុនភ្នំពេញ ថូវ៉េបានស្នើសុំ អោយ សាលា រាជធានី ធ្វើការដោះស្រាយសំណង អំពីការ សាង សង់ផ្លូវវ៉េងស្រេង ដែល រាជរ ដ្ឋា ភិបាល បានបញ្ឈប់នេះ អោយបានឆាប់ ដើម្បី ក្រុមហ៊ុន បានយក លុយ បង្វិល សង ធនាគារវិញ។ មន្ត្រីសាលារាជធានីភ្នំពេញបានអោយដឹងថាគំរោងស្ថាបនាផ្លូវវ៉េងស្រេងដែលមានរយៈពេល២ឆ្នាំត្រូវបានប្រគល់អោយក្រុមហ៊ុនភ្នំពេញថូវ៉េធ្វើការវិនិយោគសាង សង់ ដើម្បីអោយសមស្របទៅតាមស្តង់ដារ ដែលចំណាយថវិការ ប្រមាណ ជាង ១០ លាន ដុល្លានោះបានសំរេច៩៥%មុនពេលដែលប្រមុខ រាជរដ្ឋាភិបាលសំរេចដកយកមក ដើម្បី អោយសាលារាជធានីធ្វើការគ្រប់គ្រងបន្តវិញ។ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ គំរោង ស្ថាបនាផ្លូវដែលនៅសេសសល់ប្រមាណ៥%ទៀត ទៅអោយមន្ទីរសាធារណៈការនិង ដឹកជញ្ជូន រាជធានីដើម្បីសាងសង់បន្ថែម ងាយស្រួលក្នុងការគ្រប់គ្រងបន្ត។ ជាមួយ នោះ ឯកឧត្តម អភិបាលក៏បានស្នើរ ផងដែរ សុំអោយមានការយោគយល់ ពី តំណាងphoto_2016-01-19_13-35-28 photo_2016-01-19_13-35-24 photo_2016-01-19_13-35-19ក្រុមហ៊ុន ពីការសំរេចរបស់រដ្ឋាភិបាល៕