ចោរប្លន់​ទូរ​មាស នៅ​ផ្សារ​ថ្មី​ស្រុក​អន្លង់វែង ត្រូវបាន​ចាប់ខ្លួន នៅ​ខេត្តកំពុងចាម ក្រោយពី​រត់

0

 ​ឧ​ត្ត​រ​មានជ័យ​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ម្នាក់​ប្លន់​អាជីវករ​លក់​មាស​និង​ប្តូរប្រាក់​នៅក្នុង​ផ្សារ​ថ្មី​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ជាង​១​ឆ្នាំមុន​នោះ ត្រូវបាន​កម្លាំង នគរបាល​ស្រុក​អន្លង់វែង​សហការ ជាមួយ​នគរបាល​ខេត្តកំពង់ចាម ចុះ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន បាន​ហើយ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ភ្នំ​មន្ទីរ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជា​ទីកន្លែង​លាក់ខ្លួន​។​លោក​វរសេនីយ៍ទោ សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទើប​ប្រតិបត្តិការ​តាម​ចាប់ខ្លួន មេចោរ​ប្លន់​ប្រដាប់អាវុធ​រូបនេះ បានធ្វើ​ឡើង​តាម​ដីការ បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៣៩ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ របស់លោក​អ៊​ន ប៊ុនលី ចៅក្រម​សើ​ុ​ប​សួរ នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​បន្តទៀតថា នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥​ជាង​១​ឆ្នាំមុន មាន​ករណី​ចូល​ប្លន់ អាជីវករ​លក់​មាស​និង​ប្តូរប្រាក់ នៅ​នឹង​ផ្សារ​ថ្មី​អន្លង់វែង ស្ថិតនៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​មេចោរ​ប្លន់​រូបនេះ បាន​រត់គេចខ្លួន​តាំងពី​ពេល​នោះមក ដល់​ថ្ងៃនេះ​សមត្ថកិច្ច​យើង បាន​ស្រាវជ្រាវ​ដឹងថា មុខសញ្ញា​មក​លាក់ខ្លួន​នៅទីនេះ ក៏​សមត្ថកិច្ច​ប៉ូលិស បាន​សហការ​ចាប់​ឃាត់ខ្លួន​តែម្តងទៅ​។​លោក​វរសេនីយ៍ទោ សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​បន្តទៀតថា មេចោរ​ប្លន់​រូបនេះ មានឈ្មោះ ណត វុទ្ធី ហៅ ធី​ខ្វេ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​នៅពេល​បច្ចុប្បន្ន ជនសង្ស័យ​ជា​មេចោរ ប្លន់​ប្រដាប់អាវុធ រូបនេះ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង សួរនាំ​បន្ថែមទៀត នឹង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_0685 IMG_0680 IMG_0682 IMG_0684