មន្ទីរវប្បធម៌ចុះពិនិត្យស្ថានភាពការស្នើសុំជួសជុលសាលាធម្មសភានិងសុំ ស្តារស្រះ របស់វត្តពោធិរុក្ខារាមហៅវត្តកំពង់ត្រឡាចលើ ជាវត្តចំណាស់ក្នុងសម័យលង្វែក

0

ខេត្តកំពង់ឆ្នាំង៖ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលស្ថានភាព វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រ ឡាចលើជាវត្តបុរាណដ៏ចំណាស់មួយក្នុងសម័យលង្វែក ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចt2 (1) នៅព្រឹកថ្ងៃទី១៨ខែមករា ឆ្នាំ២០១៦ តាមសំណើរបស់ លោកគ្រូចៅអធិការ និងគណៈកម្មការ វត្ត ដែលបានដាក់សំណើទៅក្រសួង សុំស្តារស្រះទឹក១កន្លែង និងជួសជុលសាលាធម្មសភាបុរាណ ឡើងវិញដែលកំពុងមានការទ្រុតទ្រោម ។លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ខេត្ត បានអោយដឹងថា៖ ថ្មីៗនេះលោកគ្រូចៅអធិការ និងគណៈកម្មាធិការវត្តពោធិរុក្ខារាមហៅវត្តកំពង់ត្រឡាចលើ បានដាក់សំណើរ ទៅលោកជំទាវ រដ្ឋមន្ត្រី ដើម្បីស្នើសុំស្តារស្រះទឹក១កន្លែង នៅជិតព្រះវិហារ និងស្នើសុំជួលជុល សាលាធម្មសភាមួយខ្នងដែលជញ្ជាំងថ្មមានឆ្អឹងជារនាបឬស្សី និងមានអាយុរាប់រយឆ្នាំមកហើយនោះ។ ហេតុនេះទើបលោកដឹកនាំក្រុមការងារចុះមកពិនិត្យមើលស្ថានភាព ទ្រព្យសម្បត្តិបុរាណទាំង២មុខខាងលើនេះជាមុនសិន ព្រោះថាវត្តបុរាណមួយនេះ បានកសាងឡើងក្នុងជំនាន់លង្វែកមានអាយុរាប់រយឆ្នាំ និងសព្វថ្ងៃបានបន្សល់ទុករូបគំនូរបុរាណមានពណ៌និងស្នាដៃដ៏ល្អវិចិត្រនៅជាប់និងជញ្ជាំងព្រះវិហារ ។លោកប្រធានមន្ទីរបានបន្តថា៖ ដោយសារតែវត្តនេះជាវត្តបុរាណក្រសួងវប្បធម៏និងវិចិត្រសិល្បះ បានអភិរក្សវត្តបុរាណនេះនិងបានចាត់ទុកជាបិតិកភ័ណ្ឌជាតិ ដោយត្រូវថែរក្សាអោយបានគង់វង្ស ដូច្នេះរាល់ការស្នើសុំជួសជុលចំណុច ឬទីកន្លែងណាមួយ ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នបំផុត។ នៅក្នុងគំរោងស្នើសុំរបស់លោកគ្រូចៅអធិការ និងគណៈកម្មការវត្ត បើក្រសួងសម្រេច គឺក្នុងពេលស្តារស្រះបុរា ណត្រូវបញ្ជូនមន្ត្រីជំនាញចុះមកត្រួតពិនិត្យជាប្រចាំព្រោះអាចនឹងមានវត្ថុបុរាណផ្សេងក្នុងស្រះ ចំណែកការជួសជុលសាលាធម្មសភាបុរាណនេះ ក៏ត្រូវធ្វើអោយនៅតាមលំនាំដើមពីបុរាណផងដែរ ។លោកក៏បានបញ្ជាក់ដែរថា៖ យើងក៏មិនចេះតែអភិរក្ស គ្មានការអភិវឌ្ឍន៏នោះទេ តែអភិវឌ្ឍន៏ត្រូវមានការប្រុងប្រយ័ត្នអោយត្រូវតាមលំនាំដើមតាមរចនាបទបុរាណដែលជាស្នាដៃបុពញវបុរសខ្មែរ ម៉្យាងវិញទៀត បើយើងមិនធ្វើការជួសជុលអោយបានឆាប់ទេ សាលាធម្មសភានេះនឹងដួលរលំក្នុងពេលខាងមុខនេះជាពុំខាន។ដោយឡែក វត្តបុរាណនេះ មានភ្ញៀវទេសចរណ៍អន្តរជាតិ បានមកទស្សនាស្ទើរតែរៀងរាល់ថ្ងៃ ដោយពួកគេបានឈប់សំចតកប៉ាល់នៅមាត់ទន្លេ កំពង់ត្រឡាចក្រោមហើយបាន ជិៈរទេះគោទេសចរណ៍របស់អ្នកភូមិ មកទស្សនាវត្តពោធិរុក្ខារាម ហៅវត្តកំពង់t1 t8 t7 t2 (1)ត្រឡាចលើនេះ ដែលធ្វើអោយអ្នកភូមិមានចំណូលផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕