រថយន្តសាំយ៉ុងមួយគ្រឿងបាន ឆក់យកជីវិតក្មេងស្រីខណៈពេលកំពុងដើរលើផ្លូវឲ្យស្លាប់យ៉ាងអាណោចអាធ័ម

0

ខេត្តកំពង់ធំៈ ក្មេងម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈពេលកំពុងតែដើរនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្ត សាំយ៉ុងបើកបរ ក្នុងល្បឿនលឿន បានមកផ្តាច់ព្រលឹងក្មេងស្រីរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច នៅព្រឹក វេលាម៉ោង ៧.១៤នាទីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់នេះ បានកើតឡើងនៅចំនុច ភូមិតាអោង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈពេលដែលក្មេងស្រីរងគ្រោះ កំពុងធ្វើដំណើរតាមចិញ្ចើមថ្នល់ ក៏មានរថយន្ត មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-1104 បានបើកយ៉ាងលឿន ហើយរ៉េចង្កូតមកបុកពេញ ទំហឹងតែម្តង ក្រោយមកតៃកុងឡាន ឃើញសភាពការណ៍មិនស្រួល ក៏បានចុះពីលើឡាន ហើយដាក់មេប្រូច រត់យករួចខ្លួនមួយរយះសិន ទើបចាំចូលខ្លួនមកដោះស្រាយតាមក្រោយ ដែលជាទំលាប់អ្នកបើកបរយាន យន្តស្រុកខ្មែរ ដោយសារពុំបានទិញធារ៉ាប់រងពីក្រុមហ៊ុនណាមួយ ទើបគេចខ្លួនមួយរយះសិន ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ហឿង ស្រីណុច អាយុ១០ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសាច់ញ្ញាតិមកទទួលពីសមត្ថកិច្ចដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវ បានសមត្ថកិច្ចនៃអធិការដ្ឋាន ស្រុកបារាយណ៍ យកទៅរក្សាទុករងចាំភាគីទាំងសងខាង ចូលមកដោះស្រាយ តាមនិតិវិធីច្បាប់។photo_2016-01-21_11-09-07 photo_2016-01-21_11-09-01 photo_2016-01-21_11-08-53
ដោយ ប៊ុន រដ្ឋា