សមត្ថកិច្ច​បង្ហាញមុខ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២០​នាក់ និង​ថ្នាំ ២៥០​កញ្ចប់ មុន​បញ្ជូនទៅ​តុលាកា​

0

​ភ្នំពេញ  ជនសង្ស័យ​ចំនួន ២០​នាក់ ពាក់ព័ន្ធ​សកម្មភាព​ជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿង ញៀន និង​ចោរកម្ម ព្រមទាំង​ថ្នាំញៀន​ចំនួន ២៥០​កញ្ចប់ ម៉ូតូ​២​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​ជាច្រើន​ទៀត​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​មុខជា​សាធារណៈ នៅ​ព្រឹក​ទី​២១ ខែមករា ឆ្នាំ​២០១៦ ក្រោយពី​ត្រូវបាន​កម្លាំង​នគរបាល បើក​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ចាប់ខ្លួន​ទាំង​១២​ខណ្ឌ នា​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ។​photo_2016-01-21_15-07-46​លោក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនេះ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ទាំង​១២ ចុះទៅ​បង្ក្រាប និង​ចាប់ខ្លួនបាន​ជ​នស​ង្ស​យ័​ចំនួន​២០​នាក់ កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ព្រមទាំង​ដកហូត​ថ្នាំញៀន​ចំនួន ២៥០​បញ្ចប់ ម៉ូតូ ២​គ្រឿង និង​ឧ​បករ​ណ៏​សម្រាប់​ប្រើប្រាស់​មួយចំនួនទៀត ។​photo_2016-01-21_15-07-43លោក ប៊​ន សំអាត បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា សំខាន់​ដែល​យើង​ត្រូវតែ​បង្ក្រាប ។ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ជួន សុវណ្ណ កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន នឹង​បន្ត​ប្រតិបត្តិ​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​នៅ​តំបន់​មិន​រៀបរយ ក៏ដូចជា​តាម​ផ្ទះសំណាក់ ស​ណ្ធា​គា ឲ្យ​កាន់តែខ្លាំង​ឡើង មិន​ឲ្យ​លាក់ខ្លួន ហើយ​បន្តធ្វើ​សកម្មភាព​នោះឡើយ ដើម្បី​ស្វែង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។​
​ក្រោយ​បញ្ចប់​ការបង្ហាញ​មុខ​រួចមក ជនសង្ស័យ​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​បន្ត​ការសួរនាំ និង​ចាត់ការ​តាម​នីតិវិធី ៕​