អ្នករំលោភ​ហើយ​កំពុង​ប្រើប្រាស់​ចំណីផ្លូវ​ជាតិ​លេខ​៤​មិន​ប្រក​តី​ប្រឈម​ការដកហូត​មកវិញ​

0

​កំពង់ស្ពឺ​=​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញជូន លេខ ០០៤ សជណ ស្តីពី​ការគ្រប់គ្រង​ដី​ចំណីផ្លូវ​និង​រក្សា​សណ្តាប់ធ្នាប់ តាម​បណ្តាញ​ផ្លូវជាតិ​លេខ ៤ ពី​រាជធានី​ភ្នំពេញ ដល់​ក្រុង​ព្រៈ​សីហនុ ។​ដោយ​នៅក្នុង​សេចក្តីជូនដំណឹង​បាន​ជំរាបជូន ដល​សាធារណៈជន​ជា​ម្ចាស់​ផ្ទៈ ឬ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ និង​ចលនទ្រព្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ នៅតាម​បណ្តាញ​ផ្លូវជាតិ​លេខ​៤ ពី​ចំណុច​ខាងលើ ថា​ក្រោយពី​រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​នៅ​កិច្ចព្រមព្រៀង​សម្បទាន រវាង​រាជរដ្ឋាភិបាល នៃ​ព្រៈ​រាជា​អាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន អេ​ហ្សិត​(AZ) មក​គ្រប់គ្រង​វិញ ថ្ងៃទី​១៣​ខែ មករា​ឆ្នាំ​២០១៦ ហើយ​ភារៈកិច្ច​ថែរក្សា​ត្រូវបាន​ប្រគល់​ឲ្យ​ក្រសួង​សាធារណៈការ និង​ជញ្ជូន ជា​អ្នក​មើលថែ​វិញ ។​20160115091115
​ជាមួយនិង​សេចក្តីណែនាំ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៥ គ្រា​ដែល​អ្នក​ទន្ទាន​ដី​ចំណីផ្លូវ​មួយចំនួន​កំពង់តែ​កាន់កាប់​នៅ​ដី​ចំណីផ្លូវ ថែមទាំង​បានទទួល​ផល​ពី​ការរកស៊ី​លើ​ចំណីផ្លូវ​របស់​រដ្ឋ​រាប់​ឆ្នាំកន្លងមក ។​ជា​ស្តែង​ដូចជា នៅ​ចំណុច​ផ្សា​ថ្នល់ទទឹង ស្ថិតនៅ​ភូមិ​ព្រៃ​គោ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ផ្សា​សាមគ្គី ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ប៉េ​ន​ឡាន​ផ្សា​កំពង់ស្ពឺ ។​ល​។ សុទ្ធតែ​បាន​រំលោភ​យក​ដី​ចំណីផ្លូវ មកចាក់​លុប​ធ្វើ​សំណង់​មិន​ប្រក​តី​ទាំង​បំពាន លើ​ច្បាប់​ហើយ​ជា​យូរ​ឆ្នាំ​មិនដែល​ឃើញ​មានការ​កោះហៅ​ឬ​សើរ​រើ​មកវិញ​ឡើយ ។​ការរំលោភ​យក​ដី​ចាក់​លុប​មិន​ស្រប​ត​រាម​បទដ្ឋាន​នេះ​បង្ក​នាំ​ឲ្យ​ស្ទៈ​លូ កក​សំរាម ស្អុយ​ដែល​នាំ​ខូច​ដល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​នា​រដូវរ​វស្សា​ឆ្នាំមុនៗ​កន្លងមក ។ ម្យ៉ាងទៀត​គ្រឿងចក្រ​របស់​ក្រសួង​សាធារណៈការ​នៅ​មិនទាន់បាន​បម្រើ​សេចក្តីត្រូវការ​តាម​ដងផ្លូវ​ដែល​ត្រូវការ​ទំហំធំធេង​លើ​គ្រឿងចក្រ​ដោយ​មិនអាច​មើល​រំ​ល​បានឡើយ ។20160115092818
​ទ​ន្ទឹ​គ្នា​នេះដែរ​ក៏​នៅមាន​ពលរដ្ឋ​ខ្លៈ​ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​នៅមាន​ក្តី​ព្រួយ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង ក្រោយពី​ការប្រកាស​របស់​រាជរ​ដ្ឋា​ភិ​បាល កាលពី ថ្ងៃទី​១៣ មករា ២០១៦ មក​ក្រុមហ៊ុន​បាន​ផ្អាក​ទាំងស្រុង​លើ​ដំណើរ​នៃ​ការជួសជុល កន្លែង​ដែល​ត្រូវ​ពង្រីក គ្រា​ដែល​កន្លែង​ខ្លៈ​ក្រុមហ៊ុន AZ បាន​កាយ​ដី​ចាស់​ចេញ​ដោយ​មិនទាន់បាន​បំពេញ​ដី​ថ្មី​មកវិញ ធ្វើ​ឲ្យ​មាន​ជង្ហុក​ជ្រៅៗ​ហើយ​ធំៗ​មិនអាច​ឆ្លងកាត់​កើត​ដូច្នេះ​ត​ម្រូ​ង​ឲ្យ​ដើរ​វាង ម្យ៉ាង​ពិបាក​បើករថយន្ត​ក្នុងការ​ចេញចូល​ទុកដាក់​យ៉ាងខ្លាំង ដោយ​ក្រុមហ៊ុន​AZ បាន​កាយ​យក​ដី​មុខ​ផ្ទៈ​ពួកគាត់​អស់ ។​
​ហើយ​កន្លងមក​ក៏មាន​ពលរដ្ឋ​រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង ថា គាត់​ពិតជា​រីក​រីករាយ ការមិន​ឲ្យ​មានការ​បង់ប្រាក់​មកលើ​រថយន្ត​ទាំងអស់​របស់​រាជរដ្ឋាភិបាល តែ​អ្វីដែល​គាត់​ព្រួយ​បារ​ម្ម​ណ៏​នោះ​គឺ​ក្រុមហ៊ុន​AZ បាន​ផ្អាក មាន​សកម្មភាព​ជួសជុល​ផ្លូវ​មុខ​ផ្ទៈ​គាត់​នៅពេលដែល​ផ្លូវ​មុខ​ផ្ទៈ​មិនទាន់​ដើរ​កើត ។ ហើយ​មកដល់ពេលនេះ​មិនទាន់​ឃើញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បន្ត​ការ ជួសជុល​ឡើយ ដោយ​ពួកគាត់​គិតថា​មិនដឹង​ថ្ងៃ​ណា​មាន​គេ​មក​បន្ត​ការជួសជុល​នេះ​ដើម្បី​ឲ្យ​ឆាប់​បាន​ដើរ​ស្រួល​ឡើយ ។​IMG_0315
​លោក ទី ម៉េង ម្ចាស់​ហាង​លក់​ភេ​ជ្ជៈ នៅ​ភូមិ​ឃុំ​ដូចគ្នា​ក៏​ធ្លាប់បាន​ប្រាប់​ដែរ​ថា ដែរ​ថា​អ្វីៗ​គឺ​គាត់​បាន​សប្បាយចិត្ត​យ៉ាងខ្លាំង​ពី​រឿង​ឈប់​យកលុយ​របស់​ក្រុមហ៊ុន​AZ​លើ​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ របស់​រាជរដ្ឋាភិបាល តែ​ពេលនេះ​គាត់​ក៏បាន​បាប់​អារ​ម្ម​ណ៏​លើ​ការងារ​បន្ត​ការជួសជុល​មុខ​ផ្ទៈ​គាត់​ដែល​នៅ​ជា​ប្រឡាយ​នៅឡើយ ដោយសា​តែ​ក្រុមហ៊ុន បាន​កាយ​យក​ដី​ចេញ​តែ​មិនទាន់បាន​ចាក់​បំពេញ​វិញ ដែល​នាំ​ឲ្យ​ពិបាក​ដើរ​ចេញចូល​រកស៊ី យ៉ាងខ្លាំង ។​
​ក្រៅពី​ប្រជាពលរដ្ឋ​ក៏​នៅមាន​រោងចក្រ សហគ្រាស សាលារៀន វត្ត​អារាម ជាច្រើន​នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​៤ ក៏​កំពង់តែ​ជួប​ការលំបាក​ដូច​ការរៀបរាប់​ខាងលើ​ដែរ និង​សុំ​ណូ​ម​ពរ​ដល់​អង្គភាព​ពាក់​ព​ន្ធ័​មេត្តាជួយ​ព​ន្លឿ​ន​ការជួសជុល​បន្ត​ពី​ក្រុមហ៊ុន​AZ​ដែល​ត្រូវ​រាជរដ្ឋាភិបាល​ដកហូត​គ្រប់គ្រង​វិញ​ឲ្យ​បាន​លឿន​ជៀសវាង​ប៉ៈ​ពាល់​កិច្ចការ​អភិវឌ្ឍ​ន៏ រួមទាំង​ការងារ​រកស៊ី​20160115093440របស់​ប្រជាពលរដ្ឋ​និង​ផ្នែក​ផ្សេងៗ​ទៀត ។ គេ​បាន​សង្កេតឃើញថា​អ្នក​ដែល​ទាញយក​ដី​ចំណីផ្លូវ​មក​ធ្វើការ​ប្រើប្រាស់​ពួកគេ​គឺជា​អ្នកមាន​លទ្ធភាព ដូចជា​ម្ចាស់​ផ្សា ម្ចាស់​បេនឡាន បាន​ចាក់​គំរប​លូ គ្រប​យក​ប្រឡាយ​ដោយ​មិន​ប្រក​តី ក៏​ខាង​អាជ្ញាធរ​មិន​ហ៊ាន​ធ្វើ​អី​អ្នក​ទាំង​នោះដែរ ។​
។ លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​គម​នា​គម​ន៏​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ចាប់​តាំង​ប្រកាស​របស់ រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល​នៅ​កិច្ចព្រមព្រៀង​សម្បទាន រវាង​រាជរដ្ឋាភិបាល នៃ​ព្រៈ​រាជា​អាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន អេ​ហ្សិត​(AZ) មក​គ្រប់គ្រង​វិញ អង្គភាព​មន្ទីរ​គម​នា​គម​ន៏​ខេត្តកំពង់ស្ពឺ បាន​បង្ហោះ (​ត្រូ​ន​) មើល​ពីលើ​ចំណុច​ទីប្រជុំជន នានា​ដើម្បី​សង្កេត​លើ​ការប្រើប្រាស់​ដី​ចំណីផ្លូវ ។ ប្រធាន​មន្ទីរ​បន្តថា មន្ទីរ​បានរៀបចំ​ការ​ងារ​គោលដៅ ត្រួតពិនិត្យ តាម​សេចក្តីណែនាំ របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ។IMG_0158IMG_0309 ហើយ​មិនមែន​តែ​ផ្លូវជាតិ​លេខ​៤​ទេ ដែល​និង​ត្រូវ​ត្រួតពិនិត្យ ក្នុងនោះ​ផ្លូវជាតិ​លេខ ៣-៤១-៤៤ ក៏ត្រូវ​តែពិនិត្យ​តំបន់​ទីប្រជុំជន គ្រាន់​តែមាន​ដំណាក់កាល​ផ្សេងគ្នា ។ ដោយ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា មកដល់ពេលនេះ​ក្រសួង និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន កំពង់​រៀបចំ​ព​ន្លឿ​ន​ការងារ​បន្ត​ឲ្យ​ឆាប់ៗ​ដោយ​មិន​ឲ្យ​មាន​ផលបៈ​ពាល់​ដល់​ប្រ​យោ​ជ​ន៏​ពលរដ្ឋ​ឡើយ ។​
​រំលឹកថា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស​លុបចោល​បានប្រកាស​លុបចោល បង់ប្រាក់​ផ្លូវជាតិ​លេខ ៤ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់ ។ ជាមួយគ្នា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏បាន​សម្រេច​បញ្ឈប់​មិនអោយ​យកលុយ​ទាំងស្រុង​ពី​អ្នកធ្វើដំណើរ​ចាប់ពី ម៉ោង​១២ យប់ ថ្ងៃទី​១៣ មករា ២០១៦​នេះ​តទៅ តាម​ការប្រកាស​លុបចោល ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ៕

ដោយ ភ្នំស្រួច