លោកយាយ​មួង​តៃ ក្រីក្រ​ចិញ្ចឹម​កំព្រា​ចៅ​៤​នាក់​នៅ​ឃុំ​ក្រាំង​ស្គារ​បានទទួល​អំណោយ​ ​សប្បុរសធម៌​ពី​លោក​ឧកញ៉ា ហ្វ៊ូ ឆេង​សៀង​

0

​ខេត្តកំពង់ឆ្នាំង​៖ លោក ថៃ ហ៊ី តំណាង​លោក​ឧកញ៉ា ហ្វ៊ូ ឆេង​សៀង នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ជាមួយ​ក្រុ​ក​ការងារ​របស់​មន្ទីរ​ស​ង្គ​ម​កិច្ច​ខេត្ត បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់លោក​ឧកញ៉ា ទៅ​ផ្តល់ជូន​លោកយាយ មួង តៃ អាយុ​៧៥​ឆ្នាំ ចៅ​កំព្រា​ក្រីក្រ​ចំនួន​៤​នាក់​បងប្អូន ដែល​ត្រូវ​ម្តាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ឪពុក​មាន​ប្រពន្ធ​ថ្មី​ចុះចោល នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​
​ ​លោកយាយ មួង តៃ បានអោយដឹងថា​៖ គាត់​បាន​គ្រប់គ្រង​ចៅ​កំព្រា​ទាំង​៤​នាក់​មាន ១​ឈ្មោះ
​សាយ សុ​ភ័​ក្ត​ត្រា អាយុ​១៤​ឆ្នាំ ភេទ​ប្រុស , ២.​ឈ្មោះ សាយ ស៊ីម អាយុ​១២​ឆ្នាំ ភេទ​ប្រុស , ៣.​ឈ្មោះ សាយ ធីតា អាយុ​១១​ឆ្នាំ ភេទ​ស្រី , និង​៤.​ឈ្មោះ សាយ រចនា អាយុ​៨​ឆ្នាំ ភេទ​ស្រី ។​
​លោកយាយ​បាន​បន្តថា​៖ ម្តាយ​របស់​ពួកគេ​មានឈ្មោះ សាក់ សាវឿន ទៅធ្វើជា​កម្មករ​អោយគេ​នៅ​ប្រទេស​ថៃ ចំណែក​ឪពុក​គេ​ឈ្មោះ សាន សុផល បាន​ចុះចោល​កូន​និង​ប្រពន្ធ​ទៅ​មាន​ប្រពន្ធចុង​បាត់​ទៅដោយ​មិនបាន​ចិញ្ចឹម​កូនៗ​ឡើយ​។ ដោយមាន​ការលំបាក​ក្នុង​ជីវភាព និង​ចង់អោយ​ចៅៗ​មាន​អនាគត​ល្អ នៅ​ថៃ្ង​ទី​១២ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បានអោយ​ក្រុមការងារ​របស់​ខេត្ត មក​ទទួលយក​ចៅៗ​ចំនួន​៣​នាក់​ទៅ​ស្នាក់​រៀនសូត្រ​បន្ត នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​តាម​សំណូមពរ​របស់លោក​យាយ​។​ដោយឡែក​ចៅ​ទី​២​លោកយាយ​បាន​សុំ​ទុកអោយ​រស់នៅ​ជាមួយ​លោកយាយ​រៀនសូត្រ​នៅក្នុង​ស្រុក និង​បាន​ជួយ​ថែទាំ​លោកយាយ​ផង​។​
​ ​លោក ថៃ ហ៊ី បានអោយ​ដឹ​ថា ដោយបាន​មើលឃើញ​លោកយាយ​ចាស់ជរា​ហើយ​រស់​នៅតែ​២​នាក់​ចៅ មាន​ជីវភាព​ខ្វះខាត លោក​ឧកញ៉ា ហ្វ៊ូ ឆេង​សៀង បានអោយ​លោក​ជា​តំណាង​នាំយក​ថវិការ ស្បៀងអាហារ​មួយចំនួន មក​ប្រគល់ជូន​លោកយាយ ដោយផ្ទាល់​ដៃដល់​លំនៅដ្ឋាន​។ អំណោយ​របស់លោក​ឧក​ញ៉ា ដែល​បាន​ប្រគល់ជូន​លោកយាយ​នៅពេលនេះ​រួមមាន​៖ ថវិការ​២០​ម៉ឺន​រៀល , កង់​១​គ្រឿង , មី​២​កេះ , អង្ករ​១០០​គី​ឡ ,​ត្រីងៀត​៥​គីឡូ , ប្រហុក​៥​គីឡូ , ស្ករស​៥​គីឡូ , អំបិល​៥​គីឡូ ,​ប៊ីចេង​២​គីឡូ , ទឹកត្រី​៤​យួរ , និង​ទឹក​ស្អី​វ​៤​យួរ​។​
​ ​ក្នុងពេលនោះ​ដែល លោកយាយ មួង តៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់ លោក​ឧកញ៉ា​
​ជា​សប្បុរជន​ដែល​បានផ្តល់​ជូន​លោកយាយ​នូវ​វ​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ លោកយាយ សូម​ជូនពរ​ដល់​លោក​ឧកញ៉ា ព្រម​ទាំ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ខេត្ត​ដែល​ថ្មី​នេះ​ក៏បានផ្តល់​អំណោយ​មួយចំនួន​ជូន​លោកយាយ​ជា​បន្តបន្ទាប់​ផងដែរ សូម​ជូនពរ​អោយ​សម្តេច និង​លោក​ឧកញ៉ា និង​សប្បុរសជន​ទាំ​អងស់ ជួបប្រទះ​តែ​សេចក្តីសុខ​គ្រប់ប្រការ និង​ទទួលបាន​ជោគជ័យ​គ្រប់ពេលវេលា និង​គ្រប់​ភារកិច្ច​ទាំងអស់​៕3 2 1