ជនអាថ៌កំបាំងដើរបាញ់ថ្នាំតាមទីសាធារណ:ត្រូវចោរប្លន់យកម៉ូតូនៅស្រុកឧដុង្គ

0

កំពង់ស្ពឺ ៖​ ជនអាថ៌កំបាំងដែល​ដែលដើរបាញ់ថ្នាំតាមរបង ផ្លូវថ្នល់ ស្ពាន និងទីសាធារណ:នានានោះ ត្រូវបានចោរប្រើពូថៅកាប់ប្លន់យកម៉ូតូបាត់ខណ:ពេលគាត់ជិះម៉ូតូពន្នេចរ ។
ករណីចោរប្លន់ម៉ូតូជនអាថ៌កំបាំងដ៍ល្បីឈ្មោះខាងលើបានកើតមានឡើង​កាលពីម៉ោង១២ និង០០នាទីphoto_2016-01-23_10-23-29 នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ចំនុចផ្លូវរ​ទេះ​ក្នុងព្រៃ ស្ថិតក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះមានឈ្មោះយឹម តន ភេទប្រុស អាយុ ៦២ឆ្នាំមានទីលំនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ត្រូវចោរប្រើពូថៅកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅគ្មានស្លាកលេខ ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានភិនភាគ​ស្គមសំបុលសណ្តែកបាយ កំពស់ប្រ​ហែល​១.៦០ម៉ែតពាក់អាវ​ពណ៌​​ប្រ​ផេះដៃខ្លី ខោពណ៌ខ្មៅ ។សមតកិច្ចបន្តថាប់ជនល្មើសបានប្រើ​ពូថៅកាប់ជនរងគ្រោះចំកញ្ចឹងករខាងក្រោយបណ្តាលឱ្យរងរបួសធ្ងន់ រួចជិះម៉ូតូគេច​ខ្លួនបាត់ ។សូមបញ្ជាក់ថាលោកតាយឹម តនត្រូវបានប្រជាពលរដ្ឋស្គាល់ និងល្បីឈ្មោះតាមរយ:ការបាញ់ថ្នាំតាមរបងវត្តអារាម រោងចក្រ ខ្លោងទ្វារ ផ្លូវជាតិ និងទីសាធារណ:នានាគ្រប់ទិសទី​ ប៉ុន្តែមុខមាត់ពិតរបស់គាត់គ្មានអ្នកស្គាល់ឡើយ ។ តាយឹម តនជាអ្នកបួសរៀនធម៌ ​ប៉ុន្តែក្រោយមកគាត់មានបញ្ហាខួរក្បាលចាប់ផ្តើមទិញថ្នាំកំប៉ុងដើរបាញ់អក្សតាមរបង ផ្លូវថ្នល់ ស្ពានជាពិសេសកន្លែងដែលទើប​សាងសង់ថ្មីៗតែម្តង ។សកម្មភាពដើរបាញថ្នាំរបស់តាយឹម ត​ន​សម្តេចតេជោហ៊ុន សែនធ្លាប់ប្រតិកម្មឱ្យអាជ្ញាធរតាមរកមុខព្រោះស្ពាន ផ្លូវ សាលារៀនគ្រាម់តែធ្វើរួចមានបាញ់អក្សយឹម ត​នគ្រប់កន្លែង បន្ទាប់ទើបដឹងថាយឹម ត​នគាត់ជាមនុស្សសសែប្រសាទ តែដឹងខុសត្រូវទាំងអស់ ។
ជនអាថ៌កំបាំងម្នាក់នេះប្រពលរដ្ឋ និងមន្ត្រីរាជភាគច្រើនមិនស្គាល់មុខគាត់ទេហើយរាលពេលបាញ់ម្តងៗគ្មានអ្មកបានឃើញសកម្មភាពរបស់គាត់ឡើយ ប៉ុន្តែពេលនេះភ្លាតឈ្នាតត្រូវកាប់ប្លន់យកម៉ូតូតែម្តង។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវមុខសញ្ញាសង្ស័យដែលបានធ្វើសកម្មភាពកាប់ប្លន់យកphoto_2016-01-23_10-23-29 photo_2016-01-23_10-23-44 photo_2016-01-23_10-23-40 photo_2016-01-23_10-23-33ម៉ូតូតាយឹម ត​ន។