​ ​ក្មេងស្រី​ម្នាក់​លេង​កូន​បាល់​ធ្លាក់ចូល​ទឹកស្រះ​ព្រះ​ភូមិ យក​ឈើ​ទៅ​ឆ្កិះ ក៏​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់ លង់ទឹក​ព្រះ​ភូមិ​ផ្ទះ មួយ​កើតឡើង នៅក្នុង​ភូមិ​យាង​ខាងជើង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​។​លោក​វរសេនីយ៍ត្រី​ស៊ូ នូវ អធិការរង​នគរបាល​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ក្មេងស្រី​ដែល​លង់ទឹក​ព្រះ​ភូមិ​ស្លាប់​នោះ ក្មេងរងគ្រោះ មានឈ្មោះ តេង ស្រី​ប៉ោង ភេទ​ស្រី​អាយុ​៣​ឆ្នាំ ៦​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​លោក​វរសេនីយ៍ត្រី ស៊ូ នូវ អធិការរង​នគរបាល​ស្រុក បាន​បន្តទៀតថា មូលហេតុ លេង​កូន​បាល់​ធ្លាក់​ចូលក្នុង​ទឹក ហើយ​យក​ឈើ​ទៅ​ឆ្កិះ យក​បាល់​ក៏​រអិល​ជើង​ធ្លាក់​ទឹកស្រះ​ព្រះ​ភូមិ បណ្តាល​ឲ្យ​ស្លាប់​តែម្តងទៅ ដោយ​ឳ​ពុក​ម្តាយ មិន​នៅ​រវល​យក​បន្លែ​ទៅ​លក់​នៅ​ទុក​កូន​ចោល​។​ករណីនេះ ក្រោយពី​ទទួលបាន​ព័​ត៍​មាន អធិការនគរបាល​ស្រុក បាន​ចាត់តាំង​កម្លាំង​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​ភ្លាមៗ ក្រោយពី​ពិនិត្យ​រួច ឃើញថា ក្មេងរងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រក​ដ​មែន រួចហើយ​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG_0764 IMG_0763 IMG_0762