Liverpool ត្រៀម​សំណើរ​២០​លាន​ផោន​ទិញ Adam Lallana ពី Southampton

0

​ក្លិប​ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​រៀបចំ​សំណើរ​ប្រមាណ ២០ លាន​ផោន លើ​ការចង់បាន​ខ្សែបម្រើ Adam Lallana របស់​ក្លិប Southampton ។​ Lallana មាន​ជាប់ទាក់ទង​លើ​ការផ្លាស់​ទៅកាន់​ទឹកដី Anfield ជា​យូរ​មកហើយ ហើយ​ថ្មីៗ​នេះ រូបគេ​ក៏​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស​សម្រាប់​យុទ្ធនា​ការប្រកួត World Cup ផងដែរ ។​ ​យោងតាម​សារព័ត៌មាន Liverpool Echo

បាន​ចុះផ្សាយ​ថា ក្លិប​ហង្ស​ក្រហម​កំពុងតែ​ត្រៀម​សំណើរ​ដើម្បី​ទិញ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ស្រប​ពេលដែល​ក្លិប Southampton បាន​អះអាងថា ពួកគេ​នឹង​យល់ព្រម​លក់ Lallana បើសិនណា​ជា Liverpool ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ចំនួន​២៥​លាន​ផោន ។​ ​គួរ​បញ្ជាក់ថា Lallana ស៊ុត​បញ្ចូល​ទី​បាន ៩ គ្រាប់​ឲ្យ Southampton នៅ​រដូវ​កាល​នេះហើយ​រូបគេ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​ប្រចាំ​រដូវ​កាល​របស់​ក្លិប​ផងដែរ ៕download (2)