​ឃាតកម្ម​លប​កាប់​យុវជន​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​ពី​នៅពេល​យប់បណ្ដាលឲ្យ​ដាច់​ឆ្អឹង​ក​ស្លាប់​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់នៅនិងកន្លែងកើតហេតុ

0

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ដាច់​ឆ្អឹង​កញ្ចឹងក ដោយសារ​ឃាតករ​ម្នាក់​បាន​លប​កាប់​មួយ​កាំបិត​ចំ​ពីក្រោយ​ពេញទំហឹង នៅពេល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​នៅ​ពីក្រោយ​មិត្ត​ភ័​ក្រ​គេ​២​នាក់​ទៀត​នៅ​ផ្លូវបត់​ក្នុងភូមិ​ពេល​ត្រឡប់​មកពី​ទិញ​សាច់​ក្លែម​វិញ​។ ករណី​ឃាតកម្ម​ខាងលើនេះ​បានកើត​ឡើង​នៅ​ម៉ោង​១០​និង​០៥​នា ទី​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ពាម​ពពេជ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ។​​ ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​ជល​គី​រី​បានអោយដឹងថា​៖ យុវជន​រងគ្រោះ​មានឈ្មោះ ផាន​​វ​ណ្ណះ អាយុ​២២​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ ត្រូវបាន​ឃាតករ​កាប់​មួយ​កាំបិត​ដាច់​ឆ្អឹង​ក​ញ្ចឹ​ក​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម​នៅ​កណ្តាលផ្លូវ​កន្លែងកើតហេតុ​។​
​ ​យុវជន​ឈ្មោះ សៀង ហាវ អាយុ​១៩​ឆ្នាំ ជា​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​ស្ថិតនៅក្នុង​ហេតុ​ការ​នេះ​ជាមួយ​ជនរងគ្រោះ​បានអោយ​សមត្ថកិច្ច​ដឹងថា​៖ មុនពេល​កើតហេតុ​មិត្ត​ភ័​ក្រ​គេ​ចំនួន​៦​នាក់ ក្រោយពី​បាន​ផឹកស្រា​១​លើក​រួចមក​នៅផ្ទះ​មិត្ត​ភ័​ក្រ​ក្បែរ​រោងបុណ្យ ក្នុងភូមិ​ពាម​ពពេជ​ដោយ​អស់សាច់​ក្លែម ក៏បាន​នាំគ្នា​ឡើង​ជិះ​ម៉ូតូ​២​គ្រឿង មាន​គ្នា​៦​នាក់​ទៅខាង​កើត​ភូមិ​រក​ទិញ​ប្រហិត​យកមក​ក្លែម​បន្តទៀត​។​
​ ​ពេលទៅដល់​ផ្ទះ​អ្នក​ចៀន​ប្រហិត​លក់ ដោយ​រង់ចាំ​យូរ​ក៏​អោយ​មិត្រ​ភ័​ក្រ​គេ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ចាំ​យក​ប្រហិត​ក្លែម ចំណែក​ពួកគេ​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញមក​មុន ដោយ​ឈ្មោះ អឿន ផល្លា អា​​យុ​២៥​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម រូបគេ​(​ឈ្មោះ សៀង ហាវ​) ជិះ​កណ្តាល និង​ឈ្មោះ ផាន វ​ណ្ណះ ជា​ជនរងគ្រោះ​ជិះ​ក្រោយ​គេ​។​នៅពេល​ជិ​ម៉ូះ​តូ​ចេញពីផ្ទះ​អ្នកលក់​ប្រហិត​មកដល់​ផ្លូវបត់​កែង​ស្តាំ​ដៃ​មក កណ្តាល​ភូមិ ក៏​ស្រាប់​តែមាន​គេ​លួច​កាប់​១​កាំបិត​ពីក្រោយ​ចំ​ដាច់​ឆ្អឹង​ក​ញ្ចឹ​កក​ឈ្មោះ ផាន វ​ណ្ណះ ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ ពេល​នោះគេ​ឃើញ​ជនដៃដល់​ស្លៀក​ខោខ្លី អត់​ពាក់អាវ​កាន់​កាំបិត​១​នៅ​ដៃ គេចខ្លួន​មក​ក្រោយ​ទៅ​ទិសខាងកើត​វិញ​បាត់ស្រមោល​តែម្តង​។​
​ ​ក្រោយពេល​កើតហេតុ​ពួកគេ​ក៏បាន​រត់​ប្រាប់​អ្នកស្រុក​ក្នុងភូមិ អោយមក​ជួយ​មើល​ហើយក៏​បាន​រា យ​ការ​ណ៏​ជូន​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល មក​ការពារ​និង​ព័ទ្ធ​ខ្សែ​យាមកាម​ជុំវិញ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅតាម​មុខការ​របស់​សមត្ថកិច្ច​ជំនាញ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​ជល​គី​រី និង​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​
​ខេត្ត បាន​សហការគ្នា​ចុះ​ពិនិត្យ​កន្លែង​កើ​ហេតុ និង​ស្រាវជ្រាវ​នៅក្នុង​ភូមិ​កើតហេតុ​ដើម្បី​កំណត់​រកមុខ​ស ញ្ញាជ​ន​ដៃដល់​ជា​ឃាតករ​យ៉ាង​សាហាវ​។ សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ត្រូវ​ជនដៃដល់​កាប់​១​កាំបិត​ដាច់​ឆ្អឹង​កញ្ចឹងក ស្លាប់​ភា្ល​មៗ​តែម្តង​។ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក ដាក់ និង​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​កើតឡើង​ដោយសារ​រឿង​គំនំ​អ្វីមួយ​។  ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា នេះដែរ​គេ​ឃើញ​មាន​ម្តាយ​និង​បងប្អូន យុវជន​រងគ្រោះ​បាន​ស្រែក​ទ្រហោយំ​ក្តុកក្តួល ក្នុង​ក្តី​អាឡោះអាល័យ និង​សំណូមពរ​ដល់​សមត្ថកិច្ច មេត្តាជួយ​ស្វែងរក​ជន​ដៃ​​ដល់​ជា​ឃាតករ​អោយឃើញ ដើម្បី​ចាប់ខ្លួន​យក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕5 3 2