​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្បែរ​ផ្ទះ​នៅពេល​យប់​គ្មាន​អ្នកណា​ដឹង​លុះ​ភ្លឺ​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​

0

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​តាំងពី​យប់ នៅ​នឹង​ដើម​ព្រីង ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង ភូមិ​អង្គ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌ លុះ​ពេល​ភ្លឺ​ឡើង​ទើប​គេ​ប្រទះឃើញ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ ។
​ ​មន្ត្រី​នគរ​បា​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ បុរស​ធ្វើអត្តឃាត​រូបនោះ​មានឈ្មោះ នៅ ណាន់ អាយុ​៣៩​ឆ្នាំ​មានមុខ​របប​ធ្វើស្រែ និង​ធ្វើ​ជាង​ផ្ទះ ចំណែក​ប្រព​ន្ឋ​ឈ្មោះ មុត គឹម​អូ អាយុ​៣៨​ឆ្នាំ ទៅធ្វើ​កម្មករ​រោងចក្រ នៅ​ទិ​ក្រុងភ្នំពេញ ក្នុង​គ្រួសារ​នេះ​មាន​កូនស្រី​២​នាក់ ។​
​សមត្ថកិច្ច​បាន​ស្រង់​សំដី​អ្នកជិតខាង​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ បុរស​ខាងលើ​បាន​ត្រឡប់​ពី​ធ្វើ​ផ្ទះ​អោយគេ​វិញ ហើយក៏​បាន​ទិញ​ស្រា ស តម្លៃ​៥០០​រៀល​មក​ផឹក រហូតដល់​ម៉ោងជាង​៧​យប់ មិនទាន់​ឃើញ​ចូលដេក​ទេ ហើយ​គេ​ក៏​មិនដឹងថា បុរស​រូបនោះ​ចូលដេក​ឬ ទៅ​ចងក ពី​ពេលណា​នោះទេ ស្រាប់តែ​ម៉ោងជាង​៧​ព្រឹក​ឡើង អ្នកជិតខាង​ឃើញ​បុរស​រូបនោះ​ចងក​នឹង​ដើម​ព្រីង​ស្លាប់​បាត់ទៅហើយ​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៥០​ម៉ែត្រ​។ តាម​ការអះអាង​របស់​ក្រុមគ្រួសារ​ខាងលើ​បានអោយដឹងថា បុរស​រូបនោះ​ធ្លាប់មាន​ជម្ងឺ​ស​សៃ​ប្រសាទ ។
​ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា សមត្ថកិច្ច​បាច​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​តាម​ជំនាញ និង​បាន សន្និដ្ឋាន​អោយដឹងថា បុរសរ​ព​នេះ​ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ដោយ​យក​ខ្យែ​នីឡុង​ពណ៌​ខ្មៅ​ចងក និង​ដើម​ព្រីង​។ សព​បុរស​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ប្គ​ល់​ជូនទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៀន​តាម​ប្រ ពៃ​ណៃ​នៅក្នុង​លំនៅដ្ឋាន ៕e5 e4 e2 e1