នាយករដ្ឋមន្ដ្រី​ស្ដីទី​ថៃ​សង្ឃឹមថា​អាចដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការបោះឆ្នោត​ជាថ្មី​

0

​នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​ថៃ កាលពី​ថ្ងៃទី​១២ ខែឧសភា បាន​សម្ដែង ក្ដី​សង្ឃឹមថា ការបោះឆ្នោត​កាលពី ខែ កុម្ភៈ ហើយ​ត្រូវ​ប្រកាស​ចាត់ទុកជា​មិន បានការ​នោះ​នឹង​ចាប់ផ្ដើម​ជាថ្មី​ក្នុងពេល មិនយូរ​ទៀត​ទេ ហើយ​ថា​ក្រុមប្រឆាំង នឹង​គ្មាន​ឱកាស​ចូលដល់​សភា​ដើម្បី ប្រឆាំង​នាយករដ្ឋមន្ដ្រី​ដែល​ទើប​ប្ដូរ ផ្លាស់​នេះឡើយ ។​ ​

លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​នៃ​រដ្ឋាភិបាលចាំផ្ទះ​ដែល ទើប​ត្រូវបាន​បណ្ដេញចេញ​នៅតែ​ស្ថិត នៅក្នុង​កា​រិ​ល័យ​របស់លោក​ស្រី​ដដែល បន្ទាប់ពី​សេចក្ដីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ដែល​បញ្ជា​ឱ្យ​លោកស្រី និង​រដ្ឋមន្ដ្រី​៩​រូប​ផ្សេងទៀត​ចុះ​ចេញពី​អំណាច កាលពី​សបា្ដហ៍​មុន​ក្រោម​បទ​រំលោភ អំណាច ។​ ​ពេលវេលា​ជាង​៦​ខែ​ចុង​ក្រោយនេះ អំពើហិង្សា​នយោបាយ​ក្នុង​ទីក្រុង​បាងកក បាន​កើតឡើង​សាជាថ្មី​ម្ដងទៀត បន្ទាប់ពី ជិត​៣​ទសវត្សរ៍​ក្នុងការ​តស៊ូ​រវាង​អតីត នាយករដ្ឋមន្ដ្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បងប្រុស លោកស្រី​យី​ង​ឡាក់ ដែល​ត្រូវ យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០០៦ នឹង​ក្រុម​ស្និទ្ធ​រាជវង្សានុវង្ស ។​ ​

នៅមុន​ពេល​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង លោកស្រី​យី​ង​ឡាក់ បាន​យល់ព្រម​ជា មួយ​គណៈកម្មាធិការ​រៀប​ចំការ​បោះ ឆ្នោត​ដោយ​កំណត់​យក​ថ្ងៃទី​២០ ខែកក្កដា ជា​ថ្ងៃ​បោះឆ្នោត​ឡើងវិញ បើទោះបី​កាល បរិច្ឆេទ​នេះ​នៅ​មិនទាន់​សម្រេច​បែប ណា​ពី​ព្រះមហាក្សត្រ​ក៏ដោយ​។

នាយក រដ្ឋមន្ដ្រី​ស្ដីទី​លោក​Niwatthamrong Boonsongphaisan បាន​ថ្លែង​ជាមួយ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថា នៅ​ថ្ងៃ​ពុធ សបា្ដហ៍​នេះ រដ្ឋាភិបាល​នឹង​ជួប​ជាមួយ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ម្ដងទៀត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​។ លោក​ថ្លែងថា «​យើង​សង្ឃឹម​មុតមាំ​ថា នឹងមាន​ការបោះឆ្នោត​ឆាប់ៗ​នេះ ប៉ុន្ដែ ការបោះឆ្នោត​អាច​នឹងមិន​ប្រ​ព្រឹ​ត្ដទៅ បាន​អាស្រ័យទៅលើ​ការពិភាក្សា ។

ខ្ញុំ មិន​ធានា​ការបោះឆ្នោត​ប្រ​ព្រឹ​ត្ដទៅ ដោយ​ជោគជ័យ​នោះទេ ប៉ុន្ដែ​ខ្ញុំ​មាន សង្ឃឹមថា​អាច​កើតឡើង​ភាគច្រើន​»​។ ​ក្រុមប្រឆាំង​ដែលមាន​ចេតនា​ទាមទារ ឱ្យ​ដក​លោកស្រី​យី​ង​ឡាក់ ដោយ​ពួកគេ គិតថា ជា​អ្នក​ស្ថិតក្រោម​បញ្ជា​បង ប្រុស​របស់​លោកស្រី​នោះបាន​អុកឡុក ការបោះឆ្នោត​កាលពី​ខែកុម្ភៈ ហើយ ក្រោយមក​បន្ដិច តុលាការ​ធម្មនុញ្ញ​បាន ប្រកាស​ទុកជា​មិនបានការ​លទ្ធផល​បោះ ឆ្នោត​នោះ ។