សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​៣​ខ្សែ​មាន​ប្រវែង​២.៧១៣​ម៉ែត្រ​ក្នុងស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​៖ ព្រឹក​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៦​នេះ​លោក​គោ​ស៊ុ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បូរី ស​មិ​ត្ថ​កិច្ច ប្រជាពលរដ្ឋ​និង​សិស្សសាលា​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ចាក់​បេតុង​៣​ខ្សែ​ដែលមាន​ប្រវែង ២.៧១៣​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក​ឡុង​ពុន​បាន​ឡើង​អាន​របាយការណ៍​ការធ្វើ​ផ្លូវ​ចាក់​បេតុង​ទាំង​៣​ខ្សែ​នោះ​ថា​ស្រុក​មង្គល​បូរី​នេះ​អស់​រយះពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​មិនដែល​ឃើញ​មាន​អ្នកណា​ចេញមុខ​ធ្វើ​ផ្លូវ​សំរាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​ដុំកំភួន​នោះឡើយ​ដោយមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ទើប​ស្រុក​មង្គល​បូរី​មានការ​រីកចំរើន​ឥតឈប់ឈរ​មានដូចជា​សលា​រៀន ប្រឡាយទឹក និង​ផ្លូវ​ជាច្រើន​ខ្សែ​ខ្វាត់ខ្វែង​ពេញ​ស្រុក​មង្គល​បូរី​តែម្តង​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​លោក​គោ​ស៊ុ​សារឿ​ត​បាន​ចូលរួម​សម្ពោធ​ផ្លូវ​ចាក់​បេតុង​៣​ខ្សែ​ដែលមាន​ប្រវែង​២.៧១៣​ម៉ែត្រ​ជាថ​វិការ​របស់​ខេត្ត​ព្រមទាំង​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ទៀត​មាន​ប្រវែង​១.០៥០​ម៉ែត្រ​និង​ផ្លូវ​បាក់​កៅស៊ូ​៣​ខ្សែ​មាន​ប្រវែង​២.០៣០​ម៉ែត្រ​ដែលជា​ថវិកា​ររ​បស់​រដ្ឋាភិបាល​អនុវត្ត​ដោយ​នាយកដ្ឋាន​វិ​ស្វ័ក​ម្ម​នៃ​ក្រសួងការពារជាតិ​។​ក្នុងនោះ​លោក​គោ​ស៊ុ​សារឿ​ត​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ផ្លូវ​ទាំង​៣​ខ្សែ​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​គឺជា​ចំណងដៃ​របស់​រាជ​រដ្ឋ​ភិ​បាល​ដែល​ខិតខំ​ធ្វើ​ប្រឹងប្រែង​ធ្វើ​ផ្លូវ​ទាំង​៣​ខ្សែ​នេះ​ដែល​ចំណាយ​អស់​ទឹកប្រាក់​រាប់សែន​ដុល្លា​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​រាជរដ្ឋាភិបាល​នៅតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ជា​រៀងរហូត​មិនដែល​ភ្លេច​ម្តងណា​ឡើយ​។​លោក​គោ​ស៊ុ​សារឿ​ត​ក៏បាន​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គល​បូរី​នេះ​ក្រោយពេល​បាន​ផ្លូវ​ស្រួល​ដើរ​ហើយ​ត្រូវ​យកចិត្តទុកដាក់​ចេះ​ថែទាំ​ផ្លូវ​ទាំងអស់នេះ​ឲ្យ​បានល្អ​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង​មិនត្រូវ​កាប់បំផ្លាញ​ផ្លូវ​នេះ​ដោយ​គ្មាន​កា​អនុ​ញ្ញា​ត្តិ​ពីស​មិត្ត​កិច្ច​ឡើយ​ដើម្បី​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ដើរ​បន្ត​ទៀតផង​។​លោក​គោ​ស៊ុ​សារឿ​ត​បាន​
​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួន​ការ​ប្រើបាស់​ទឹក​ឲ្យ​ចេះ​សន្សំសំចៃ​ព្រោះ​ចូល​ខែ​២​នេះ​ទឹក​ជិត​អស់ពី​ស្ទឹង​ហើយដោយ​សារ​មូ​ម​ដាក់​ស្រែប្រាំង មិនត្រូវ​បូម​បឹង ប្រឡាយ ព្រេ​ក ដើម្បី​ចាប់​ត្រី​លក់​ព្រោះ​វា​បាត់​ពូជ​ត្រី​និង​ខ្វះ​ទឹក​ប្រើប្រាស់​នៅតាម​មូលដ្ឋាន​ជាដើម​។​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​ពាក់មួក​សុ​វត្តិភាព​ជាប្រចាំ​ព្រោះ​វា​អាចជួយ​ការពារ​អាយុជីវិត​អ្នក​ពាក់មួក​បាន​ច្រើន​។​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​រាប់អាន​គ្នា អធ្យាស្រ័យ​គ្នា​មាន​ទំនាក់ទំនង​ល្អ​និង​គ្នា ត្រូវ​ចេះ​គោរព​ច្បាប់​ឲ្យ​មាន​ក្រមសីលធម៌​ល្អ​ក្នុង​ការរស់នៅ​ជាមួយគ្នា​ដើម្បី​ប្រទេសជាតិ​រុងរឿង​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-27_19-54-15 photo_2016-01-27_19-54-13