​ឯកឧត្តម អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ង៉ែត ចាន់ ថុ​ន និង​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត​.​ចុះ​ត្រួតពិនិត្យ កំណត់​ព្រំប្រទល់ ចំនួន​២ គឺ ខេត្តសៀមរាប​និង​

0

​ ខេត្តព្រះវិហារ​ៈ​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​.​ឯក​ឧ​ត្ត ឧ​ត្ត​សេនីយ៍​ឯក ង៉ែត ចាន់ ថុ​ន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម គន់ គីម នាយសេនាធិការ​ចំរុះ ថ្នាក់ជាតិ​.​លោ​កស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​.​អភិបាលរង​ខេត្ត​.​លោក​ហោ ជិន​វ​រះ យុទ្ធ អភិបាលស្រុក​អន្លង់វែង​.​លោក​នៅ សំ ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ​និង​ក្រុមការងារ​ជាច្រើនរូប​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ បាន​នឹង​អ​ញ្ចើ​ញ​ចុះ ត្រួតពិនិត្យ​ស្រាវជ្រាវ ព្រំប្រទល់​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​ជាំ​សាន្ត​.​ខេត្តព្រះវិហារ​និង​ស្រុក​អន្លង់វែង​និង​ស្រុក​វ៉ារិន​ខេត្តIMG_0837 (1)សៀមរាប​។​នាឱកាស​នោះ ដែល​ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ឯកឧត្តម​ចុះមក​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ ប្រមូល​ព័​ត៍​មាន​លើ​សំណើសុំ បង្កើត​ភូមិ​ថ្មី​ចំនួន​៣៣​ភូមិ ឃុំ​ចំនួន​២​និង​សង្កាត់​ចំនួន​១ ស្ថិតនៅ​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ និង​ក្រុង​សំរោង​និង​ស្រុក​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប​និង​ព្រំប្រទល់​ជាប់​នឹង​ខេត្តព្រះវិហារ​-​រវាង​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​ជាំ​សាន្ត​និង​ស្រុក​អន្លង់វែង​និង​ស្រុក​វ៉ារិន ខេត្តសៀមរាប​។IMG_0834​លោ​កស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​មានប្រសាសន៍ ដែលថា នៅពេល​បច្ចុប្បន្ន មាន​ភាពច្របូកច្របល់ រវាង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​នឹង​ខេត្ត ប្រជាពលរដ្ឋ​ខ្លះ មក​នៅក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ប៉ុន្តែ​ឈ្មោះ​នៅ​ខាង​ខេត្តសៀមរាប​.​ហើយ​អ្នក​ខ្លះទៀត​ទៅ​រស់នៅ​ទឹកដី​ខេត្តសៀមរាប ឈ្មោះ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ខាង​ព្រំប្រទល់​ខេត្តព្រះវិហារ​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏​ដូចគ្នា​ទៅ​និង​ខេត្តសៀមរាប ផងដែរ នៅត្រង់​ចំ​ណុន​នេះ ហើយ​ដែល​ពិបាក​នឹង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ខេត្ត ពិបាក​នោះ ទើប​នៅថ្ងៃនេះ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អ​ញ្ចើ​ញ​ចុះមក ជាមួយ​ក្រុមការងារ​ដែ​ល​ពាក់ព័ន្ធ ដើម្បី​ត្រួតពិនិត្យ​ស្រាវជ្រាវ ជាក់ស្តែង​ដល់ទី​កន្លែង កើតហេតុ​តែម្តង រហូតដល់​វេលា​ម៉ោង​៥​និង​២០​នាទី​រសៀល ទើប​ចប់ ការត្រួតពិនិត្យ​ខាងលើ​នោះ​៕IMG_0822