សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ដោយ​អនុវត្ត​ដីកា​បញ្ជា​អោយចូល​ខ្លួន​

0

​ខេត្តសៀមរាប នៅ​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ កំ​ម្លាំ​ង​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀន ដោយមាន​ការចូលរួម​សហកា​ជាមួយ​កំ​ម្លាំ​ង​ប៉ុ​ស្ត៏​នគរបាល​រដ្ឋបាល​ឃុំ​ស​ង្វើ​យ ស្រុក​​ជីក្រែង ខេត្តសៀមរាប បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​អោយចូល ខ្លួន​របស់​តុលាការខេត្ត នៅ​ចំណុច​​ភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
ជនសង្ស័យ​ម្នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ករណី​អនុវត្ត ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់​​តុលាកា​នេះ មានឈ្មោះ យន់ ហស ភេទ ប្រុស អាយុ​២៨​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ ក្របៅ​​ឃុំ ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​IMG-20160127-WA0016
លោក​វ​រះ​សេនីយ ទោ អ៊ុំ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរ​​បាន​ខេត្ត​បាន​បញ្ចា​ក់ថា ករណី​អនុវត្ត ដីកា​បញ្ជា​អោយចូល​ខ្លួន របស់​តុលាកា មិន​ពាក់​ព័​ន្ឋ​និង​ករណី​​អ្វី​នោះទេ ដូច្នេះហើយ​សមត្ថកិច្ច​យើង​បានធ្វើ​ការឃាត់​នេះ​គឺ​តាម​ដីកា​របស់​តុលាការ ហើយ​ធ្វើការ​​បញ្ជូន ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ​។