​ ​ហាង​លក់​បាយ​មួយកន្លែង​ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​ដុត ផ្អើល​សមត្ថកិច្ច​ទាំង​កណ្តាល​អា​ធ្រា​ត

0


​កំពង់ធំៈ មាន​ហេតុការណ៍​មួយ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារ​តែមាន​ហាង​បាយ​មួយ ស្ថិត​នៅមុន​សាលា​លិ​សសេរ  ផ្លូវ​ចូល​មជ្ឈមណ្ឌល​បណ្តុះបណ្តាល វិជ្ជាជីវៈ​កំពង់ធំ ត្រូវបាន​ជន​មិន​ស្គាល់​មុន លួច​ដុត​ទាំង​កណ្តាល​អា​ធ្រា​ត វេលា​ម៉ោង ១១.៣០​នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ ។​
​ហាង​បាយ​នេះ​ត្រូវបាន​សាងសង់​ជាប់​និង​សាលារៀន​លិ​ស​សេរ ស្ថិតនៅ​ភូមិ​ព្រៃ​ពន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពី​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ប្រទះឃើញ​មាន​អណ្តាតភ្លើង​ឆេះ​សន្ធរ​សន្ធៅ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ ក្នុងករណី​ភ្លើង​ឆេះ​ហាង​លក់​បាយ​ដែល​បាន​ឆេះ​ឡើង​ដោយ​ពុំ​ដឹង​មូលហេតុ​។​
​ខណៈពេល​ព្រះ​អគ្គី​បាន​កំពុងតែ​លេប​ត្របាក់​ហាង​បាយ ដែល​សាងសង់​អំពី​ឈើ ប្រក​ស័ង្ខ​សី ដែលមាន​ទំហំ ៤​គុណ​៦​មកា​រ៉េ​នេះ គេ​សង្កេតឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ចំនួន​មួយគ្រឿង រួមទាំង​មន្ត្រី​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ និង​កងកម្លាំង​កងរាជអាវុធហត្ថ ក្រុង​ស្ទឹងសែន និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ចូលរួម​ជួយ​ពន្លត់ យ៉ាងសកម្ម តែដោយសារ​តែ​ជា​ហាង​បាយ​នេះ​ធ្វើ​អំពី​ឈើ ដោយមាន​សម្ភារៈ​ដែល​ងាយ​ឆាបឆេះ​នោះ ក៏​បណ្តាល​ឲ្យ​ហាង​បាយ​ទាំងមូល​ឆេះ​អស់​គ្មាន​សល់​។​
​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណី​ដែល​បង្ករ​ឲ្យ​មាន​ការឆេះ​ហាង​បាយ​នេះ ដោយសារតែ​ឆ្លង​ចរន្ត​អគ្គីសនី​យ៍ តែបើ​តាម​ការរៀបរាប់​របស់លោក ជីវ វណ្ណា​រិ​ទ្ធ ជា​ម្ចាស់​ហាង បាន​ឲ្យ​ដឹងថា វា​មិនមែនជា​ករណី​ឆ្លង​ចរន្ត​អគ្គីសនី​យ៍​ទេ ដោយសារតែ​ហាង​បាយ​នេះ ពុំមាន​មនុស្ស​ដេក​នៅទីនេះ ហើយ​ពេលយប់​និង​បិទ​បារ៉ែត​ភ្លើង​អស់ហើយ ចំណែក​ខ្សែភ្លើង​ដែល​ត​ចូល​គឺមាន​តែមួយ​ខ្សែ​ប៉ុណ្ណោះ ហើយ​ខ្សែភ្លើង ត្រូវបាន​ត​ភ្ជាប់​នឹង​ជញ្ជាំង​ស៊ី​ប៉ូ​រូ ដែលមាន​លក្ខណៈ​រឹង​ដូច​ថ្ម ហើយ​ពុំ​អាច​ឆេះ​បានទេ លោក​បាន​បន្តថា ចំណែក​សម្ភារៈ​នៅក្នុង​នេះ គឺ​មានតែ​សម្ភារៈ​ផ្ទះបាយ​សម្រាប់ធ្វើ​ម្ហូប ពុំមាន​របស់​មានតម្លៃ​នោះទេ ។​
​ដោយ ប៊ុន រដ្ឋា

 

Image9Image10 Image8 Image7 Image6