ក្រុមហ៊ុនចិនគ្រោងសាកល្បងផលិតស្ករសឆាប់ៗនេះ ខណះរោងចក្រដ៍ទំនើបសាងសង់បាន៩៥ភាគរយហើយ

0

ខេត្តព្រះវិហារ៖ ក្រុមហ៊ុនចិនវិនិយោគដាំអំពៅលើផ្ទៃដីសម្បទានសេដ្ឋកិច្ចប្រមាណ០៥ម៉ឺនហិកតានិងសាងសង់រោងចក្រផលិតស្ករសនៅខេត្តព្រះវិហារដ៍ធំទី១ប្រចាំអាស៊ីអាគ្នេយ៍មកដល់ពេលនេះលទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធទំនើបនៃរដ្ឋបាលក្រុមហ៊ុនទាំងមូលលើផ្ទៃដីជាង២រយហិកតាសង់k3ជិតរួចរាល់១០០ភាគរយហើយ។ទីតាំងរដ្ឋបាលក្រុមហ៊ុនស្ថិតនៅភូមិពោធិ៍ទាបឃុំម្លូរព្រៃ១ស្រុកឆែបខេត្តព្រះវិហារ។សេចក្តីរាយការណ៍ក្រៅផ្លូវការបានអោយដឹងថាក្រុមហ៊ុនចិនមួយនេះមានដើមទុនវិនិយោគរបស់ខ្លួនធំណាស់ខ្ទង់ពាន់លានដុល្លារអាមេរិកឯណោះហើយកំពុងដំណើរការកម្មវិធីវិនិយោគយ៉ាងរលូនជារៀងរាល់ថ្ងៃគឺមកដល់ពេលនេះចំណាយដើមទុនអស់រមាណ៣៦០លានដុល្ហារអាមេរិករួចទៅហើយ។ក្រុមហ៊ុនគ្រោងនឹងរៀបចំបើកសម្ពោធដាក់អោយប្រើប្រាស់រដ្ឋបាលក្រុមហ៊ុនទាំងមូលជាផ្លូវការនៅក្នុងខែមិនាឆ្នាំ២០១៦ខាងមុខនេះ។ក្រុមហ៊ុនធំមួយនេះមានចំនួន០៥ឈ្មោះក្រុមហ៊ុនរួមគ្នាប៉ុន្តែក្រុមហ៊ុនចិនចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មជាផ្លូវការមានឈ្មោះថារូយហ្វេង,អ៊ិនធឺណេសិនណល,ខមភេននី,លីមីតធីត,ខេមបូឌាកាលពីឆ្នាំ២០១១។តាមដឹងផលិតផលស្ករសទាំងនេះសំរាប់នាំចេញពីកម្ពុជាទៅកាន់ទីផ្សារធំអន្តរជាតិតែម្តង។សង្ឃឹមថាប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហាររាប់រយនាក់ថែមទៀតអាចនឹងមានការងារធ្វើនៅតាមបណ្តាការដ្ឋានដាំអំពៅនិងនៅតាមរោងចក្រផលិតស្ករសដ៍ធំខាងលើនេះ។នៅពេលនោះអាចកាត់បន្ថយបានមួយចំណែកធំក្នុងការចំណាកស្រុកទៅធ្វើជាកម្មករនៅប្រទេសជិតខាង។លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានអោយដឹងថាបច្ចុប្បន្នក្រុមហ៊ុនចិនដាំអំពៅបានចំនួន១៣០០០ហិកតាក្នុងឆ្នាំ២០១៥រួចស្រេចហើយៗគ្រោងដាំអំពៅអោយបាន០១ម៉ឺនហិកតាទៀតនៅក្នុងឆ្នាំ២០១៦ដែលមានកំលាំងកម្មករនិងបុគ្គលិកក្រុមហ៊ុនប្រមាណ២០០០នាក់កំពុងធ្វើការតាមការដ្ឋានចំនួន៣០កន្លែង។កម្មករនិងបុគ្គលិកអចិន្ត្រៃយ៍មានប្រាក់ខែចាប់ពី១៥០ដល់២២០ដុល្លារអាមេរិករីឯកម្មករបណ្តែតដាំអំពៅទទួលបានប្រាក់ពលកម្មចំនួន២ម៉ឺនរៀលក្នុង១ថ្ងៃប៉ុន្តែហូបចុកលើក្រុមហ៊ុន។លោកបន្តថារោងចក្រស្ករសសាងសង់បាន៩៥ភាគរយលើផ្ទៃដី២១៤ហិកតានិងកំពុងតម្លើងបន្ថែមឧបករណ៍បញ្ចប់ឆាប់ៗនេះ។ក្រុមហ៊ុនគ្រោងនឹងសាកល្បងផលិតស្ករសនៅក្នុងត្រីមាសទី១ដើមឆ្នាំ២០១៦តាមដឹងនៅចុងខែកុម្ភះឆ្នាំ២០១៦។លោកប្រធានមន្ទីរកសិកម្មបញ្ចាក់ថារដ្ឋបាលក្រុមហ៊ុនផលិតស្ករសដ៍ធំក្នុងនោះរួមមានសាលារៀន,មន្ទីរពេទ្យ,ភោជនីយដ្ឋាននិងខ្នងផ្ទះស្នាក់នៅរបស់បុគ្គលិកនិងកម្មករ។គួរបញ្ចាក់ថាក្រុមហ៊ុនចិនខាងលើនេះបានចំណាយសោហ៊ុយយ៉ាងច្រើនដើម្បីយកចិត្តយកថ្លើមអាជ្ញាធរខេត្តព្រះវិហារទាំងមូលរួមមានថ្នាក់ដឹកនាំសាលាខេត្ត,គ្រប់ប្រធានមន្ទីរជុំវិញខេត្ត,គ្រប់អភិបាលស្រុកក្រុងទាំង៨,ស្ថាប័នសមត្ថកិច្ចអោយទៅដើរលេងនៅស្រុកចិនយ៉ាងសប្យាយក្រៃលែងរហូតអស់លោកទាំងនេះគិតតែពីសសើរប្រទេសចិនថាមានការរីកចំរើនខ្លាំងណាស់គឺភ្លេចគិតអស់ថាប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារទាំងមូលក្រោមការដឹកនាំk4 k3របស់ពួកខ្លួនកំពុងតែមានជីវភាពខ្វះមុខខ្វះក្រោយនៅទ្បើយ៕