ឧត្តមសេនីយ៍សោម ស៊ុន នាំយកអំណោយចែកជូនដល់គ្រួសារអតីតយុទ្ធជន៣គ្រួសារឃុំកំពង់គោ

0

កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំពោះមន្រ្តីថ្នាក់ក្រោម និងនាយទាហាន ពលទាហាន បានពុះពារបណ្តុះបណ្តាល ហ្វឹកហាត់ទាំងយុត្តិសាស្រ្ត និងចេតសាស្រ្ត រួមទាំងយុទ្ធវិធីវិស័យកងទ័ព ក្រៅពីនោះក៏មានការយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការងារមនុស្សធម៌ដែលបានបង្កើតជាសិល្បះប្រពៃណីចែករំលែកដល់ក្រុមគ្រួសារដែលជួបនិងភាពព្វះខាត ។
ជាក់ស្តែងនៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជន ខេត្តកំពង់ធំ អមដំណើរដោយលោកវរៈសេនីយ៍ទោ ថន ស៊ីសក្តា មេបញ្ជាការវរសេនាតូចលេខ១ ព្រមទាំងមន្រ្តីក្រោមឳវាទ បាននាំយកអំណោយអង្ករ ទឹក ស៊ី ទឹកត្រី និងថវិការចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលបានចូលនិវត្តន៍ជន និងពិការ សុទ្ធសឹងតែជាអតីតថ្នាក់ដឹកនាំ ក្នុងជួរកងទ័ពក្នុងការបំរើជាតិមាតុភូមិ និងហ៊ានលះបង់កំលាំងកាយចិត្ត ក្នុងសម័យភ្លើងសង្រ្គាម ចំនួន៣គ្រួសារ ដែលកំពុងតែជួប ប្រទះនិងភាពខ្វះ រស់នៅភូមិ កំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។photo_2016-01-30_07-27-04លោកឡូយ ឡាយបានសម្តែងនូវមនោសញ្ចេតនារីករាយ ខណៈពេលដែលមាន ថ្នាក់ដឹកនាំ ចុះមកសួរសុខ ទុក្ខ ដល់ផ្ទះ ដែលកន្លងមកធ្លាប់តែគិតថា អស់អំណាច អស់តួនាទី គឺអស់ន័យ តែពេលនេះទើបដឹងថា ទោះជាពុំបានរួមការងារជាមួយគ្នាទៀត តែផ្នែកមនោសញ្ចេតនាមិនអាចកាត់ផ្តាច់បាន និងបានសំណេះសំណាល ធ្វើឲ្យកាន់តែមានកម្លាំងចិត្ត ហើយក៏សូមអគុណយ៉ាងខ្លាំងសុំឲ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច។photo_2016-01-30_07-27-01ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ ថានេះជាអំណោយតិចតួចស្តួចស្តើង ដែលបានពាំនាំយកមកជា មួយដើម្បីចែករំលែក ក្នុងឳកាសចុះសួរសុខទុក្ខអតីតយុទ្ធជនមានឈ្មោះ ហន ពៅ អតីតមេបញ្ជាការរងកងអនុសេនាធំ លោកឡូយ ឡាយ ជំនួយការប្រយុទ្ឋនិង លោក ផាប់ ភា យុទ្ឋជនប្រយុទ្ឋ អ្នកទាំងអស់ជាអតីតយោធិនស្ថិតនៅក្នុងអង្គភាព វរនាតូតលេខ៥៥លេខ២ ចុងក្រោយដូរមកជាវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលធ្លាប់រួមការងារកន្លងមក និងជាទឹកចិត្តរបស់ អង្គភាពទាំងមូល ដើម្បីផ្សាភ្ជាប់នូវមនោសញ្ចេតនាជាមួយយុទ្ឋមិត្តរួមអាវុធ ធ្លាប់ឆ្លងកាត់ការប្រយុទ្ឋក្នុងសម័យសង្គ្រាមផ្ទៃក្នុងជាមួយគ្នា និងបានចែកជូនដល់គ្រួសារអតីតយុទ្ធជនក្នុងមួយគ្រួសារ មានអង្ករ ១បេ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ មួយយួរ មីយើង ២កេស រួមទាំងថវិការ១០ម៉ឺនរៀល ។
ដោយ ប៊ុន រដ្ឋា