ប្រេងម៉ាហ្សូត១.០០០លីត្រយកទៅជូនមេឃុំកោះពងសត្វដើម្បីយកទៅបូមទឹកដាក់ស្រែប្រាំងដែលត្រៀមនិងស្កក

0

ខេត្តបន្ទាយមានជ័យ  លោកលី សារី អភិបាលរងខេត្តបម្ទាយមានជ័យ លោកស ប៊ុនសឿងមេបញ្ជារងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អ្នកស្រីចាន់ ថេងអភិបាលក្រុងសិរីសោភ័ណ និងក្រុមការជាច្រើននាក់នាថ្ងៃទី១ខែគុម្ភះឆ្នាំ២០១៦ បានទៀតបាននាំយកប្រេងម៉ាហ្សូតចំនួន១.០០០លីត្រយកទៅជួនមេឃុំកោះពងសត្វដើម្បីយកទៅបូមទឹកដាក់ស្រែប្រាំងដែលត្រៀមនិងស្កកដែលជាសំណូមពររបស់មេឃុំកោះពងសត្វ។
លោកលី សារី :បាននិយាយថាការយកប្រេងទៅចែកឲ្យកសិករនេះវាល្អសំរាប់អ្នកធ្វើស្រែប្រាំងតែវាអាក្រក់ណាស់សំរាប់ប្រជាពលរដ្ឋរស់នៅក្នុងសិរីសោភ័ណយើងនេះព្រោះខ្លាចអត់ទឹកសំរាប់ហូបនិងសំរាប់ប្រើប្រាស់។
បញ្ជាក់ថា: ដោយសារតែប្រជាកសិករធ្វើស្រែវស្សាមិនបានផលទើបប្រកសិករនាំគ្នាងាក់មកធ្វើស្រែប្រាំងជំនួសវិញក្រាន់តែចូលខែ២សោះទឹកក្នុងស្ទឹង ប្រឡាយ បឹងបួរ ស្រះរីងហូតអស់ចង់ដល់បាតដីដោយសារតែកសិករយកម៉ាសីុនបួមទឹកខ្នាតធំៗបូមទឹកពីស្ទឹង បឹងបួរ ប្រឡាយដាក់ស្រែរបស់ខ្លួនទើបធ្វើឲ្យទឹករីងស្ងួតលឿនយ៉ាងដូច្នេះ។
លោកលី សារី បានបញ្ជាក់ទៀតថាការធ្វើស្រែប្រាំងរបស់ប្រជាកសិករលោកចង់បានផលស្រូវគាត់មិនថាអីនោះទេតែវាខ្វះទឹកសំរាប់ទុកឲ្យប្រជាពលរដ្ឋក្នុងក្រុងសីរីសោភ័ណប្រើប្រាស់នៅថ្ងៃខាងមុខលោកថាអត់បានធ្វើស្រែប្រាំងអត់មានបញ្ហាតែចំពោះប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណអត់ទឹតប្រើប្រាស់វិញវាជារឿងបញ្ហាប្រឈមខ្លាំងមែនទែន។
លោកលី សារី បានបញ្ជាក់ទៀតថាដោយសារមានការសំណូមពររបស់មេឃុំកោះពងសត្វបញ្ហាប្រេងនេះទើបលោកគោស៊ុសារឿតអភិបាលខេត្តបន្ទាយមានជ័យចាត់ឲ្យលោកលីសារីយកប្រេង១.០០០លីត្រទៅឲ្យមេឃុំផ្ទាល់ដៃយកដើម្បីយកទៅចាត់ចែងតាមការគួរត្រូវយកទៅឲ្យកសិករឲ្យចំគោលដៅដែលត្រូវការប្រេងម៉ាហ្សូតជាចាំបាច់យកទៅបូមដាក់ស្រែរបស់គាត់តែកសិករណាមិនចាំបាច់មិនត្រូវឲ្យឡើយមេឃុំមិនត្រូវប្រកាន់បក្សពួកនិងយកទៅលក់ដើម្បីយកលុយមកដាក់ហោរប៉ៅខ្លួនឡើយ៕ដោយ:ឃិន គន្ធា

photo_2016-02-01_16-10-06 photo_2016-02-01_16-10-04 photo_2016-02-01_16-10-01 photo_2016-02-01_16-09-58