កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​

0

​កំពង់ធំ​=​កាលពី​ថ្ងៃទី​០២​ខែ កុម្ភៈ ឆ្នាំ​២០១៦ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​នៅ​សាលាខេត្ត​កំពង់ធំ​ក្រោម​អធិបតីភាព​ឯកឧត្តម​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​Image2ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ឯកឧត្តម​អ៊ុត​សំអន​អភិបាលខេត្ត​កំពង់ធំ​ឯកឧត្តម​សុខ ផេង អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ស្ថាប័ន​ជំនាញ ក្នុង​ខេត្ត ក្រុង ស្រុក​ទាំង​៨ នៃ​ខេត្តកំពង់ធំ​សរុប​ចំនួន ១៥០​នាក់ ។ Image5
​កិច្ច​ប្រជុំបាន​ត្រួតពិនិត្យ​ទៅលើ​របាយការណ៍​លទ្ធផល​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៥​កន្លងមក​ដែល​ក្នង​នោះ​រួមមាន​៖​ការដោះស្រាយ​ដី​នៅ​តំបន់​៣​តំបន់​២​ក្នង​ភូមិសាស្ត្រ​ស្រុក​ទាំង​៥​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ​ការដោះស្រាយ​បញ្ហាដីធ្លី​ការផ្សព្វផ្សាយ​គោលនយោបាយ​សេចក្តីសម្រេច​អនុគ្រោះ​មួយចំនួន របស់​រាជរដ្ឋាភិបាល ការដោះស្រាយ​បញ្ហា​អគ្គីសនី ការផ្តល់​សេវាសាធារណៈ ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ការជួយ​អន្តរាគមន៍​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​និង​ការអនុវត្ត​គោលនយោបាយ “ ភូមិ ឃុំ មាន​សុវត្ថិភាព ” ។​Image9
​កិច្ចប្រជុំ​បានលើកឡើង​នូវ​ប្រធានបទ​សំខាន់ៗ ដែល​បកស្រាយ​បន្ថែម​ដោយ​អាជ្ញាធរខេត្ត ស្នងការ​នគរបាល​ខេត្ត មន្ទីរ​ធនធានទឹក មានដូចជា ៖ លទ្ធផល​នៃ​ការចុះពិនិត្យ និង​ផ្ទៀងផ្ទាត់​ដី​តំបន់​៣​តំបន់​២​និង​ការរៀបចំ​សលាក​ប័ត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ផែនការ​ការងារ​និង​កម្មវិធី​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​និង​គោលនយោបាយ​“​ភូមិ​ឃុំ​មាន​សុវត្ថិភាព​”​ការចុះ​អន្តរាគមន៍​ដោះស្រាយ​ទឹក និង​ការគ្រប់គ្រង​ផ្សារ​ភាស៊ី សត្វឃាត​។ Image4
​អង្គ​ប្រជុំបាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុស​និង​បាន​ឯកភាពគ្នា​ក្នុង​ការលើក​ទិសដៅ​អនុវត្ត​បន្ត​និង​ដោះស្រាយ​បញ្ហាសំខាន់ៗ​ជា​អទិភាព​សម្រាប់​ឆ្នាំ​២០១៦​ដែល​រួមមាន​៖​ការចុះពិនិត្យ​និង​ផ្ទៀងផ្ទាត់​ដី​តំបន់​៣​តំបន់​២​និង​ចេញ​សលាក​ប័ត្រ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ការបន្ត​ចុះ​ដោះស្រាយ​ទឹក ជូន​ប្រជាពលរដ្ឋ ការបន្ត​ដោះស្រាយ​បញ្ហាដីធ្លី វិធានការ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បទល្មើស​ជលផល​ការជំរុញ​ចលនា​ប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ​គោលនយោបាយ​ភូម​ឃុំ​មាន​សុវត្ថិភាព​”​ការរៀបចំ​គ្រប់គ្រង​ផ្សារ​ភាស៊ី​និង​ទីតាំង​សត្វឃាត​ឲ្យ​បានល្អ​ការផ្សព្វផ្សាយ​និង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ការពង្រឹង​កិច្ចការពារ​អំពើ​លួច​ប្លន់​ការគ្រប់គ្រង​អគ្គីភ័យ​ការដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពិសេស​ប្រព័ន្ធធារាសាស្ត្រ​ការ​បង្កបង្កើនផល​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៅតាម​ភូមិ ឃុំ ស្រុក អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់​សាធារណៈ ការរៀប ចំ​ផ្សារ​គំរូ ទីប្រជុំជន​ស្អាត ភូមិ​ស្អាត និង​ផ្ទះ​ស្អាត ។ ប៊ុន រិទ្ធី​Image8Image6

Image7