សមត្ថកិច្ចចំរុះ ចុះបង្ក្រាបទីតាំងរោងសិប្បកម្មស្តុបឈើមួយកន្លែងរឹបអូស បានឈើចំនួន២៥១ដុំស្មើ២២ម៉ែត្រ

0

ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចចំរុះ ជាច្រើននាក់ បានចុះបង្ក្រាបទីតាំងរោងសិប្បកម្មស្តុបឈើប្រណិតអត់ច្បាប់ ជាច្រើនដុំ ដែលម្ចាស់លាក់ទុកកាលពីពេលថ្មីៗនោះ កម្លាំងចំរុះ ចុះបង្ក្រាបទីតាំងខាងលើនោះ ដឹកនាំដោយលោកអនុសេនីយ៍ឯកIMG_0986 ខៀវ ផន មេបញ្ជាការរងស្រុកអន្លង់វែងនិងកងរាជអាវុធហត្ថស្រុក៧នាក់ សហការជាមួយ មន្ត្រីសាលាស្រុក១នាក់ រដ្ឋបាលព្រៃឈើស្រុកនិងខេត្តចំនួន៥នាក់ ដឹកនាំរួមដោយលោកទៀង ដាវិទ្យ នាយខ័ណ្ណ រដ្ឋបាលព្រៃឈើខេត្ត បានចុះបង្ក្រាបទីតាំងរោងសិប្បកម្មស្តុបឈើ មួយកន្លែង ស្ថិតនៅភូមិកណ្តាលលើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកខៀង ដាវិទ្យ នាយខ័ណ្ណរដ្ឋបាលព្រៃឈើខេត្ត បានអោយដឹងថា ករណីកម្លាំងចំរុះ ចុះបង្ក្រាបទីតាំងខាងលើនោះ លទ្ធផល ចាប់បានឈើប្រភេទលេខ១.គគី.ឈើចក្រមបានចំនួន២៥១ដុំស្មើនឹង២២ម៉ែត្រគីប បច្ចុប្បន្នឈើទាំងអស់នោះ យកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចំណែកម្ចាស់រោងសិប្បកម្ម ខាងលើបានរត់គេចខ្លួនបាត់ និងរងចាំស្រាវជ្រាវបន្តអោយម្ចាស់រោងសិប្បកម្មខាងលើចូលខ្លួនមកបង់ពិន័យ IMG_0988 IMG_0987 IMG_0986ទៅតាមផ្លូវច្បាប់៕