តុលាការសម្រេចឃុំខ្លួនឈ្មោះយោនវីណា បុគ្គលិក OPEN NETម្នាក់ក្នុងចំណោម៤នាក់ ពីបទលួចមានស្ថានទំម្ងន់តាមមាត្រលេខ៣៥៣និង៣៥៧និង៣២៦និង៦២៩

0

ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃទី០៣ខែកម្ភះឆ្នាំ២០១៦នេះតុលាករសម្រេចធ្វើការឃុំខ្លួនឈ្មោះយោនវីណា អាយុ២៩ឆ្នាំមុខរបរបុគ្គលិករបស់ក្រុមហ៊ុនOPENNETមានទីតាំងស្ថិតនៅភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាបមានស្រុកកំណើតនៅភូមិរំចេក៤សង្កាត់រតនៈក្រុង/ខេត្តបាត់IMG-20160203-WA0072ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទ្រាំងសង្កាត់ស្លក្រាម ចោទប្រកាន់ពីបទ អំពើលួចដោយមានស្ថានទំម្ងន់ទោស និងក្លែងឯកកសារ សារធារណះ ប្រព្រឹត្តនៅភូមិស្វាយដង្កំ សង្កាត់ស្វាយដង្កំ ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី១ខែកម្ភះ ឆ្នាំ២០១៦ ដែលជាបទព្រហ្មទណ្ឌ ដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រាលេខ៣៥៣និងមាត្រាលេខ៣៥៧មាត្រលេខ៣២៦និងមាត្រលេខ៦២៩នៃក្រមព្រហ្មទណ្ឌ។គួរំលឹកថាករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានចុះធ្វើការស្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបុគ្គលិករបស់ក្រុមហ៊ុនOPEN NETម្នាក់ក្នុងចំណោម៤នាក់បានលួចកាច់សោម៉ូតូ ត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបរួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ហេតុការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅថ្ងៃទី០១ខែកុម្ភៈស្ថិតនៅចំណុចមណ្ឌល១ សង្កាត់សា្វយដង្គំ ក្រុងសៀមរាបខណៈពួកគេកំពុងធ្វើសកម្មភាពនៅតាមមាត់ស្ទឹង។ សមត្ថកិច្ចដឹកនាំដោយលោកវរសេនីយឯកភឹងចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានឲ្យកម្លាំងក្រោមឱវាទចុះសហការជាមួយកម្លាំងអធិការក្រុងនិងនគរបាលប៉ុស្តិសង្កាត់ស្វាយដង្គំដោយមានការសហការល្អជាមួយពលរដ្ឋ ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ភា្លមៗផងដែរ។លោកវរសេនីយឯក ភឹង ចិន្តារ៉េតបានឲ្យដឹងនៅថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់មានឈ្មោះយោន វីណា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិករបស់ក្រុមហ៊ុនOPENNETមានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបមានស្រុកកំណើតនៅភូមិរំចេក៤សង្កាត់រតនៈក្រុង/ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប។ក្នុងខណៈពេលដែលចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួចបានសួរនាំដោយកម្លាំងជំនាញពីមូលហេតុដោយសារតែជននេះបានជាប់ពាក់ព័ន្ធ ករណីល្មើសជាច្រើនដូចជាលួចកាច់សោរកម៉ូតូក្លែងបន្លំឯកសារម៉ូតូនិងធ្វើស្លាកលេខ កាតគ្រីក្លែងក្លាយជាដើម។ក្រោយពីបានឃាត់ខ្លួនជនសង្ស័យឈ្មោះយោន វីណាក៏បានសារភាពប្រាប់សមត្ថកិច្ចថារូបគេនឹងបក្ខពួកផ្សេងទៀត ធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះតាមរូបភាពផ្សេងៗដូចជាធ្វើជាអ្នកទិញដី/លក់ដី រួចខ្ចីម៉ូតូជនរងគ្រោះជិះធ្វើជាជ្រុះលុយពេលជនរងគ្រោះចុះរើស និងឲ្យគ្នីគ្នាផ្សេងទៀតមកលួចយកម៉ូតូតែម្តង។លោកបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យខាងលើនេះកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមានម៉ូតូជនរងគ្រោះចំនួនពីរគ្រឿងនិងម៉ូតូជឹះធ្វើសកម្មភាពរបស់ជនសង្ស័យមួយគ្រឿង,ស្លាកលេខដោះទុកសម្រាប់ដូរចំនួន៣មានៈ-សៀមរាប1L5371សៀមរាប1T5702និងកំពង់ធំ1F8349មួកការពារសុវត្ថិភាពចំនួន២គ្រឿង,ម៉ាស៊ីនឆាបថ្ម១,ម៉ែត្រ១,កញ្ចក់ម៉ូតូ៤គូរនិងឧបករណ៍មួយចំនួនធំផងដែរ។បច្ចុប្បន្នឈ្មោះយោនវីណាត្រូវបានតុលាការសម្រេចឃុំខ្លួនតាមបទចោទប្រកាន់ ពីបទអំពើលួចមានស្ថានទំម្ងន់ទោសនៅល្ងាចថ្ងៃទី០៣ខែកម្ភះឆ្នាំ២០១៦។
ក្នុងនោះលោកវរសេនីយឯក ភឹង ចិន្តារ៉េតក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បើបងប្អូនបានបាត់ម៉ូតូសូមមកទំនាក់ទំនងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលIMG-20160203-WA0072នៃស្នងការនគរបាលខេត្តសៀមរាបផងដែរ៕