ទឹកសមុទ្រ និងខ្សាច់សមុទ្រ មានសារៈសំខាន់លើស្បែក និងប្រព័ន្ឋខួរក្បាល

0

សមុទ្រ គឺ​ជាទី​រមណីយដ្ឋាន​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​គ្រប់​វ័យ​នា​ថ្ងៃ​សម្រាក​ពី​ការងារ ឬ​ការសិក្សា​។ សមុទ្រ​មិន​ត្រឹមតែ​បំបាត់​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ តែ​វា​មាន​ប្រយោជន៍​ផ្សេងទៀត​ដែល​អ្នក​មិនបាន​ដឹង​វា​។​ 1/ ប្រយោជន៍​នៃ​ខ្យល់អាកាស​៖ ខ្យល់អាកាស​នៅ​មាត់សមុទ្រ​មាន​អុកស៊ីហ្សែន​ជាង​ខ្យល់​នៅក្នុង​ទីក្រុង​។ ដូច្នេះ​នៅពេល​អ្នក​ទៅលេង​សមុទ្រ​អ្នក​គួរតែ​ដកដង្ហើម​ឱ្យបាន​ពេញ​សួត ដើម្បី​លាង​សម្អាត​ឈាម​ឱ្យបាន​ស្អាត​ជាង​មុន​អាច​នាំ​សារធាតុចិញ្ចឹម​បាន​ប្រសើរ​ជាង​មុន​។​

2/ ប្រយោជន៍​ពី​ទឹកសមុទ្រ​៖ ទឹកសមុទ្រ​ជា​ប្រភព​នៃ​សារធាតុ​រ៉ែ និង​វីតាមីន​ផ្សេងៗ នៅពេល​អ្នក​ត្រាំ​ទឹកសមុទ្រ​នឹង​ជួយ​ព្យាបាល​ជម្ងឺ​ស្បែក​ជួយ​សម្លាប់​មេរោគ​បាក់តេរី និង​ជួយ​កាត់បន្ថយ​ការ​រលាក​នៃ​របួស​ជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ​ជាង​មុន​។​ 3/ ប្រយោជន៍​នៃ​ខ្សាច់​៖ នៅពេលដែល​អ្នកយក​ជើង​មក​ប៉ះ​នៅលើ​ដីខ្សាច់ ខួរក្បាល និង​បញ្ចេញ​សារធាតុ​សេ​រ៉ូ​ថូ​នី​ន​ដែល​ធ្វើឱ្យមាន​អារម្មណ៍​ធូរស្រាល​។

ក្រៅពីនេះ​គ្រប់​ខ្សាច់​ជួយ​កម្ចាត់​កោសិកា​ស្បែក​ចាស់ៗ​បាន​យ៉ាង​ល្អ​។​ 4/ ប្រយោជន៍​នៃ​ពន្លឺព្រះអាទិត្យ​៖ ពន្លឺ​ថ្ងៃ​ក្តៅ​ស្រទន់ៗ​ពោរពេញ​ដោយ​វីតាមីន​ដែលមាន​ប្រយោជន៍​ចំពោះ​ឆ្អឹង ហើយ​អាចជួយ​ព្យាបាល​ជម្ងឺ​សោកសៅ​បាន​ទៀតផង​។​ ​ប៉ុន្តែ​មិនមែន​ដោយសារ​ការ​គេង​ហាលថ្ងៃ​នៅពេល​រសៀល​នោះឡើយ ហើយ​អ្នក​គួរ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ព្រោះ​ពន្លឺ​ព្រះ​អា​ទ្យិ​ផ្តល់​គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ​៕​20140512_sea