​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង​បាន​ដឹកនាំ​កម្លាំង​ចូលរួម​ពិធី​បុណ្យសព​

0

​សៀមរាប​៖​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង ទទួល​ផែន ធនធានមនុស្ស និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប អមដំណើរ​ដោយ នាយរង​ការិយាល័យ​បុគ្គលិក លោក​អធិការ អធិការរង លោក អភិបាលស្រុក នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល និង​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត បាន​នាំយក​ថវិកា របស់​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ចំនួន​៤​លាន​រៀល និង អង្ករ​ចំនួន​៥០​គីឡូក្រាម ទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​លោក​អនុសេនីយ៍ឯក ទួន សា​វី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​យាង ដែល​បានទទួល មរណៈភាព នៅវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​០១​ខែ​ក​ម្ភុះ​ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៤៦​ឆ្នាំ ដោយ​រោគាពាធ​។ ក្នុងនោះ​ថវិកា​របស់លោក​អភិបាលស្រុក និង​ប្រជាពលរដ្ឋ​ចំនួន​២០​ម៉ឺន​រៀល និង លោក​វរសេនីយ៍ត្រី​ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក​ព្រមទាំង​មន្ត្រីក្រោមឱវាទ​បាន​នាំយក​នូវ​ថវិការ​ចំនួន​១​លាន​៩០​ម៉ឺន​រៀល និង​អង្ករ​ចំនួន​៥០​គីឡូក្រាម ទៅជូន​ដល់​គ្រួសារ​សព​ផងដែរ សរុប​ទឹកប្រាក់​ចំនួន​៦​លាន​១០​ម៉ឺន​រៀល និង​អង្គរ​ចំនួន​១០០​គីឡូក្រាម​។ សព​លោក​អនុសេនីយ៍ឯក ទួន សា​វី ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​នៃ​សព ស្ថិតក្នុង​ភូមិ​ពង្រ​ថ្មី ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។​( 03 ) VEGETABLE.Still001(1)
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង ជំនួសមុខ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នករបាល​ខេត្ត បាន​សំដែង​នូវ​ការចូលរួម​មរណទុក្ខ យ៉ាង​ក្រៀមក្រំ​ក្រៃលែង​ជាមួយនិង​ក្រុមគ្រួសារ​នៃ​សព​។ ថ្លែង​នៅក្នុង​ឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង​បាន​មានប្រសាសន៍ថា​នេះ​ជាការ​បាត់បង់​នូវ​ប្តី និង​ឪពុក ជាទីគោរព និង​ជាទី​ស្រឡាញ់ ចំពោះ​ស្នងការ​នគរដ្ឋាន​នគ​របាល​ខេត្ត ក៏ដូចជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល បាន​បាត់បង់​នៅ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ដ៏​ល្អ​០១​រូប ដែល​ធ្លាប់​បំរើកា​រងារ​ជា​កងកម្លាំង( 03 ) VEGETABLE.Still003​នគរបាល​យូរ​មកហើយ និង​មាន​ស្នាដៃ​ល្អជា​ច្រើន​ក្នុង​កិច្ចការ​ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ជាតិ​មាតុភូមិ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ផងដែរ ហើយ​ជាការ​បាត់បង់​នូវ​មិត្ត​ភ័​ក្ត​ដ៏​ល្អ​ដែល​ធ្លាប់តែ​ប្រាស្រ័យ​ទាក់ទង​គ្នា ក្នុង​ការងារ​ជា​មន្ត្រីនគរបាល​។​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង​ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រួសារ​សព ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​អប់រំ​កូនចៅ​ឲ្យ​បានល្អ ខិតខំ​រៀនសូត្រ កុំ​ឲ្យ​ប្រព្រឹត្ត​សកម្មភាព​ណា​ដែល​ល្មើស​និង​ច្បាប់ ម្យ៉ាងវិញទៀត​ត្រូវខិតខំ​ប្រកប​របរ​រកស៊ី ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​មានការ​រីកចំរើន​។​លោក​ស្នងការរង​បាន​បញ្ជាក់ថា​៖​ថវិកា​ដែល យកមក​ប្រគល់ជូន​ដល់​គ្រួសារ​សព​នាពេលនេះ គឺជា​ថវិកា​របស់​សមា​គម​មិត្ត​នគរបាលជាតិ​កម្ពុជា គឺ​ការ​ផ្តួចផ្តើមឡើង​ពី​សំណាក់​ឯកឧត្តម​នាយ( 03 ) VEGETABLE.Still005​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ការលំបាក​របស់​កងក​ម្លាំ​ង​នគរបាល​ទូទាំងប្រទេស ដូចនេះ​ទើប​ឯកឧត្តម​ផ្តួចផ្តើម​ឲ្យ​មាន​សមាគម មិត្ត​នគរបាល​នេះ​កើតឡើង ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ដែល​បាន​កើតមានឡើង​ដោយ​ប្រការ​ផ្សេងៗ ចំពោះ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា តាម​លក្ខន្តិកៈ​របស់​ស​មាគ​មន​មិត្ត​នគរបាលជាតិ​កម្ពុជា មន្ដ្រីនគរបាល​ដែល​ទទួលមរណៈភាព សព​លោក​អនុសេនីយ៍ឯក ទួន សា​វី ត្រូវបាន​ក្រុមគ្រួសារ​ដង្ហែរ​យកទៅ​បូជា នៅ​ឈាបនដ្ឋាន​វត្ត​សសរ​សត្ត​ម្ភ នៅវេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៣​ខែ​ក​ម្ភុះ ឆ្នាំ​២០១៦​នេះ​។ ដោយមាន​កងកម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូល​ដ្ឋា​ន​ចូលរួម​ផងដែរ​៕​

( 03 ) VEGETABLE.Still003