កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការគ្នា​ចុះ​ឡោមព័ទ្ធ​ឈើ​រងចាំ​យោបល់​ពី​អភិបាលខេត្ត​

0

ស្ទឹងត្រែងៈ​ឈើប្រណិត​ជាង​១០០​កំណាត់​ស្ថិតនៅ​ច្រាំង​នៃ​ទន្លេ​ស្តៅ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​សហ​ការចុះ​ឡោមព័ទ្ធ​អស់​រយៈពេល​៣​ថ្ងៃ​រងចាំ​ឆ្លង​យោបល់​អភិបាលខេត្ត​។​ឈើ​ទាំងអស់នោះ​ត្រូវបាន​គេ​ដឹងថា​ចុះ​ឡោមព័ទ្ធ​តាំងពី​ថ្ងៃទី​២​កុ​ម្ភះ​មក​ម្លះ​រហូតមកទល់​ពេលនេះ​នៅ​មិនទាន់មាន​ដឹកជញ្ជូន​ទៅ​កន្លែង​រក្សាទុក​របស់​ខ​ណ្ឌ​នៅឡើយ​ទេ​គឺ​ស្ថិតនៅ​ចំណុច ភូមិ​ស្តៅ ឃុំ​ស្តៅ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​
​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ជា​ឈើ​ប្រេ​ភេទ​សុ​ក្រំ មានមុខ​កាត់​ធំៗ​ប្រវែង​ពី​មែត្រ​ទៅ​៣​មែត្រ​មាន​ចំនួន​១១៦​កំណាត់​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​យកមក​ស្តុក​និង​គរ​ទុកចោល​អស់​រយៈពេល​ជា​យូរ​មកហើយ ដោយសារតែ​តម្លៃ​មិនត្រូវ​គ្នា​ទើប​ទុកចោល រហូតមកទល់​និង​២​កុ​ម្ភះ​កន្លងទៅនេះ​ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឡោមព័ទ្ធ​តែម្តង​។​
​លោក ម៉ែន សុខា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​បាន​និយាយ​នៅ​ថ្ងៃ​៤​កុ​ម្ភះ​នេះ​ថា លោ​កថា​បានមក​ដេក​យាម​ឈើ​នេះ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ ហើយ​លោក​ថា​ឈើ​ទាំងអស់នេះ​ចាប់​ហើយ​គ្រាន់តែ​រងចាំ​យោបល់​អភិបាលខេត្ត​សិន​មុន​និង​ដឹកជញ្ជូន​យកទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក​ថាបើ​មិន​ថ្ងៃ​៤​កុ​ម្ភះ​នេះ​គឺ​ថ្ងៃ​៥​កុ​ម្ភះ​ស្អែក​។​

photo_2016-02-05_19-53-17 photo_2016-02-05_19-53-15 photo_2016-02-05_19-53-13