សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​នៅ​ផ្សា​ជាប់​ព្រំដែន​

0

​ ​
​បន្ទាយមានជ័យ​៖នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​គ​ម្ភះ ឆ្នាំ​២០១៦ នេះ កម្លាំងចម្រុះ​ដឹកនាំ​ដោយសា​មន្ត្រី​ខា​កាំ​ង​ត្រូល​ខ​រត្ត​បន្ទាយ​ជ័យ លោក​ហុក សុចិ​ត្រា ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​៣​កន្លែង​ជាប់​ព្រំដែន​កម្ពុជា​ថៃ (​ផ្សា​របឹង​ត្រកួន ផ្សារ​ថ្មពួក និង​ផ្សារ​បន្ទាយឆ្មា​)​។​
លោក​ហុង លៀង​អនុសាខា​កាំកុងត្រូល​ទី​១​បានអោយ​ដឹក​ថា ដោយមាន​ការណែនាំ​ពី​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំ​កុង​តូ​ល​ខេត្តបន្ទាយមានជ័យ អោយមាន​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ចំនួន​៣​ផ្សារ ក្នុងស្រុក​ថ្មរ​ពួក ដោយ​រុក​សារធាតុ​រកឃើញ​ចាហួយ​ថា​ញ់​បិ​ញ ១២​កេះ ផល្លិត​នៅ​ប្រទេស​វៀតណាម​ដែល​ប៉ះពាល់​សុខភាព​ហើយ​ដែល​ច្បាប់​ហាមឃាត់ ។​
ការចុះពិនិត្យ​របស់​ក​ម្លាំ​ង​សមត្ថកិច្ច​ជំនាញ នេះ​រកឃើញ​ទំនិញ​ខូចគុណភាព​ជាច្រើន​ប្រភេទ​ដូចជា គ្រឿង​ភេសជ្ជ​:​ហួស​កាលកំណត់​បរិច្ឆេទ​ប្រើប្រាស់ កំទេច​មី​ដែល​វិច​ខ្ចប់​មិន​ត្រឹមត្រូវ ទឹកម្ទេស ទឹក​ប៉េងប៉ោះ នំ​ផល្លិត​ក្ន្ង​ស្រុក​គ្មាន​ស្លាក​សញ្ញា និង​ទំនិញ​ខូច ជាច្រើន​ប្រភេទ​ទៀត​។​
លោក ហុង លៀង បាន​អប់រំ​អាជីវករ​លក់ដូ​រ​ក្នុង​ផ្សារ​ដែល​បាន​ចុះ​អោយ​ពួកគាត់​បាន​យល់ដឹង ពី​ការលក់ដូរ​ទំនិញ ខូចគុណភាព ដែល​ធ្វើអោយប៉ះពាល់​សុខភាព​ពលរដ្ឋ និង​អាច​កើត​ជម្ងឺ​ជាច្រើន​ប្រភេទ​ទៀត​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-05_19-53-51 photo_2016-02-05_19-53-46 photo_2016-02-05_19-53-44 photo_2016-02-05_19-53-41