​រឿង​អាជីវករ​កាប់​ជ្រូក​ចាស់​ប្តឹងទៅ​ក្រសួងកសិកម្ម​រឿង​សុំ​មិនអោយ​បញ្ចូល​អាជីវករ​ថ្មី​ ​បើ​ក្រសួង​មិនឆាប់​ដោះស្រាយ​អាច​នឹង​កើតរឿង​កាប់​ចាក់​គ្នា​ស្លាប់​មិនខានឡើយ​

0

​ខេត្តកំពង់ឆ្នាំង​៖ អាជីវករ​កាប់​ជ្រូក​ចាស់​ចំនួន​៨​នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ បាននាំគ្នា​មកសុំ​ជួប​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​អោយជួយ​ដោះស្រាយ ក្នុង​បណ្តឹង​កុំអោយ​បញ្ចូល​អាជីវករ​ថ្មី​ចំនួន​៦​នាក់ បន្ថែម​មកលើ​ចំនួន​អាជីវ​ករចាស់​ដែលមាន​១២​នាក់​ទៅហើយ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មិនអោយ​ជួប​។ បងប្អូន​អាជីវករ​លើកឡើងថា តើ​ទុកអោយ​អា​ជីរ​ករចាស់ និង​អាជីវករ​ថ្មី​កាប់​គ្នា​ស្លាប់​ពេញ​កន្លែង​ទីសត្តឃាត​ទើប​ដោះស្រាយ​ឬ​យ៉ាងណា​។​DSC04199
​បងប្អូន​អាជីវករ​កាប់​ជ្រូក​ចាស់​បានបញ្ជាក់​អោយដឹងថា​៖ កន្លងមក​ជាង​១០​ឆ្នាំ​មកហើយ នៅក្នុង​ទីសត្តឃាត​ក្រុង​កំពង់ឆ្នាំង​មាន​អ្នកកាប់ជ្រូក​តែ​១២​នាក់​ប៉ុណ្ណោះ​ផ្គត់ផ្គង់​លក់ដូរ​ក្នុង​ផ្សារលើ ផ្សារ​ក្រោម​ក្នុង​ក្រុង​កំពង់ឆ្នាំង​។ នៅក្នុង​មុ​របរ​នេះ​អ្នកទទួលយក​សាច់ជ្រូក​ជាច្រើន​នាក់​លក់​មិន​ដាច់​និង​បាន​ជំពាក់​លុយ​អ្នកកាប់ជ្រូក​ខ្លះ​ពី​១០​លាន​រហូតដល់​២០​លាន​រៀល​។ ទន្ទឹម​និង​ការលក់​មិន​ដាច់​នេះ បែរជា​នៅក្នុង​ឆ្នាំ​២០
១៦​ពេទ្យសត្វ​ខេត្ត បានដាក់​បញ្ចូល​អាជីវករ​ថ្មី​ចំនួន​៦​នាក់​បន្ថែមទៀត​ជា​ថ្នូរ​និង​ការយក​ប្រាក់​ពី​៣​ពាន់​ទៅ​៥​ពាន់​ដុល្លា​ដែលជា​អំពើពុករលួយ ទោះបី​រឿងនេះ​អាជីវករ​ចាស់​បាន​ប្តឹង​ជំទាស់​ក៏ដោយ​។ អាជីវករ​ចាស់​ម្នា​ក់បាន​អោយដឹងថា កាលពី​ជាង​១០​ឆ្នាំ​មុនពេល​គាត់​សុំចូល​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត​នេះ​ក៏ត្រូវ​បាន​គេ​យកលុយ​អស់​៤៥០០​ដុល្លា​ផងដែរ ទើបបាន​សិទ្ធ​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត​មួយ​នេះ​ដល់​បច្ចុប្បន្ន​។​ពួកគាត់​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះមក​ស៊ើបអង្កេត​ក្នុង​រឿងនេះ​ផង ព្រោះ​ពួកគាត់​ដឹង​ថាបើ​គ្មាន​លុយរាប់​ពាន់​ដុល្លា​អោយគេ​គឺ​ពិតជា​មិនបាន​ចូល​ប្រកបមុខរបរ​កាប់​ជ្រូក​នេះឡើយ​។​លោក ងិន ហ៊ុន
​ ​រឿងនេះ​បងប្អូន​អាជីវករ​ចាស់​បានដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ សុំ​មិនអោយ​បញ្ចូល​អាជីវករ​ថ្មី ហើយ​ក្រសួង​បានចេញ​ដីការ​អម​មួយ​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ អោយ​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល និង​មន្ទីរ​កសិកម្ម​ខេត្ត​ផ្តល់យោបល់​ជា​បន្ទាប់​ដើម្បី​ដោះស្រាយ​បណ្តឹង​នេះ ប៉ុន្តែ​មកដល់ពេលនេះ​មាន​រយះពេល​១០​ថ្ងៃ​ហើយ​មិនឃើញ​អ្នកណា​ដោះស្រាយ​ឡើយ​។ ពួកគាត់​ព្រួយបារម្ភ​ថា បើ​ក្រសួងកសិកម្ម​មិនឆាប់​ចុះមក​ដោះស្រាយ​ទេនោះ ថ្ងៃ​ណាមួយ​អាជីវករ ចាស់ និង​អាជីវករ​ថ្មី​ពិតជា​កាប់​ចាក់​គ្នា​ស្លាប់​ពេញទី​សត្តឃាត​ជាមិនខាន​ឡើយ ព្រោះតែ​ការ​ដឺ​ដង​ដណ្តើម​ម៉ូយ​គ្នា និង​ការ​ដេញជើង​គ្នា​បញ្ចុះ​ថ្លៃ​សាច់ជ្រូក ហើយ​ពេលនោះ​តើ​អ្នកណាខ្លះ​នឹង​ទទួលខុសត្រូវ​។អាជីវករថ្មី
​ទាក់ទង​និង​រឿន​នេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ នេះ​បាន​បញ្ជាក់ប្រាប់​ក្រុមអ្នកកាសែត​ដឹងថា​៖ មូលហេតុ​ដែល​លោក​មិនអោយ​អាជីវ​ករចាស់​ជួប​នេះ ព្រោះ​អាជីវករ​ចាស់​បាន​ប្តឹងទៅ​ក្រសួង​ហួស​សមត្ថកិច្ច​លោក ហើយ​លោក​ក៏​មិនទាន់​ទទួលបាន​ដីការ​អមពី​ក្រសួង​អោយ​ដោះស្រាយ​បែបណា​នៅឡើយ​។ ម្យ៉ាងទៀត​ក្នុងការ​បញ្ចូល​អាជីវករ​ថ្មី នៅក្នុង​អនុ​ក្រិ​ត្យ​លេខ​១០៨ និង​ប្រកាស​ក្រសួង​លេខ​២២៦ ទាក់ទង​និង​ការធ្វើ​អាជីវកម្ម​កាប់​ជ្រូក​ក្នុង​ទីសត្តឃាត មិនបាន​ហាមឃាត់​ឬ​កំ ណ​ត់ ថា​មិនអោយ​បញ្ចូល​អាជីវករ​ថ្មី​នោះឡើយ គឺ​មុខរបរ​នេះ​អ្នកណា​ក៏​អាច​ធ្វើបាន​ដោយ​តម្រូវអោយ​បង់​បង់ប្រាក់​៨​ម៉ឺន​រៀល​សុំច្បាប់​ចូលធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ ព្រោះ​ជាទី​ផ្សារសេរី​ហើយ​កាលណា​មាន​អ្នករក​ច្រើន​គឺមាន​ការ​ប្រ​កួង​ប្រជែង​គ្នា តម្លៃ​សាច់ជ្រូក​អាច​និង​ចុះថោក​តម្រូវ​ចិត្ត​ប្រជាពលរដ្ឋ​។​
​ដោយឡែក​ទាក់ទង​និង​ការចោទប្រកាន់ថា លោក ពេទ្យសត្វ និង​អាជ្ញាធរខេត្ត​យកប្រាក់​ពី​អាជីវក​ថ្មី​ពី​៣​ពាន់​ទៅ​៥​ពាន់​ដុល្លា​នោះ លោក​សូម​បដិសេធ​ទាំងស្រុង​ព្រោះ​មិនមែនជា​ការពិត​នោះទេ​។ ចំណែក​រឿងនេះ​លោក​ក៏បាន​សំណូមពរ​ទៅ​នាយកដ្ឋាន​បសុព្យាបាល​សូម​ឆាប់​ចុះមក​ដោះស្រាយ​ផងដែរ​នៅក្នុង​សប្តាហ៍​ក្រោយនេះ​៕