​លោ​កក​យន្ត​មីន​អភិបាលខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ទិដ្ឋភាព​ឆ្នេរ​ឯករាជ្យ​ដើម្បី​រៀបចំ​ឡើងវិញ​ ​បន្ទាប់ពីរ​វាយរបង​ថ្ម​ហ៊ុំ​ព​ទ្ធ័​ចោល​អស់​

0

​ខេត្ត​ព្រះសីហនុ​៖​ទិដ្ឋភាព​នៅលើ​ដី​ឆ្នេរ​ឯករាជ្យ​ដែល​ត្រូវ​ក្រុមហ៊ុន​ប្រពន្ធ​លោក ស្បា​ង សារ៉ាត់ (​អតីត អភិបាលខេត្ត​ព្រះសីហនុ​)​ធ្វើ​របង​ថ្ម​ហ៊ុំ​ព​ទ្ធ័​វាទី​យក​ធ្វើជា​កម្មសិទ្ធិឯកជនរ​បស់​ខ្លូន​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ក៍​ដូចជា​ភ្ញៀវ​ទេសចរណ៍​ចេញចូល​លេង​កម្សាន្ត​អស់​រយៈពេល​ជាង​១០​ឆ្នាំកន្លងមក​នោះ ក្រោយពីរ អាជ្ញាធរខេត្ត​ចេញ​បញ្ជារ​ឲ្យ​វាយរបង​ថ្ម ចោល​អស់ មើលឃើញថា នៅ​លើដី​ឆ្នេរ​ក៍​ដូចជា​ដី ចំណី​ឆ្នេរ ទាំងមូល គ្របដណ្តប់​ទៅដោយ​ព្រែ​ស្មៅ បាត់បង់​សោភណ្ណភាព និង​រាយប៉ាយ​ទៅដោយ​កាក់សំណល សំរាម បំពុលបរិស្ថាន គ្មាន​អនាម័យ មើលទៅ​គួរ​ឲ្យ​សង្វេក មិន​ខុស​អ្វី​និង​សម័យ​ឆ្នាំ​១៩៧៩​ដែល ទើប និង​រំដោះ​បាន​ពីរ​របប​ប៉ុលពត ឃាដករ​អាវខ្មៅ​នោះឡើយ​។​20160206_085050 (2)
​ ​.​លោក យន្ត មីន អភិបាល​នែ​គណ​អភិបាលខេត្ត​ព្រះសីហនុ ក្នុង​ឧកាស​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ ព​ន្ធ័​ចុះទៅពិនិត្យ​លើដី​ឆ្នេរ​ឯករាជ្យ​ខាងលើ បាន​មានប្រសាសន៍ថា ជុំវិញ​បញ្ហារ​ឆ្នេរ​នេះ លោក​បានធ្វើ ការ ចាត់ ចែង រូ​ច​ហើយ ឲ្យ​មន្ត្រី​មន្ទីរ​បរិស្ថាន មន្ត្រី​សាធារណៈ​ការណ៍​ខេត្ត​ធ្វើការ​ឈុ​ស​ឆាយ ព្រែ ស្មៅ និង ប្រមូល កាក់សំណល់​ចេញពីរ​ទីនេះ​ឲ្យ​អស់ ព្រមទាំង​មាន​គំរោង​ធ្វើកា​រៀបចំ​សូន​ច្បារ និង​ផ្លូវ​ឡើង វិញ​ដើម្បី​ឲ្យ​មាន​សោ​ភ​ណ្ណ័​ភាពល្អ​សំរាប់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចេញចូល​លេង​កម្សាន្ត​ជា​សាធារណៈ ជា ពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ឧកាស​បុណ្យចូលឆ្នាំ​ចិន​២០១៦​នេះ​។ ជាមួយគ្នានេះ លោក យន្ត មីន ក៍​បានធ្វើរ​បញ្ជាក់​ផងដែរ​ថា ការរៀបចំ​ឆ្នេរ​របៀបនេះ​មិនមែន​ធ្វើឡើង​តែ​ឆ្នេរ​ឯករាជ្យ​មួយ​នេះ​ទេ​គឺ​គ្រប់ ឆ្នេរ​ទាំងអស់​ដែលមាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​ត្រូវតែ​ធ្វើការ​អភិវឌ្ឍន៍​កែលំអរ​ឡើងវិញ ដោយ អនុវត្តន៍​តាម ខ្លឹមសារ ចរាចរណ​លេខ​០០១​របស់​រាជ្យ​រដ្ឋាភិបាល ហើយ​កិច្ចការ​នេះ​និង​អនុវត្តន៍​ជា ជំហានៗ​តាម​ដំណាក់​ការ​។​
​ ​.​បងស្រី សន ពិ​សិត ព្រម​និង​ក្រុម​គ្រូ​សារ​ជា​ភ្ញៀវ​ទេសចរណ៍​មកពីរ​ក្រុងភ្នំពេញ ក៍​ដូ​ជា​ភ្ញៀវ ទេសចរណ៍​ជាច្រើន​ទៀត​បាន​និយាយថា រូបគាត់​មាន​ក្តីរំភើប​ខ្លាំងណាស់​ក្រោយ​ពីរបាន មកដល់ ខេ​ត្ត្រះ​សីហនុ​ហើយ​ឃើញ​ទិដ្ឋភាព​ដី​ឆ្នេរសមុទ្រ ឯករាជ្យ​ត្រូវបាន​រាជ្យ​រដ្ឋាភិបាល សម្រេច​ដក់ ហូត យក មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​បែបនេះ ពីព្រោះ​ដី​ឆ្នេរ​ឯករាជ្យ​នេះ​ជា​ឆ្នេរ​ប្រវត្តិសាស្ត្រ​មាន​តាំង ពីរ​សង្គម រាជនិយម​មក​ម្លេះ និង​បាន​បំរើភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ជំនន់​មកហើយ ។ ហើយ​ជុំវិញ​បញ្ហារ​នេះ រូបគាត់​ក៍​ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ទៀត​សង្ឃឹមថា អាជ្ញាធរខេត្ត​និង​បន្ត ធ្វើការ​ដកហូត យក​ដី​ឆ្នេរ​ផ្សេងៗ​ទៀត​ដែល​គំ​ពង់​ស្ថិតនៅ​ក្នុងការ​គ្រប់​គ្រង់​ពីរ​សំណាក់​អ្នកមាន​លុយ មាន អំណាច​ធ្វើការ​ហ៊ុំ​ព​ទ្ធ័​រំលោភបំពាន​យក​ដី​ឆ្នេរ​ធ្វើជា​កម្មសិទ្ធិឯកជន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ លើ​វិស័យ​ទេសចរណ៍ ដែល​នេះ​ជា​ខាតបង់​មួយ​ដ៍​ធំ​របស់​រាជរដ្ឋាភិបាល ពីព្រោះ ខេត្ត​ព្រះសីហនុ គឺ​ខេត្ត​ទេសចរណ៍​ឆ្នេរសមុទ្រ ។​20160206_085421
​ ​.​គួរបញ្ជាក់​ផង​៖​ដែរ​ថា​ពាក់​ព​ន្ធ័​ដី​ឆ្នេរ​តំបន់​ឯករាជ​ខាងលើនេះ​បើតាម​(​ស​.​ជ​.​ណ​លេខ​៧២​ចុះ​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ខ្លឹមសារ​បញ្ជាក់ថា​ត្រូវ​ចុះ​សិក្សា​និង​កំណត់​តំបន់ឆ្នេរ​ឯករាជ្យ ដែល​ត្រូវ​អភិវឌ្ឍ និង តំបន់​អភិរក្ស​សំរាប់​សាធារណជន​លំហែ និង កំសាន្ត ស្របតាម​បទដ្ឋាន​បច្ចេកទេស និង បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយនៅ​ចំពោះមុខ​តម្រូវអោយធ្វើ​ការរុះរើ​បាំង​របង និង​រៀបចំ​កែសម្រួល​អោយ​សាធារណជន​អាច​ចូលទៅ​កំសាន្ត​ឆ្នេរ​ខ្សាច់​នៅ​តំបន់ឆ្នេរ​នេះ​បាន​។ ទាក់ទង​នឹង​គម្រោង​វិនិយោគ​និង​ការកាន់កាប់​ឯកជន ត្រូវ​ពិនិត្យ​ជម្រើស​០២​គឺ​៖ ១-​ត្រូវ យកមក​ធ្វើជា ទ្រព្យសម្បតិ្ត​រដ្ឋ​វិញ ដោយ​រដ្ឋ​ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន ដើម្បី រៀប ចំ​តំបន់​នេះ​ជា​ឆ្នេរ​សម្រាប់​សាធារណជន ឬ ២-​ផ្តល់​ការអនុញ្ញាត​ឲ្យ​ម្ចាស់​វិនិយោគ​បន្ត​អភិ​វ​ឌ្ឃ និង ប្រើប្រាស់​ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ពិសេស​សារាចរ​ណែនាំ​លេខ​០១​សរ​ណន ចុះ​ថ្ងៃ​ទិ​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១២​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​អភិ​វ​ឌ្ឃ​តំបន់​ឆ្នេរសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បើកចំហ​ឲ្យ​សាធារណជន​អាច​ចេញចូល​ប្រើប្រាស់ និង​កម្សាន្ត​ឆ្នេរ​ខ្សាច់​នៅ​តំបន់ឆ្នេរ​ឯ ក​រាជ្យ បាន​ដោ​យក​គ្មាន​របាំង​និង​ការរារាំង​៕​20160206_084230