​មនុស្ស​2​នាក់​ចាប់ខ្លួន​តាម​ដីការ​ពីបទ​ចែកចាយ​គ្រឿងញៀន​

0

កំពង់ស្ពឺ​= ព្រឹក​ថ្ងៃទី ១០ ខែ​កុ​ម្ផៈ ឆ្នាំ​២០១៦ កំលាំង​ជុំនាញ​ស្រុក​សំរោង​ទង​បាន សហការ​ណ៏​ជាមួយ​ប៉ុ​សិ្ត សែន​ដី​នឹង​ប៉ុស្តិ​វល្លិ​ស បាន​ឃាត់​មុខសញ្ញា​៣ នាក់​ក្នុងនោះ​២ នាក់​ត្រូវ​អនុវត្តតាម​ដីការ​ឲ្យ​ចាប់ខ្លួន​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​1​នាក់ ÷

ទី​១ ឈ្មោះ មាន សុខ​ពឿ​ន ប្រុស ២២​ឆ្នាំ ភូមិ​ត្រពាំង​កែស ឃុំ​សែន​ដី មាន​ដិ​ការចាប់ខ្លួន​លេខ​៦១៣​ចុះ​ថ្ងៃ​១៣/១១/២០១៤ ចេញ​ដោយ​ចៅក្រម សិ​ុ​ន វិ​រះ សាលាដំបូង​ខេត្តកំពង់ចាម និង​ចាប់បាន​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
ទី ២​ឈ្មោះ រឿន គា​ឡឹង ហៅ​ខ្លឹង​ប្រុស ២៤​ឆ្នាំ ភូមិ​ចំការ​ដ្ឋ ឃុំ​វល្លិ​ស មាន​ដិ​ការចាប់ខ្លួន​លេខ​១៨០ ចុះ​ថ្ងៃទី​២២/១០/ ២០១៥ ដោយ​ចៅក្រម ជូ លឹម​ហ៊ាង សាលាដំបូង​ខេត្តកំពង់ស្ពឺ ។​
ទី ៣ ឈ្មោះ មៀ​ច វិ​ចិត្ត ប្រុស​២៩ ឆ្នាំ ភូមិ​ចំការ​ដ្ឋ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជាប់​ពាក់​ព​ន្ធ័ ជួញដូ​ចែកចាយ​គ្រឿងញៀន​ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ័ ស ស​ង្ស​យ័​គ្រឿងញៀន​ចំនួន ៦ កញ្ចប់​តូច រួម​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​1​នឹង​សំភា​រះ​សំរាប​ច្រក​នឹង​សំភា​រះ​សំរាប់​ប្រើប្រាស់​មួយចំនួនទៀត​។ លោក ឃុ​ត សុផល អធិការ​ស្រុក​បាន​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​ជា​មុខសញ្ញា​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម ហើយក៏​ជា​មុខសញ្ញា​ត្រូវ​ចាប់ខ្លួន​តាម​ដីការ​តុលាការ ។ អធិការ​បន្តថា ជ​នស​ង្ស​យ័​ខាងលើ​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដែល​ត្រូវបាន​តាម​ចាប់​ផងដែរ ។​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​បន្ត​និតិ​វិធិ​តាមច្បាប់ ។​

photo_2016-02-10_15-14-57 photo_2016-02-10_15-14-50 photo_2016-02-10_15-14-47 photo_2016-02-10_15-14-27