​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ភូមិ​ចុង​កៅស៊ូ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម និង​ភូមិ​ព្រៃ​គុយ ភូមិ​គោក​ចាន់ សង្កាត់​អំពិល​

0

​ខេត្តសៀមរាប ក្បាលដី​ចំនួន​២០៤០​ក្បាល​ជា​ក្បាលដី​ដែល​ស្ថិតនៅក្នុង​អនុក្រឹត្យ​លេខ​៥១​អនក្រ​.​មក និង​អនុក្រឹត្យ​លេខ​៥២ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៤ នៃ​សង្កាត់​ស្លក្រាម និង​សង្កាត់​អំពិល ក្រុង​សៀមរាប​រួមមានៈ​ភូមិ​ចុង​កៅស៊ូ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម និង​ភូមិ​ព្រៃ​គុយ ភូមិ​គោក​ចាន់ សង្កាត់ ត្រូវបាន​ប្រារព្វ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី ឬ​អ្នកកាន់កាប់​ដី បាន​ចូលរួម​ពិនិត្យ ផ្ទៀងផ្ទាត់​និង​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​ខុសឆ្គង ដែល​ត្រូវ​កែតម្រូវ ឬ​ជំទាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ។ ពិធី​បិទ​ផ្សាយ​នេះ ប្រារព្វ​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ​នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ឯ​.​ឧ ស៊ិន រុន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណៈកម្មការ​រដ្ឋបាល ដោយមាន​ការចូលរួម​ពី​សំណាក់​អស់ លោក​លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ដែលមាន​ការពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​យ៉ាងច្រើន​កុះករ​ផងដែរ​។2​ ​ ​លោក​អឿន​ពៅ​អភិបាលរងក្រុង​សៀមរាប​បាន​មានប្រសាសន៍ថា ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដែល​រួមមាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​នាពេលនេះ​គឺជា​លទ្ធ និង​ជា​សក្ខីភាព​ដែល​បានបញ្ជាក់​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ថា ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​គឺ​ដើម្បី​កាត់បន្ថយ​ទំនាស់​និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ លោក​បាន​បញ្ជាក់ថា​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រប័ន្ធ​នេះ គឺ​ឈានទៅដល់​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​និង​ធានា​ដោយ​រដ្ឋ ដោយ​គ្មាន​ជនណាម្នាក់​ត្រូវបាន​គេ​ដកហូត​កម្មសិទ្ធិ​នេះ​បានឡើយ ។ ​ ​ ​ ​ ​ ​ ​ក្នុងនោះដែរ​លោក​ប៉ូ​យ ស៊ីឡាំង អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី បានបញ្ជាក់​បន្ថែមថា​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​គឺ​យោងតាម​អនុក្រឹត្យ​លេខ​៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០០២​ស្ដីពី​នីតិវិធី នៃ​ការសាងសង់​ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​បញ្ជី និង​សារាចរ​ណែនាំ​លេខ​០១ ដន​ស​/​សដ ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០០២ អនុវត្ត​នីតិវិធី នៃ​ការកសាង​ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី ដើម្បី​បាន​នូវ​សុវត្ថិភាព​ក្នុងការ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សំគាល់​អ​ច​នាវ​ត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​)​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​បាន​បន្តថា​ក្បាលដី​ដែល​ស្ថិតនៅក្នុង​អនុក្រឹត្យ​លេខ​៥១​អនក្រ​.​បក​និង​អនុក្រឹត្យ​លេខ​៥២ អនក្រ​.​បក​ដែល​នឹងត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពិនិត្យ ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​ខុសឆ្គង ដែល​ត្រូវ​កែតម្រូវ ឬ​ជំទាស់​នេះ​មាន​ចំនួន​២០៤០​ក្បាល​ក្នុងនោះ​រួមមានៈ​ភូមិ​ចុង​កៅស៊ូ​ចំនួន​៦៦៥​ក្បាលដី ភូមិ​បឹង​ដូន​ប៉ា​ចំនួន​៧៧២​ក្បាលដី ភូមិ​ព្រៃ​គុយ​ចំនួន​៥១២​ក្បាល និង​ភូមិ​គោក​ចាន់​ចំនួន​៩១​ក្បាលដី​។ ​1​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ ជូន​ប្រជាពលរដ្ឋ​នោះដែរ លោក​ស៊ិន រុន បាន​មានប្រសាសន៍​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺធ្វើឡើង​ដើម្បី​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ជូនទៅ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ឬ​អ្នកកាន់កាប់​ដី​ទាំងអស់​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ដូចជាៈ​យកទៅ​ដាក់បញ្ចាំ ដើម្បី​យកប្រាក់​មក​ប្រកបមុខរបរ​ផ្សេងៗ​ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ឬ​ជា​ឯកសារ​សំអាង​នៅពេល​ដែលមាន​ជម្លោះដីធ្លី​កើតមានឡើង​។ ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត បាន​សម្ដែង​ការអបអរសាទរ និង​កោតសរសើរ​ដល់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​នានា ក្នុង​ក្រុង​សៀមរាប ដូចជាៈ​-​សង្កាត់​សៀមរាប -​សង្កាត់​សាលា​កំរើក -​សង្កាត់​ស្វាយដង្គុំ -​សង្កា​ត​ជ្រាវ​-​សង្កាត់​ស្លក្រាម -​សង្កាត់​គោកចក និង​សង្កាត់​សំបួរ ។ លោក បាន​បញ្ជាក់ថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​អនុវត្ត​ទៅតាម​នី​និ​វិធី និង​បច្ចេកទេស​ទំនើប​មាន​តម្លាភាព​និង​ការទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​បាន​កំពុង​អនុវត្ត​និង​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី​ផងដែរ ។ សូមបញ្ជាក់​ផងដែរ ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ ជូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ដី ឬ​អ្នក​កាន់ និង​អ្នកពាក់ព័ន្ធ​ចូលរួម​ពី​និត្យ ផ្ទៀងផ្ទាត់​មើល​ឲ្យ​បាន​គ្រប់គ្នា ក្នុង​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ក្នុង​ទីតាំង​ចំនួន​២ ទី​១/ នៅ​សង្កាត់​ស្លក្រាម សម្រាប់​ភូមិ​ចុង​កៅស៊ូ និង​ភូមិ​បឹង​ដូន​ប៉ា និង​ទី​២/​នៅ​សាល​ឆ​ទាន​ភូមិ​ព្រៃ​គុយ សម្រាប់​ភូមិ​ព្រៃ​គុយ និង​ភូមិ​គោក​ចាន់​ផងដែរ ។​