​ ​កម្ពុជា ត្រៀមខ្លួន​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន

0

​ខេត្តសៀមរាប របាយការណ៍​នៅក្នុង​អង្គសន្និបាត​បូក​សារុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៥ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប ដែល​បានបង្ហាញ​នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​សង្កត់ធ្ងន់ថា ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ គឺជា​ជម្រើស​នៃ​យុទ្ធសាស្ត្រ​ដ៏​សមស្រប​បំផុត ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ទេសចរណ៍​បៃតង សំដៅ​ធ្វើ​ឲ្យ​កម្ពុជា ក៏ដូចជា​គ្រប់​បណ្តា​ខេត្ត​ក្រុង ទីប្រជុំជន រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង លើកកម្ពស់​ភាព​ស្អាត និង​ភាព​បៃតង ដោយ​ប្រកាន់​ជំហរ ( ចិ​រកា​ល​នៃ​ការអភិវឌ្ឍន៍ ) ( ការអភិវឌ្ឍន៍​បច្ចុប្បន្ន គឺ​សម្រាប់​យើង​នាពេល​បច្ចុប្បន្ន​ផង និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង ) ។
អង្គសន្និបាត​នេះ បាន​ប្រព្រឹត្តទៅ​រយៈពេល​១​ព្រឹក ក្រោម​វត្តមាន​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​សំណាក់​វិស័យ​ឯកជន​ផងដែរ ដែលជា​សេវាករ​ទេសចរណ៍​ជាតិ អន្តរជាតិ ប្រមាណ​ជា ជាង ៤០០​នាក់ ។
បើតាម​ការចាប់អារម្មណ៍ អង្គសន្និបាត​នេះ បានបង្ហាញ​អំពី​ការត្រៀមខ្លួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ។ ក្រុង​សៀមរាប ដែល​ទទួលបាន​ជ័យលាភី ទីក្រុង​ស្អាត​លើក​ទី​១ ថ្នាក់ជាតិ ផ្ការំដួល​៣​ទង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ ជា​មុខសញ្ញា​សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ទីក្រុង​ទេសចរណ៍​ស្អាត ថ្នាក់​អាស៊ាន​ផងដែរ ជាមួយនិង​បណ្តា​ទីក្រុង​រំដួល​៣​ទង មួយចំនួនទៀត​។ នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ( ថោង ខុន ) ។​
លោក​បានបង្ហាញ​ឲ្យ​ដឹងថា កម្ពុ​ជាមាន​មោទនភាព​ខ្លាំងណាស់ ក្នុងការ​ដឹកនាំ រៀបចំ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន សម្រាប់​ប្រើប្រាស់​ក្នុង​ក​ម្រឹត​តំបន់ ហើយ​ការងារ​នេះ​គឺជា​ការងារ​ថ្មី​មួយ ដែល​ផ្តើមចេញពី​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ថ្នាក់ជាតិ​របស់​កម្ពុជា ។
​អាស៊ាន​ក៏ដូចជា​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ប្រកួតប្រជែង កាន់តែខ្លាំង​ជាង​មុន ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ពិភពលោក​ឲ្យ​ចូលមក​ទស្សនា​អាស៊ាន​ទាំង​ប្រទេស​ឲ្យ​កាន់តែច្រើន ។ ដូច្នេះ​ដើម្បី​សម្រេចបាន​គោលដៅ​និង​គោលបំណង​ទាំងនេះ អាស៊ាន​បានរៀបចំ​ស្តង់ដារ​គុណភាព​ទេសចរណ៍​ចំនួន​៦​ក្នុងនោះ​គឺមាន​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ផងដែរ ដែល​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កំពុង​ចាប់ផ្តើម​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ ហើយ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នឹង​ក្លាយជា​ឧបករណ៍​មួយ​ដ៏​សំខាន់ បំរើ​ឲ្យ​ការពង្រឹង​គុណភាព​វិស័យ​ទេសចរណ៍​អាស៊ាន ឆ្លើយតប​ទៅនឹង​បញ្ហា​បំ​រ៉ែ​បំ​រួល​អាកាសធាតុ ក៏ដូចជា​កិច្ច​គាំពារ​បរិស្ថាន​ដ៏​ហ្មត់ចត់ ព្រោះថា​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ គឺ​ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​ទេសចរណ៍​បៃតង ស្របតាម​និន្នាការ​ប​ច្ចប្ប​ន្ន ដើម្បី​បន្ថែម​នូវ​ភាព​ទាក់ទាញ និង​ធានា​និរន្ត​ភាព​នៃ​ការអភិវឌ្ឍន៍ ។
របត់​ថ្មី​ឈានចូល​ក្រោយ​ឆ្នាំ​២០១៥​នេះ គឺ​ចាប់ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០២៥ គឺជា​តំណាក់កាល​នៃ​ការអនុវត្ត​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ។ សូចនាករ និង​លក្ខណៈវិនិច្ឆ័យ​សម្រាប់​វាយតម្លៃ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន រួមមាន​ចំនួន​៧​សូចនាករ​គោល ចែកចេញជា​២៨​សូចនាករ​លំអិត និង​មាន​១០៨​សម្រាប់​ជា​លក្ខណៈវិនិច្ឆ័យ ៕

 

20160210_084820 - Copy20160210_084922 20160210_084016