​ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ជា​យោធា​ពិការ​២​នាក់​រស់នៅ​លើដី​លំនៅដ្ឋាន​២៣​ឆ្នាំ​មកហើយ​ត្រូវ​លោក​ប្រធាន​ពេទ្យ​ស្រុក​កំពង់ត្រឡាច​ប្តឹង​ដេញ​អោយ​រុះផ្ទះ​ចេញ​ថា​ជា​ដី​ពេទ្យ ស្នើសុំ​សម្តេច ហ៊ុនសែន ជួយ​អន្ត​នា​គម​

0


​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​មេម៉ាយ​ក្រីក្រ​ចិញ្ចឹម​កូន​ក្នុងបន្ទុក​៥​នាក់ ក្នុងនោះ​មានកូន​២​នាក់​ជា​យោធា​ការ និង​កូនស្រី​ម្នាក់​គរ​ថ្លង់​បានស្នើ​សុំ សម្តេច ហ៊ុន សែន ជួយ​អន្ត​នា​គម​សង្គ្រោះ​គ្រួសារ​ក្រីក្រ​ពួកគាត់​ផង ព្រោះ​គាត់​បានរស់នៅ​លើដី​លំនៅដ្ឋាន​មួយកន្លែង​២៣​ឆ្នាំ​មកហើយ (​គិត​ត្រឹម​ថ្ងៃ​គេ​ប្តឹង​ឆ្នាំ​២០១១) ទើបតែ​ប្រធាន​ពេទ្យ​ស្រុក​កំពង់ត្រឡាច​ប្តឹង​ដេញ​អោយ​រុះរើ​ផ្ទះ​ចេញ​ថា​ជា​ដី​របស់​ពេទ្យ​ស្រុក និង​បើ​គិត​មកដល់​ឆ្នាំ​២០១៦​នេះ​គាត់​រស់នៅ​លើដី​ទំនាស់​២៨​ឆ្នាំ​ហើយ​។​
​ ​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្រី្ត​មេម៉ាយ​ឈ្មោះ នៅ សុភាព​(០៩៣ ៤៨៣ ៦៣១)​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ចិញ្ចឹម​កូន​៥​នាក់​ក្នុងនោះ​មានកូន​២​នាក់​ជា​យោធា​ពិការ​នៅ​កងពល​លេខ​១​លង្វែក ១.​ឈ្មោះ ឈ ពិសិដ្ឋ ២.​ឈ្មោះ ឈ សាំង​លី និង​កូនស្រី​ម្នាក់​ឈ្មោះ ឈ ស្រី​ពៅ គរ​ថ្លង់​ពី​កំណើត បាននាំគ្នា​លើកដៃ​សំពះ​ដល់ សម្តេច ហ៊ុន សែន សុំអោយ​សម្តេច​ជួយ​អន្តរា​គម​ផង ដោយបាន​បង្ហាញ​ឯកសារ​ពាក់​ព​ន្ធ័​និង​ដី​ទំនាស់​អោយបាន​ដឹងថា​៖ ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៨​គាត់​ត្រូវបាន​គេ​បោកប្រាស់​ដេញ​អោយ​រុះផ្ទះ​ចេញពី​ដី​លំនៅដ្ឋាន​២​កន្លែង​គឺ ១​នៅ​ជិត​សា លា​បឋមសិក្សា​សាលា​លេខ​៥ និង​២​នៅ​ជិត​ផ្សារ​សាលា​លេខ​៥ ដោយ​គេ​ប្រាប់ថា​យក​ដី​ពង្រីក សាលារៀន និង​ពង្រីក​ផ្សារ តែ​តាម​ការពិត​នៅពេល​គាត់​រុះផ្ទះ​ចេញមក ពួកគេ​បែរជាយក​ដី​ផ្ទះ​គាត់​ចែកគ្នា​សង់ផ្ទះ​ធំៗ​រស់នៅ​ដល់​សព្វថ្ងៃនេះ​។​DSC04580
​ ​ដោយ​គាត់​មានការ​លំបាក​នៅក្នុង​ឆ្នាំ​១៩៨៨ លោក ម៉ាត់ ម៉ូត ជា​អភិបាលស្រុក និង​លោក ស្រី អ៊ុក ចាន់​ធឿន ប្រ ធាន​ពេទ្យ​ស្រុក​បានចង្អុលបង្ហាញ​ដី​អោយ​យ​គាត់​រស់នៅ​លើដី​ទំនេរ​មួយកន្លែង គឺ​ចំណុច​ដី​ទំនាស់​បច្ចុប្បន្ន​មាន​ទំហំ​ដី​៤​ម៉ែត្រ គុណ​និ​១២​ម៉ែត្រ ហើយ​បានរស់នៅ​ដោយ​សុខសាន្ត​រហូតដល់​ឆ្នាំ​២០០៨​។ នៅក្នុង​ឆ្នាំ​១៩៩៨ ប្តី​របស់គាត់​ឈ្មោះ ឈ ប៉ បាន​ចុះចោល​គាត់​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធចុង​ឈ្មោះ គឹម សំអាត នៅក្នុង​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី រហូតមក​ដោយ​ទុកអោយ​គាត់​និង​កូន​៥​នាក់​រស់នៅ​លើដី​នេះ​ដល់​សព្វថ្ងៃ ដល់​ឆ្នាំ​២០០៨​ប្តី​គាត់​បាន​ឈឺ​ស្លាប់​នៅផ្ទះ​ប្រពន្ធចុង​។​DSC04576
​ ​ក្រោយពេល​ប្តី​គាត់​ស្លាប់​នៅ​ឆ្នាំ​២០០៨ ក៏​ស្រាប់តែ​លោក​ប្រធាន​ពេទ្យ​ស្រុក​បានមក​ដេញ​អោយ​គាត់​រុះរើ​ផ្ទះ​ចេញ​ដោយ​ប្រាប់ថា​ដី​ដែល​គាត់​រស់នៅ​ជាង​២០​ឆ្នាំ​មកហើយ​នេះ ជា​ដី​ពេទ្យ​ស្រុក​មាន​ប្លង់​ស្របច្បាប់ ( ដែល​គេ​បានធ្វើ​មិនអោយ​គាត់​ដឹង )​និង​បង្ហាញ​លិខិត​កិច្ចសន្យា​របស់​ប្តី​គាត់​ចំនួន​២​ច្បាប់​ធ្វើ​ក្នុង​ឆ្នាំ​២០០០​ដែលមាន​ភាពមិនប្រក្រតី ថា​ប្តី​គាត់​បា ន​សុំ​ដី​ពេទ្យ​ស្រុក​រស់នៅ​បណ្តោះអាសន្ន​នៅពេល​គាត់​ស្លាប់ គាត់​សុំ​ប្រគល់​ដី​នេះ​អោយ​ពេទ្យ​ស្រុក​វិញ​។​
​ ​ដោយឡែក​នៅក្នុង​ឆ្នាំ​២០០៨​នេះដែរ​ប្រជាពលរដ្ឋ​៣​គ្រួសារ​ទៀត​មាន​ដី​រស់នៅ​ជួរមុខ​ពេទ្យ​ស្រុក​ដូចគ្នា​ក៏ត្រូវ​បាន​ពេទ្យ​ស្រុក​ដេញ​ដែរ តែ​គេ​បាន​ប្តឹង​ឈ្នះក្តី​ពេទ្យ​ស្រុក​និង​បាន​កាន់កាប់​ដី​នេះ​ធ្វើ​ផ្ទះ​ធំៗ​រស់នៅ​ស្របច្បាប់​រហូត​សព្វថ្ងៃនេះ ចំណែក​តែ​រូបគាត់​ក្រីក្រ​គ្មាន​ប្រាក់​ត្រូវ​តុលាការខេត្ត និង​តុលាការ​សាលាឧទ្ធរណ៍​កាត់​អោយ​ចាញ់ក្តី និង​តម្រូវអោយ​រុះរើ​ផ្ទះ​ចេញ​។ ក្នុង​រឿងក្តី​នេះ​គាត់​បាន​សុំអោយ​ពេទ្យ​ស្រុក​និង​ពេទ្យ​ខេត្ត ជួយ​ដោះស្រាយ​ប្រាក់​គោលនយោបាយ ចំនួន​២​ម៉ឺន​ដុល្លា ដើម្បី​រក​ទិញ​ដី​សង់ផ្ទះ​នៅតែ​គេ​មិន​ព្រមអោយ គឺ​បើ​ព្រម​រុះផ្ទះ​ចេញ​គេ​អោយតែ​៥០​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​DSC04571
​ ​នៅក្នុង​រឿងនេះ​ស្ត្រី​ឈ្មោះ នៅ សុភាព បាន​បញ្ជាក់ថា​៖ គាត់​មក​រស់​នៅលើ​គិត​មកដល់ពេលនេះ​ចំនួន​២៨​ឆ្នាំ​ហើយ តាមរយះ​លោក​អភិបាលស្រុក​នៅ​ឆ្នាំ​១៩៨៨ ដោយមាន​លិខិតបញ្ជាក់​ទទួលស្គាល់​រប​ស់លោក ឌុ​ច សាត មេភូមិ​តា​អត និង​លោក អ៊ិន ឃឿន មេឃុំ​ពា​នី ចុះ​ថ្ងៃទី​២៧ ខែ​០៦ ឆ្នាំ​២០១១ គឺជា​រឿង​ស្របច្បាប់​។ ចំណែក​លិខិត​ជា​កិច្ចសន្យា​របស់​ប្តី​គាត់​ខុស​ប្រក្រតី​ក្រោយពេល​ប្តី​គាត់​ស្លាប់​នោះ​គាត់​មិន​ទទួលស្គាល់​ទេ ព្រោះ​គាត់​ជា​អ្នករស់នៅ​លើដី​នេះ​ជាប់​រហូតមក​ហេតុម្តេច​ក៏​គេ​មិន​ហៅ​អោយធ្វើ​កិច្ចសន្យា​ក្នុង​រឿងនេះ បែរជាយក​លិខិត​អ្នកស្លាប់​មិនបាន​រស់នៅ​លើដី​នេះ​មក​អះអាង​ទៅវិញ​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​៣​គ្រួសារ​ដែល​រស់​នៅមុខ​ពេទ្យ​ស្រុក​ដូច​គាត់​ដែរ ម្តេច​គេ​មាន​សិទ្ធរស់​នៅបាន ចំណែក​គាត់​ជា​ជនក្រីក្រ​មានកូន​ជា​យោធា​ពិការ​ក្នុង​សមរភូមិ​ទៀត​ម្តេច​គ្មាន​សិទ្ធ​រស់នៅ​ទៅវិញ ។ ដូច្នេះ​បើ​អោយ​គាត់​រុះរើ​ផ្ទះ​ចេញពី​ដី​នេះ តើ​អោយ​គាត់​ជា​ជនក្រីក្រ​រកតែ​បាយ​ហូប​មិនបាន​បែបនេះ​ទៅ​រស់នៅ​កន្លែង​ណា ការដេញចេញ​មិន​ដោះស្រាយ​គោលនយោបាយ​បែបនេះ គឺ​មិន​ខុសពី​អោយ​គាត់​និង​កូនៗ​ដែលជា​ជនពិការ​និង​គរ​ថ្លង់ ស្លាប់​នោះឡើយ​។​
​រឿងនេះ​គាត់​សុំ​សំណូមពរ​ដល់ តុលាការ​កំពូល​ដែល​ត្រូវ​ជំនុំ​ជំ​រះ​រឿងនេះ​នៅ​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ខាងមុខនេះ និង​ស្នើសុំ​ដល់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់ជួយ​ប្រពល​រដ្ឋ​ក្រីក្រ​អោយ បាន​រស់​សុំ សម្តេច មេត្តាជួយ​សង្គ្រោះ​ជីវិត​ជនពិការ​និង​គរ​ថ្លង់ ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ពួកគាត់​នេះ ដែល​ធ្លាប់បាន​រស់នៅ​លើដី​ទំនាស់​នេះ​២៨​ឆ្នាំ​មកហើយ បានរស់នៅ​លើដី​នេះ​ដូច​គេឯង ដោយ​ក្តីមេត្តា​ផង​ចុះ​៕