​ទំនាក់ទំនង​អ៊ីតាលី​និង​អឺរ៉ុប​ប្រឈម មុខ​តានតឹង​ដោយ​បញ្ហា​ជន​អន្ដោ ប្រវេ​សន៍

​ទំនាក់ទំនង​រវាង​អ៊ីតាលី​និង​សហគមន៍ អឺរ៉ុប​ប្រឈមមុខ​តានតឹង​ដាក់គ្នា ក្រោយ​ភាគី​ទាំង​២​បាន​ថ្កោលទោស​ទម្លាក់កំហុស​ដាក់​គ្នា​ស្ដីពី​ជន​អន្ដោ​ស​ប្រវេសន៍​ខុស​ច្បាប់​ចូល​តាម​ដែនទឹក​មកកាន់ ប្រទេស​អ៊ីតាលី ។ 

​ភាព​តានតឹង​កើតឡើង​ក្រោយ​ពេល រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​អ៊ីតាលី​លោក Angelino Afano បាន​ព្រមាន​ថា នឹង​ទុក ឱ្យ​ក្រុម​ជនអន្ដោប្រវេសន៍​ខុស​ច្បាប់​ហូរ ចូល​តំបន់​អឺរ៉ុប​ដោយ​សេរី ឬក៏​អ៊ីតាលី ក្លាយទៅជា​មន្ទីរឃុំឃាំង​ដ៏​ធំ​បំផុត​សម្រាប់ ឃុំ​ជនអន្ដោប្រវេសន៍​ខុសច្បាប់ ប្រសិន បើ​សហគមន៍​អឺរ៉ុប​មិន​រួម​ដៃ​ជាមួយ អ៊ីតាលី​ដោះស្រាយ​វិបត្ដិ​ជន​អ​ន្ដោ ប្រវេ​សន៍ ខុសច្បាប់​ហូរ​ចូល​តាម​ដែន សមុទ្រ​មកកាន់​អ៊ីតាលី​កាន់តែច្រើន ឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ។ 
​ឆ្លើយតប​ទៅនឹង​ការប្រកាស​ខាងលើ លោក Michele Cercone អ្នកនាំពាក្យ គណៈកម្មាធិការ​អន្ដោប្រវេសន៍​សហគមន៍ អឺរ៉ុប​បាន​និយាយថា “​អ៊ីតាលី​មាន​សិទ្ធិ សេរីភាព​របស់​ខ្លួន ចង់​និយាយ​អ្វី​តាម តែ​ចិត្ដ ។ លោក​បន្ដ​ទៀត​ថា សហគមន៍ អឺរ៉ុប​តែងតែ​សហការ​គ្រប់​ជ្រុងជ្រោយ និង​ចាំ​ស្ដាប់​នូវ​អ្វី​ដែល​ជា​ផល​លំបាក​របស់ រដ្ឋាភិបាល​អ៊ីតាលី​ក្នុង​ការដោះស្រាយ វិបត្ដិ​ជនអន្ដោប្រវេសន៍ ។ 
​រដ្ឋមន្ដ្រី​មហាផ្ទៃ​អ៊ីតាលី លោក Angelino Afano បញ្ជាក់ថា សហគមន៍ អឺរ៉ុប​ចាំបាច់​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់ អ៊ីតាលី ដើម្បី​យាមល្បាត​និង​ជួយ​សង្គ្រោះ តាម​ដែនសមុទ្រ ខណៈ​ដែល​ជន​អ​ន្ដោ ប្រវេសន៍​ហូរ​ចូល​ច្រើនឡើង​ពីមួយថ្ងៃ ទៅមួយថ្ងៃ ។ សំណើ​ខាងលើ​ក្រោយពេល នាវា​ដឹក​ជនអន្ដោប្រវេសន៍​មួយគ្រឿង ក្រឡាប់​លិច​នៅ​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ានេ នៅ​ចម្ងាយ​ពី​ដែនសមុទ្រ​លី​ប៊ី​៤០ គីឡូម៉ែត្រ និង​ចម្ងាយ​ពី​អ៊ីតាលី ១៨៥ គីឡូម៉ែត្រ បណ្ដាល​ឱ្យ​អ្នកដំណើរ​១៧ នាក់​ស្លាប់ ។ ឆ្មាំ​សមុទ្រ​អ៊ីតាលី​បាន បញ្ជូន​នាវា​ជួយសង្គ្រោះ​ទាន់​ពេលវេលា ហើយ​ជួយ​សង្គ្រោះ​បាន​២០៦​នាក់​។ ក្រៅ ពី​នេះ​នៅ​មាន​អ្នកដំណើរ​ជាង​២០០​នាក់ ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅឡើយ ។ 
​កាលពី​ថ្ងៃ​ទី​១១​ឧសភា​កន្លង​មក ជន អន្ដោប្រវេសន៍​៤០​នាក់​ស្លាប់​ដោយ​លង់ ទឹក​នៅ​តំបន់​សមុទ្រ​លី​ប៊ី ហើយ​អ្នក​ទាំង នោះ​មកពី​តំបន់​អាហ្វ្រិក ។ 
​កាលពី​ខែ​តុលា​២០១៣ ក៏​មាន​ហេតុ ការណ៍​គ្រោះថ្នាក់​លិច​នាវា​នៅ​ជិត​កោះ Sicilia របស់​អ៊ីតាលី សម្លាប់​មនុស្ស​ជាង ៤០០​នាក់ ។ ដោយ​មាន​គ្រោះថ្នាក់​កើត ឡើង​ជា​បន្ដបន្ទាប់ រដ្ឋាភិបាល​អ៊ីតាលី បាន​បង្កើត​កម្មវិធី​ជួយសង្គ្រោះ ដោយ មាន​កិច្ចសហការ​ជាមួយ​ទាហាន​អាកាស និង​ទាហានជើងទឹក​ផ្ដល់​ព័ត៌មាន​ឱ្យបាន ច្បាស់លាស់​ពី​នាវា​ដឹក​អ្នកដំណើរ​ដែល អាច​មើលឃើញ​នៅ​ដែនសមុទ្រ ។ កម្ម វិធី​ជួយសង្គ្រោះ​ធ្វើឱ្យ​អ៊ីតាលី​ត្រូវ​ចំណាយ ប្រាក់​១​ខែ​១០​លាន​អឺរ៉ូ ប៉ុន្ដែ​កម្មវិធី​នោះ បាន​ជួយ​សង្គ្រោះ​មនុស្ស​រាប់ពាន់​នាក់ ដែល​រសាត់អណ្ដែត​នៅលើ​ដែនសមុទ្រ​។ 
​ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មកទល់ ពេលនេះ ជនអន្ដោប្រវេសន៍​ខុស​ច្បាប់ ពី​តំបន់​អាហ្វ្រិក​ខាងជើង​ចូល​មក​កាន់ អ៊ីតាលី​កើន​ឡើង​ជាង​៣៦​ពាន់​នាក់ ហើយ ចំនួន​នោះ នឹង​បន្ដ​ការកើនឡើង នៅ ពេល​ដែល​មាន​អាកាសធាតុ​អំណោយ ផលរ​លក​សមុត្រ​តូចៗ​ងាយស្រួល​ក្នុង ការធ្វើដំណើរ ។ 
​កាលពី​ថ្ងៃ​ទី​១២ ឧសភា​កន្លង​មក នាយករដ្ឋមន្ដ្រី​អ៊ីតាលី លោក Matteo Renzi  បាន​អំពាវ​ដល់​សហគមន៍​អឺរ៉ុប យកចិត្ដទុកដាក់​ជាង​នេះ លើ​បញ្ហា​ជន អន្ដោប្រវេសន៍​ខុសច្បាប់​កាន់តែច្រើន ឡើង ដែល​ប្រទេស​អ៊ីតាលី​កំពុងតែ ប្រឈមមុខ៕​1 2